ភ្នំពេញៈ ថ្មីៗនេះ​តារា​ស្រី​ដែល​ជាប់​ងារ​មហាជន​ដាក់​ឲ្យ​ថា «រាជិនី​ក្រមា» កញ្ញា មាន សូនីតា មិន​ត្រឹម​តែ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ទៅ​ដល់​មហាជន​ស្រឡាំង​កាំង​នោះ​ទេ សូម្បី​តែ​ខាង​មិត្ត​អ្នក​សិល្បៈ​ក៏​មើល​ភ្លឹក ហើយ​ចែក​រំលែក​បន្ត​គ្នា​ផង​ដែរ ចំពោះ​រូបភាព​នា​ពេល​ហាត់​ប្រាណ​ដ៏​កម្រ​របស់​នាង ដែល​លេច​ចេញ​ចុង​សុដន់​ទាំង​គូ​ផុស​ទូល​អាវ​យឺត មើល​ឃើញ​យ៉ាង​ច្បាស់​ក្រឡែត។

ក្រៅពី​រូបថត​ប៉ុន្មាន​សន្លឹក-របស់​កញ្ញា មាន សូ​នី​តា គេ​ក៏​ឃើញ​មាន​ថត​ខ្សែ​វីដេអូ​ផង​ដែរ ពេល​នាង​ហាត់​ប្រាណ ហើយ​រំលេច​ចេញ​កេរ្តិ៍​ខ្មាស​ចុង​សុដន់​ទាំង​គូ​នោះ​ដែល​ត្រូវ​បាន​ចែក​ចាយ​តាម​បណ្តាញ​សង្គម​មួយ​រំពេច​តែ​ម្តង។

ទោះបី​មាន​អ្នកខ្លះ​មាន​ភាពសប្បាយចិត្ត​ដោយបាន​មើលរូប​ភាព​ដ៏​កម្រ​នេះ​មែន​ក្តី តែ​ក៏មាន​អ្នក​គាំទ្រ​ខ្លះ​បង្ហាញ​ភាព​ខ្វល់​បែប​សោក​ស្តាយ​ចំពោះ​ការ​បែក​ធ្លាយ​ចេញ​រូប​នោះ​ផង​ដែរ ដោយ​បាន​លើក​ឡើង​ថា៖ «តើ​អ្នក​ណា​គេ​បាន​លួច​ថត​រូប​នេះ ហើយ​ក៏​ចែក​ចាយ​បន្ត​គ្នា​ឲ្យ​ផ្អើល​គេ​ឯង​បែប​នេះ​អ៊ីចឹង? តើ កញ្ញា មាន សូនីតា មាន​ប្រតិកម្ម​យ៉ាង​ណា​ទៅ​ចំពោះ​រូបភាព​នេះ?»។

រាជិនី​ក្រមា​តារា​សម្តែង​ស្រី​ដែល​កំពុងមាន​ទីផ្សារ​ថ​ត​ខ្សែភាពយន្ត និង​ជាតា​រា​តំណាង​ឲ្យ​ផលិតផល​ម៉ាក​ល្បីៗ ដែល​ទើប​តែ​សម្តែង​ការ​ហួស​ចិត្ត​នឹង​រឿង​ប្រ៊េនដ៍​វ៉ាលីស​បរទេស​ដ៏​ធំ​មួយ បាន​យក​រូប​នាង​ទៅ​បង្ហោះ​ផ្សព្វផ្សាយ​ផលិតផល​របស់​ពួកគេ ដោយ​គ្មាន​បាន​សុំ​សិទ្ធិ​អនុញ្ញាត កញ្ញា​មាន សូនីតា ក៏​មិន​បាន​ធ្វើការ​បក​ស្រាយ​អ្វី​ឡើយ​លើ​រូបភាព​ទាំង​នោះ។

តារា​ស្រី​ស្រស់​ធ្មេញ​ចំ​ពើ​ស រាង​ខ្ពស់ស្រឡះ ដែលជា​ម្ចាស់​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ច្នៃ​ពី​ក្រមា កញ្ញា មាន សូនីតា ក៏​មិន​បាន​សម្តែង​ការ​ខ្វាយ​ខ្វល់ និង​បក​ស្រាយ​អ្វី​នោះ​ឡើយ ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទំនាក់​ទំនង​សួរ​នាំ​តាម​ទូរស័ព្ទ។ ខណៈ​កញ្ញា មាន សូនីតា ឆ្លើយ​តប​ហាក់​ដូចជា​បាន​ដឹង​រឿង​បែក​ធ្លាយ​រូប​នោះ​បាត់​ទៅ​ហើយ​ថា៖ «ចំពោះ​រឿង​នោះ ខ្ញុំ​ដូចជា​មិន​ចាំបាច់​អ្វី​ត្រូវ​និយាយ​បក​ស្រាយ​អ្វី​ឡើយ​ព្រោះ​ថា នោះ​គ្រាន់​តែ​ជា​រឿង​ផ្ទាល់​ខ្លួន​ខ្ញុំ​ទៅ​ហាត់​ប្រាណ​ប៉ុណ្ណោះ។ សុំ​ទោស​ផង​បង ខ្ញុំ​ត្រូវ​ចូល ប្រជុំ​ហើយ!»។

មុននេះ​បន្តិច​តារា​សម្តែង​ស្រី​ដែលមាន​តម្លៃ​ខ្លួន​ជួរមុខ​កញ្ញា មាន សូ​នី​តា ក៏​ទើប​តែ​បាន​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ដែរ​ថា៖ «សូម​ជម្រាប​ដល់​ម្ចាស់​នៃ​ផលិតផល​មួយ ចំនួន​ឲ្យ​បាន​ជ្រាប​ថា បើ​បងៗ​មាន​លុយ​ដល់​យក​ប្រ៊េនដ៍​ចូល​ក្នុង​ស្រុក​ហើយ សុំ​មេត្តា​បង​យល់​ដឹង​ពី​កម្ម​សិទ្ធិ​បញ្ញា និង​ការ​យក រូបគេ​ទៅ​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត អ៊ីចឹង ចង់​សួរ​បងៗ​ថា​តើ​យក​អី​មក​គិត​រាល់​ថ្ងៃ!»។

កញ្ញា មាន សូ​នី​តា ក៏​សម្តែង​ការហួសចិត្ត​ថា៖ «ខំធ្វើការ​សន្សំលុយ ដើម្បី​ទិញ​យក​មក​ប្រើ​ព្រោះ​តែ​​ស្រឡាញ់​ប្រ៊េន​ដ៍​ហ្នឹង ពេល​ទៅ​ដើរ​លេង​អី​ឲ្យ​វា​ស្រួល។ តែ​អត់​យល់​ពី Copyright គ្មាន​ការ​សុំ​អនុញ្ញាត ក៏​គិត​ដូច Sponsor អ៊ីចឹង»៕