ក្រុង​ប្រេស៊ីលីយ៉ា៖ កម្មករ ៤ នាក់ ​ក្នុង​ល្អាង​ស្រា​​បាន​នាំ​គ្នា​ត្រឡប់​ដប​ស្រា​រាប់​រយ​ដប ​ដើម្បី​ឲ្យ​វា​ឆាប់​ងំ​ល្អ​។

តើ​វា​ជា​ទឹក​ដី​ស្រា​សំប៉ាញ​បារាំង​មែន​ទេ? ចម្លើយ​គឺ​ទេ! ល្អាង​ស្រា​នេះ​ស្ថិត​នៅ​​​ប្រេស៊ីល ជា​ប្រទេស​​ល្បី​​ឆ្នេរ​ ខ្សាច់ និង​ស្រា​ក្រឡុក​ caipirinha​។

លោក កាឡូស អាបាហ៊្សួ ជា​អ្នក​ជំនាញ​បាន​ថ្លែង​ថា​៖ «​ក្នុង​តំបន់ Serra Gaucha យើង​មាន​វិធានការ​សម្រួល​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​ការ​ផលិត​សំប៉ាញ​»។

លោក អាបាហ៊្សួ ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ស្រា​ Familia Geisse ក្រុង​ Pinto Bandeira ក្នុង​រដ្ឋ​ Rio Grande do Sul ក្បែរ​ព្រំ​ដែន​ភាគ​ខាង​ត្បូង​ជាមួយ​អាហ្សង់ទីន និង​អ៊ុយរ៉ាហ្គាយ​។

ពេល​លោក​បើក​ដប​ស្រា​ Extra Brut និង​ចាក់​ចូល​កែវ​ជើង​វែង​ ពពុះ​តូចៗ​បាន​ផុស​ឡើង​ដល់​គែម​កែវ​ខាង​លើ​។ នេះ​ជា​ស្រា​សំប៉ាញ​មក​ពី​ប្រេស៊ីល​? ​វា​ក៏​មិន​មែន​ជា​លើក​ទី១ ​ទេ ដែល​ត្រូវ​បាន​អ្នក​និយម​ស្រា​នឹក​ឃើញ​ជា​លើក​ដំបូង​​។

ប្រេស៊ីល​អំណោយផល​ដល់​ដំណាំ​ទំពាំងបាយជូរ​ផលិតសំប៉ាញ។ រូបថត AFP

ប្រទេស​នេះ​ល្បី​ចំពោះ​គ្រឿង​ស្រវឹង​ផលិត​ពី​អំពៅ cachaca ដាក់​ក្នុង​ស្រា​ក្រឡុក caipirinha និង​ឧស្សាហកម្ម​ស្រា​ខ្នាត​យក្ស​របស់​ប្រទេស​នេះ​។

ផលិតផល​ស្រា​ប្រទេស​ប្រេស៊ីល នៅ​តិច​តួច​ជាង​ប្រទេស ​អាហ្សង់ទីន និង​ស៊ីលី តែ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស ​ប្រេស៊ីល ​សម្បូរ​ផលិតផល​ទំពាំង​បាយជូរ​ដែល​អំណោយ​ផល​ចំពោះ​អាកាស​ធាតុ​ត្រជាក់​ និង​ការ​ដាំដុះ​ដំណាំ​នេះ​។

លោក​ ​Jorge Tonietto អ្នក​ជំនាញ​ស្រា​មក​ពី​ស្ថាប័ន​សហប្រតិបត្ដិការ​ស្រាវជ្រាវ​កសិកម្ម​ប្រេស៊ីល បាន​ឯកភាព​ថា កិច្ច​ព្រមព្រៀង​ EU Mercosur នេះ​នឹង​លំបាក​ចំពោះ​ក្រុម​អ្នក​ផលិត​ស្រា​នៅ​ប្រេស៊ីល​ ដែល​បាន​ពុះពារ​លើ​តម្លៃ​ផលិតផល​ខ្ពស់ ពន្ធ​ថ្លៃ និង​សកម្មភាព​ផលិត​ដ៏​មាន​ដែន​កំណត់​។

ប៉ុន្ដែ​លោក Tonietto បាន​និយាយ​ពី​សុទិដិ្ឋនិយម​ថា​៖ «​បើ​យើង​ផលិត​ស្រា​ល្អ យើង​នឹង​មាន​ឈ្មោះ​ល្បី​។ ប្រេស៊ីល ​គឺ​ជា​ទីផ្សារ​អំណោយ​ផល​ដល់​ការ​ដាំដុះ​ដំណាំ​។ យើង​មាន​អតិថិជន​ ហើយ​យើង​មិន​ចាំបាច់​នាំ​ចេញ​នោះ​ទេ​។ ការ​លក់​ដូរ​ក្នុង​ស្រុក​ពិត​ជា​មាន​គុណប្រយោជន៍​ ហើយ​យើង​អាច​បង្កើត​ទេសចរណ៍​ស្រា​ផង​ដែរ​»៕ AFP/HR