ក្រុងហាណូយ: កំប្លោក​គឺជា​រុក្ខជាតិ​ពេញនិយម​មួយ​ក្នុង​ប្រទេស​វៀតណាម​។ វា​ងាយ​ដុះ​ក្នុង​ទឹក និង​អណ្ដែត​គ្រប់​ទីកន្លែង​ដែល​មាន​ទឹក ហើយ​វា​ក៏​ហូរ​ទៅ​តាម​ខ្សែទឹក​ផង​ដែរ​។

សូម្បីតែ​នៅ​រដូវ​ទឹកជំនន់​ពេល​កម្ពស់​ទឹក​ជន់​ឡើង​កប់​ដី​ល្បប់ កំប្លោក​នៅ​តែ​រក្សា​សម្រស់​បៃតង​ស្រស់ និង​រំលេច​ផ្កា​ពណ៌​ស្វាយ​ដ៏ស្រស់បំព្រង​។ ផុត​រដូវរងា និង​ដើមរដូវ​រំហើយ​គឺជា​រដូវ​ផ្កាកំប្លោក​រីក​ស្គុសស្គាយ​លើ​ផ្ទៃ​ទឹក​។

កំប្លោក​ត្រូវ​បាន​ចាត់ទុក​ជា​រុក្ខជាតិ​គ្មាន​ប្រយោជន៍​ថែម​ទាំង​ប៉ះពាល់​ដល់​បរិស្ថាន ដោយសារ​វា​ធ្វើឲ្យ​ស្ទះ​លំហូរ​ទឹក និង​ចរន្ដទឹក​។ តាំងពី​ឆ្នាំ​ ២០០០ ពលរដ្ឋ​វៀតណាម​រស់នៅ​តាម​ដីសណ្ដ​ទន្លេមេគង្គ​បាន​កែច្នៃ​រុក្ខជាតិ​អណ្ដែត​ទឹក​នេះ​ជា​សម្ភារ​ផ្សេងៗ​។ សិប្បកម្ម​កំប្លោក​បាន​នាំ​ចំណូល​ចីរភាព​ឲ្យ​ប្រជាពលរដ្ឋ និង​ជួយ​សម្អាត​ទន្លេ​ផង​ដែរ​។

ឫស និង​ស្លឹក​របស់​វា​ត្រូវ​បាន​ប្រើ​ច្នៃ​ផលិត​ជា​សម្ភារ​សម្រាប់​ដាំ​ផ្សិត និង​ជីសរីរាង្គ​។ សិប្បកម្ម​ផលិត​តម្បាញ​កំប្លោក​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ស្រុក​គីមសុន ភាគ​ខាង​ជើង​ខេត្ដ​និញប៊ិញ​កាល​ចុង​ឆ្នាំ​ ២០០៥​។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ជំនួញ​កំប្លោក​បាន​អភិវឌ្ឍ​សម្រាប់​ការនាំចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន អាមេរិក អាល្លឺម៉ង់ និង​ដាណឺម៉ាក​៕ Asia News Network/VNS/HR

ផលិតផល​សម្រេច​ត្រូវ​បាន​សម្អាត​មុន​នឹង​ដាក់​លក់​។ រូបថត vns

សិប្បករ​ប្រើប្រាស់​ជំនាញ​ក្រង​ត្បាញ​បង្កើត​ជា​វត្ថុ​ផ្សេងៗ​។ រូបថត vns

ក្រោយពី​ក្រង ឬ​ត្បាញ​រួច​ផលិតផល​ត្រូវ​ដាក់​ហាលថ្ងៃ​។ រូបថត vns