ភ្នំពេញ: ក្រោយ​ដំណើរ​ហោះ​ទៅដល់​គោលដៅ ឆាក​ប្រគំ​តន្ត្រី​​ធំ​​ដំបូង តន្ត្រី​អចលនទ្រព្យ ឡេង ណា​វ៉ា​ត់ត្រា នៅ​ប្រទេស​​កូរ៉េខាងត្បូង ​​របស់​កំពូល​តារាចម្រៀង ចំណូល​ថ្មី​របស់​ផលិតកម្ម​ហង្ស​មាស លោក ខេមរៈ សិរីមន្ត នៅ​យប់​ថ្ងៃទី១៥ ខែកុម្ភៈ​នេះ រា​ជនី​សំឡេង​ស្រទន់ កញ្ញា មាស សុខ​សោភា តារាចម្រៀង​ស្អក លោក ខេម ​និង កញ្ញា យូ​រី ក៏បាន​ដឹក​ដៃ​គ្នា​ហោះ​ទៅ​ទីក្រុង​សេ​អ៊ូ​ល ស្វែង​ទៅ​ជួប​កំពូល​តារាចម្រៀង ខេរមៈ សិរីមន្តី លើ​ឆាក​តន្ត្រី​​តែមួយ។

គួរ​បញ្ជាក់ថា នេះ​ជា​ជើងយន្តហោះ​ទី ២ បាន​ដឹក​តារាចម្រៀង​ខ្មែរ ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​អចលនទ្រព្យ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៦-១៧ កុម្ភៈ​នេះ ខណៈ​ជើងយន្តហោះ​ទី១ រួមមាន ខេមរៈ សិរីមន្ត, ប៉ែន ចំ​រ៉ុង, អា​ឡា​ស្កូ, ច​ន ច័ន្ទ​លក្ខិណា បានចេញ​ដំណើរ​តាំងពី​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៨។

​​វត្តមាន​តារាចម្រៀង ៣ ដួង ទៅ​ច្រៀង និង​សម្តែង នៅ​ប្រទេស​កូរ៉េ ត្រូវបាន​​រៀបចំ​សមាគម​សិល្បករ​ខ្មែរ និង​ទទួល​បានការ​ឧបត្ថម​ពី​ក្រុមហ៊ុន ឡេង ណា​វ៉ាត់​​ត្រា ក្រោម​ចំនួន​ទឹកប្រាក់​ចំណាយ​ពី​ឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត់​ត្រា អតីត​ពលករ​នៅ​កូរ៉េ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ពលករ​នៅ​កូរ៉េ​បាន​សប្បាយ​ និង​បាន​ទស្សនា​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​ដំបូង តន្ត្រី​​អចលនទ្រព្យ ប្រជុំ​ដោយ​កំពូល​តារាចម្រៀង​ពី​កម្ពុជា​។

អ្នក​គាំទ្រ​ចោមរោម​ថត​រូប​ជាមួយ​​កញ្ញា មាស សុខសោភា មុនពេល​ហោះហើរទៅ​កូរ៉េ។ រូបថត ហ្វេសប៊ុក

ក្នុងនោះ តារាចម្រៀង​ទាំង ៣ ដួង ដែល​ទទួលបាន​ស្វាគមន៍​យ៉ាង​រីករាយ​ពី​បងប្អូន​ខ្មែរ​នៅ​អាកាសយាន្ត​ដ្ឋាន​​អន្តរជាតិ​ភ្នំពេញ និង​ការសុំ​ថតរូប​អនុស្សាវរីយ៍​ក្នុង​រយៈពេល​ដល់​ទៅជិត​មួយ​ម៉ោង​នោះ ពួកគេ​សុទ្ធតែ​បាន​អះអាងថា៖​ «ដំណើរ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ លើក​នេះ សង្ឃឹម​ទទួលបាន​ការគាំទ្រ​ខ្លាំង ពិសេស​យើង​ទាំង​បី​​ក៏​នឹង​ទៅ​ជួប បង សិរីមន្ត នៅ​ទីនោះ​ស្រាប់»។

​​តារាចម្រៀងសំនៀង​ស្រទន់​កញ្ញា​ ​មាស សុខ​សោភា និង​លោក ខេ​ម បាន​អះអាង​ហើយ​អះអាង​ទៀតថា ៖ «ការ​ទៅ​ច្រៀង​នៅ​កូរ៉េ​លើក​នេះ ពិតជា​ធ្វើ​ឲ្យ​បងប្អូន​ខ្មែរ​នៅ​កូរ៉េ​បាន​សប្បាយ ព្រោះថា កម្រ​បាន​តារាល្បីៗទៅ​ទៅ​ឡើង​ឆាក​ជាមួយគ្នា ប៉ុន្តែ​លើក​នេះ សមាគម​សិល្បករ​ខ្មែរ និង​ក្រុមហ៊ុន ឡេង ណា​វ៉ា​ត្រា គាត់​រៀបចំ​ឲ្យ​ពួកយើង​បាន​ជុំគ្នា​លើ​ឆាក​តន្ត្រី​នៅ​ប្រទេស​កូរ៉េ ពួកយើង​និង​ខំ​ច្រៀង​ធ្វើ​ឲ្យ​យ៉ាង​ឲ្យ​ពួកគាត់​បាន​សប្បាយ ក្រោយពី​នឿយហត់​ពី​ការងារ»។

រីឯ​តារា​ចម្រៀង​និយម​ស្ដាយ​ឃ្យូត​ៗ​បែប​យុវវ័យកញ្ញា ​យូ​រី ក៏​ពោលដែរ​ថា៖ «ខ្ញុំ​ជា​សិស្ស​ប្អូន មិន​នឹកស្មានថា បាន​ទៅ​សម្តែង​នៅ​ប្រទេស​កូរ៉េ​ជាមួយ​រៀមច្បង​ល្បី​ដែរ តែ​ពេលនេះ​បាន​ជួប​គួ​ក​គាត់ មាន បង​ភា បង ខេ​ម ពិសេស បង​ សិរីមន្ត ខ្ញុំ​និង​ប្រឹង​ជាមួយ​ពួកគាត់ ធ្វើយ៉ាងណា​ឲ្យ​ការប្រគំ​តន្ត្រី​មួយ​នេះ ទទួលបាន​ជោគជ័យ​និង​ឲ្យ​បងប្អូន​ខ្មែរ​នៅ​ទី​នោះបាន​សប្បាយ​ដែរ»៕

អ្នក​គាំទ្រ​ចោមរោម​ថត​រូប​ជាមួយតារាចម្រៀង​ទាំង ៣ ដួង មុនពេល​ហោះហើរទៅ​កូរ៉េ។ រូបថត ហ្វេសប៊ុក

កញ្ញា មាស សុខសោភា និង យូរី នៅ​អាកាសយានដ្ឋាន។ រូបថត ហ្វេសប៊ុក

អ្នក​គាំទ្រ​​​ថត​រូប​ជាមួយ​​កញ្ញា មាស សុខសោភា និង យូរី មុនពេល​ហោះហើរទៅ​កូរ៉េ។ រូបថត ហ្វេសប៊ុក

តារាសម្ដែង និងពិធីករ ប៉ែន ចំរ៉ុង ជាមួយ​តារា​ចម្រៀង ខេម នៅ​ប្រទេស​កូរ៉េខាង​ត្បូង។ រូបថត ហ្វេសប៊ុក

តារាចម្រៀង​ទាំង ៣ ដួង ផ្ដល់បទ​សម្ភាស​មុន​ពេល​ចេញដំណើរ។ រូបថត ហ្វេសប៊ុក

អ្នកនាង ចន ច័ន្ទលក្ខិណា និង​ កញ្ញា មាស សុខសោភា នៅ​កូរ៉េ។ រូបថត ហ្វេសប៊ុក

តារាសម្ដែង និងពិធីករ ប៉ែន ចំរ៉ុង ជាមួយ​តារា​ចម្រៀង ខេមរៈ សិរីមន្ត នៅ​ប្រទេស​កូរ៉េខាង​ត្បូង។ រូបថត ហ្វេសប៊ុក

លោក ខេមរៈ សិរីមន្ត ទៅ​ដល់ទីក្រុង​សេអ៊ូល​មុនតារាចម្រៀងទាំង ៣ នាក់ទៀត​។ រូបថត ហ្វេសប៊ុក

លោក ខេមរៈ សិរីមន្ត ទៅ​ដល់ទីក្រុង​សេអ៊ូល​មុនតារាចម្រៀងទាំង ៣ នាក់ទៀត​។ រូបថត ហ្វេសប៊ុក