ភ្នំពេញ: កាលពីប៉ុន្មានថ្ងៃមុននេះកញ្ញា សូរ្យ អេនណា បានហោះទៅ បំពេញភារកិច្ច តំណាងជាតិខ្មែរ ដោយនាំយកសម្លៀកបំពាក់ ច្នៃពីក្រមាខ្មែរ គ្រងក្នុងដំណើរម៉ូដែល បង្អួតសាសន៍ដទៃ ក្នុងពិធីដើរម៉ូដក្នុងកម្មវិធី Winter Olympic Game2018 លើដែនដីប្រទេសកូរ៉េខាងត្បូង។ ប្លែកពីម៉ូដច្នៃពីក្រមាខ្មែរ នៅក្រៅឆាកបង្ហាញម៉ូដែល កញ្ញាសូរ្យ អេណា ក៏ធ្វើមហាជនខ្មែរ ភ្ញាក់ផ្អើលនឹងរូបកៀកកើយនឹងបុរសកូរ៉េភ្លែតដែរ។
មិនធ្លាប់មានលេចឮទេកន្លងមកថា នាង សូរ្យ អេណា និងជាប្រធានក្រុមហ៊ុនម៉ូដែល តារារះថ្មីកម្ពុជា មានដៃគូទំនាក់ទំនងបុរសនៅប្រទេសកូរ៉េ ហើយក៏មិនមានដំណឹងដែរ ថា អេណា បង្កាត់ភ្លើងស្នេហ៍ជាមួយបុរសណាម្នាក់ ក្រោយពីរងអាស្រូវស្នេហ៍ត្រីកោណ ដែលត្រូវស្ត្រីជាប្រពន្ធគូស្នេហ៍ ទម្លាយជាសាធារណៈ កាលពីអំឡុងដើមឆ្នាំ ២០១៧។
ស្រាប់តែ ដំណើរទៅដើរម៉ូដនៅប្រទេសកូរ៉េ ភ្លាមតារាស្រីរូបនេះក៏លេចរូបភាពគៀកកើយបុរសកូរ៉េភ្លែតបង្ហោះក្នុងបណ្ដាញសង្គម។
អ្វីដែលធ្វើឲ្យទស្សនិកជនចម្លែកក្នុងចិត្ដគឺ បានថតរូបជាមួយបុរសជនជាតិកូរ៉េម្នាក់បង្ហោះរូបនោះតែមួយសន្លឹកដោយមិនបានដាក់បញ្ចូលរូបអ្នកដទៃឡើយ មើលទៅពិជាផ្អែមល្ហែមណាស់ សូម្បីតែអ្នកគាំទ្រនាងនៅស្រុកខ្មែរក៏សរសើរថា អ្នកទាំងពីរពិតសមគ្នាដែរ។
ចុះ សូរ្យ អេនណា វិញយល់យ៉ាងណាដែរ? ចំពោះបុរសម្នាក់នោះ ប្រសិនបើបានរាប់អានមើលចិត្ដថ្លើមគ្នាមែនអ្នកគាំទ្រនាងពិតជាសប្បាយចិត្ដមិនខាន ព្រោះខាងស្រីក៏ស្អាត បុរសក៏សង្ហា។
តែយ៉ាងណា កញ្ញា សូរ្យ អេនណា ដែលហាក់នៅរអារនឹងរឿងអាស្រូវ ស្នេហ៍អតីតកាល នាងមិនបានសារភាពពីរូបភាពគៀកកើយបុរសកូរ៉េនោះឡើយ ដោយនាងថា៖ «រឿងស្នេហានេះ ដូចជាមិនចង់និយាយរំឭកវាទេ»។
កញ្ញា សូរ្យ អេណា បានបន្ថែមទៀតថា៖ «ចំណែករូបភាពនេះដែរ មិនមានអ្វីទៅជាស្នេហាទេបង ពូកយើងជួបគ្នាពេលធ្វើការនៅកម្មវីធី Winter Olympic Game 2018 ហើយយើងក៏រូបកម្សាន្តទុកជាអនុស្សាវរីយ៍»។
ទន្ទឹមនឹងការបង្ហាញភាពសប្បាយ និងភាពជោគជ័យលើទឹកដីកូរ៉េ នាងក៏បានបន្តថា៖ «កុំរំឭករឿងស្នេហាអីពេលនេះ ខ្ញុំមិនចង់គិតវាទេ គិតរឿងការងារនោះប្រសើរជាង ចឹងជុំវិញរឿងបុរសថតរូបជាមួយនិយាយបានត្រឹមតែថា មិត្តភក្កិនៅកូរ៉េ»៕