ក្រុង​តូក្យូ : គីបប៉ូស៊ី ជា​ភោជនីយដ្ឋាន​មួយ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន ទទួល​បាន​ប្រជា​ប្រិយ​ភាព​យ៉ាង​គំហុក​នា​ពេល​ថ្មី​ៗ ក្រោយ​ពី​រូប​ភាព​ទឹក​ស៊ុប​មីរាមេន​ពណ៌​ខៀវ​ទឹក​សមុទ្រ​ត្រូវបាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​។

ទឹក​ស៊ុប​ពណ៌​​ខៀវ មិន​ស័ក្ដិសម​ជា​គ្រឿង​ផ្សំ​ក្នុង​រសជាតិ​អាហារ​នោះ​ទេ តែ​វា​មិន​បាន​បញ្ឈប់​មនុស្ស​ម្នា​នាំ​គ្នា​សម្រុក​មក​ភោជនីយដ្ឋាន​ គិបប៉ូស៊ី ស្ថិត​នៅ​ចំ​កណ្ដាល​ក្រុង​តូក្យូ ឡើយ​ ដើម្បី​មក​ភ្លក្ស​រសជាតិ​ទឹក​ស៊ុប​មាន់​ថ្លា​ (ពណ៌​ខៀវ)​ដ៏​ល្បី​ល្បាញ​ ឬ​យ៉ាង​ហោច​ណាស់​​បា​ន​ថត​រូប​បង្ហោះ​អួត​គ្នា​លើ​បណ្ដាញ​សង្គម​។

វា​បាន​ចាប់​ផ្ដើម​តាំងពីខែមករា ឆ្នាំ​២០១៧ ពេល​លោក កូហ៊្សុយ​មិ ជា​ម្ចាស់​ភោជនីយដ្ឋាន និង​ជា​ផលិតទឹកស៊ុប​ខៀវ​ពិសេស បាន​បង្ហោះ​រូប​ភាព​នៃ​ការ​ច្នៃ​ប្រឌិត​ថ្មី​លើ​អុីនស្ដាក្រាម​។ វាបាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ប្រើ​ប្រាស់​​អុីនធឺណិត​ រហូត​ដល់​ត្រូវ​បាន​ដាក់​ក្នុង​គោល​ដៅ​ភោជនីយដ្ឋាន​មី​រ៉ាមេន​ថ្មី​ដែល​មិន​គួរ​រំលង​។

មនុស្ស​គ្រប់​រូប​ចង់​ដឹង​ពី​វិធី​ដែល​លោក កូហ៊្សុយមិ ផលិត​ទឹក​ស៊ុប​ឲ្យ​ចេញ​ពណ៌​ខៀវ​ដ៏​ចម្លែក​ ដែល​រម្ងាស់​ចេញ​ពី​សារាយ​ស្ពីរូលីណា​។ វា​ត្រូវបាន​ស្គាល់​ជា «​លីណា ប៊្លូ» ជា​ភាសា​ជប៉ុន ហើយ​វា​ត្រូវ​បាន​ប្រើ​ដើម្បី​យក​ពណ៌​ក្នុង​បង្អែម ការ៉េម និង​ភេសជ្ជៈ​នានា​។

កាល​ពី ៤ ឆ្នាំ​មុន ហាង​មីរ៉ាមេន ក្នុង​ខណ្ឌ នីបផុនបាស៊ិ ក្រុង​តូក្យូ ក៏​បាន​ណែនាំ​មី​ប្រភេទ​ថ្មី​ឈ្មោះ មីរ៉ាមេន​ត្រជាក់​លីណា ប៊្លូ។ ជា​អកុសល អុីនស្ដាក្រាម មិន​បាន​គាំទ្រ​ផលិតផល​នេះ​ឡើយ​។ ដូច្នេះ វា​មិន​សូវ​ល្បី​ល្បាញ​ដូច​មី​ស៊េរី​ថ្មី​របស់ គីបប៉ូស៊ិ​ នោះ​ទេ៕ HR

ប្រភព Odditycentral.com