ក្រុងប៉ារីស: ខណៈ​សង្គ្រាម​បង្ហូរឈាម​នៅ​ស៊ី​រី​កំពុងតែ​ពុះ​កញ្ជ្រោល ក្នុង​សម្ពាយ​សិស្ស​សាលា​នៅ​កេនយ៉ា មិន​ថា វា​ជាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ដ៏​គ្រោះ​ថ្នាក់ ឬ​ការ​សិក្សា​ពី​ព្រៃឈើ ស្មាតហ្វូន​បាន​ក្លាយជា​សម្ភារ​និយម​នៅ​គ្រប់​ទិសទី។

ឆ្នាំនេះ ចំនួន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ទំនងជា​អាច​ហក់​ដល់​ជាង ៣ ពាន់​លាន​នាក់ ហើយ​ជាង​ថតរូប AFP បាន​គូស​បញ្ជាក់​ពី​កំណើន​ប្រជាប្រិយ​ភាព​ទូរស័ព្ទ​នៅ​ទូទាំង​ពិភពលោក​សម្រាប់​អ្នក​ដែល​រស់​នៅ​ដោយ​គ្មាន​ទូរស័ព្ទ។

លោក ម៉ូ​រី​ស អាត​វីន អាយុ ២៥ ឆ្នាំ ជា​សហគ្រិន​អ៊ូ​ហ្គ​ង់​ដា បាន​ជួយ​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ជំនួយ​ដល់​ការ​វិភាគ​រោគ​គ្រុន​ចាញ់ ជា​មច្ចុរាជ​នៅ​ពាស​ពេញ​សកល​លោក​ដោយ​មិន​ចាំបាច់​ប្រើ​ឈាម​វិភាគ និង​បង្ហាញ​លទ្ធផល​ឃើញ​ភ្លាមៗ​តែ​ម្ដង។

កញ្ញា គាវ ស៊ី អាយុ ២១ ឆ្នាំ ចាត់ទុក​ទូរស័ព្ទ​របស់​នាង​ជា​សង្សារ​បណ្ដូលចិត្ដ។ អ្នកបង្កើត​ប្លុក​ចម្រៀង​រូប​នេះ​បាន​បង្ហោះ​បន្ដ​ផ្ទាល់​នូវ​ក្បាច់​រាំ និង​ជីវិត រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​នាង​ដល់​អ្នកគាំទ្រ​ជាង ៦០ ម៉ឺន​នាក់​នៅ​លើ​ប៉ុស្ដិ៍ Huoshan។

ចាប់ពី​រឿងរ៉ាវ​កំប៉ិកកំប៉ុក​រហូតដល់​បញ្ហា​គ្រោះថ្នាក់​នានា មូ​ហា​មេ​ដ ហាម​រ៉ោ​ស ជា​សមាជិក​ក្រុម​មួក​ស ដែល​រត់​ចូល​ជួយ​ដល់​ជន​រង​គ្រោះ​ក្នុង​ការ​ពើប​ប្រយុទ្ធ​គ្នា​នៅ​ស៊ីរី។

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​លោក មូ​ហា​មេ​ដ ហាម​រ៉ោ​ស បាន​ជួយ​ក្រុម​ស្ម័គ្រចិត្ដ​តាមដាន​ពី​ការវាយ​ប្រហារ ចុះ​ដល់​ទី​​តាំង​ត្រូវការ​សេវា​សង្គ្រោះ​និង​អនុញ្ញាត​ឲ្យ​ភរិយា​ដែល​មាន​ក្ដីបារម្ភ​ដឹង​ពី​សុខទុក្ខ​របស់​ខ្លួន។

អ្នក​ការពារបរិស្ថាន​ប្រើប្រាស់ស្មាតហ្វូន​តាមដាន​ជីវៈចម្រុះ។ AFP

កៀក​ប៉ូល​ខាងជើង​ឯណោះ​វិញ កញ្ញា អ៊ីន​ណា សាល់​មី​នេន ធ្វើការ​ក្នុង​បរិស្ថាន​សុខ​ស្រួល ដោយ​ការ​សិក្សា​ពី​ព្រៃឈើ​ក្នុង​ទឹកដី​ប្រទេស​ហ្វាំងឡង់ តែ​នាង​បាន​ដឹង​ថា ទូរស័ព្ទ​អាច​ជា​ឧបករណ៍​សង្គ្រោះ​ជីវិត បើ​នាង​វង្វេង​ក្នុង​តំបន់​ដាច់​ស្រយាល។

អ្នកជំនាញ​ផ្នែក​អភិរក្ស វ័យ ២៧ ឆ្នាំ និយាយ​ក្នុងនាម​ជា​មនុស្ស​ជំនាន់​ថ្មី ពេល​នាង​មើលឃើញ​ពី​ជីវិត​ដ៏​ស្រពេច​ស្រពិល​មុន​ពេល​មាន​ទូរស័ព្ទ​ស្មាតហ្វូន។ អាយុ ១៣ ឆ្នាំ អ៊ីម៉េលដា ម៉ុមប៊ី អត់​មាន​អនុស្សាវរីយ៍​ជូរ​ចង់​អ្វី​ទាំង​អស់។ កុមារី​កេនយ៉ា​រូប​នេះ បាន​ប្រើ​ទូរស័ព្ទ​សម្រាប់​ការ​កម្សាន្ដ​សប្បាយ តែ​ក៏​ជួយ​លើ​កិច្ចការ​សិក្សា​ផង​ដែរ។

អ៊ីម៉េ​ល​ដា ប្រាប់​ពី​កម្មវិធី​អប់រំ​ទូរស័ព្ទ Eneza ដែលមាន​អ្នកប្រើប្រាស់ ៣ លាន​នាក់​ជុំវិញ​ពិភពលោក ដោយ​បង្កើន​ឱកាស​នាង​ចាក​ចេញ​ផុត​ពី​អណ្ដូង​នៃ​អាហ្រ្វិក​​ទៅ​កាន់​បណ្ដាញ​ពិភពលោក ដែល​អត់​មាន​អ្វី​សោះ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន៕

ទោះ​រស់នៅ​ក្នុង​តង់​រហែក​រយ៉ៃ ស្មាតហ្វូន​នៅ​តែ​មានក្នុងដៃ​។ AFP