ភ្នំពេញ : ទន្ទឹម​នឹង​ការរំលេច​​រូបថត​​ស្និទ្ធិស្នាល​​ជាមួយ​​​​លោក អេង ឬទ្ធី ជា​ដៃ​គូ​វោហារ​​មុខ​កាមេរ៉ា ​​បង្ហោះ​​តាម​បណ្ដាញសង្គម​ ទាំង​មិនខ្វល់​ពី​ការ​ផ្គូផ្គង​​​ តម្រង់​ចុង​ព្រួញ​ដាក់​សង្ស័យពី​​ក្ដី​រាប់អាន​​​​លើស​​មិត្ត​រួម​ការងារ​នោះ ​ពិធីការិនី​​ល្បី​ប្រចាំ​ទ្រនំ​ទូរទស្សន៍​បាយ័ន អ្នកនាង ស៊ឹម សូលីកា ​ក្រៅពី​មិន​បកស្រាយវែង​ឆ្ងាយ​ចំណាយ​មាត់ចាប​មាត់ព្រាប​នោះ អ្នកនាង​បាន​ត្រឹម​តែ​ទទូច​​​មជ្ឈដ្ឋានមហាជន​​បញ្ចេញ​មតិ​ឲ្យ​អាសូរដល់​​ចិត្ត​នាង​ផង។

រំលង​វេលា​​ក្រោយ​ពី​ហោះហើរ​ទៅ​​លេង​បង​ប្អូន​នៅ​ដែនដី​មហាអំណាច សហរដ្ឋ​​អាមេរិក​មិន​បាន​ប៉ុន្មាន ពិធីការិនី​ជួរ​មុខ​នៃ​ទូរទស្សន៍បាយ័ន អ្នកនាង ស៊ឹម សូលីកា ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​ចុះ​ផ្សាយ​ហូរហែ ជុំវិញ​មន្ទិល​​នៃ​ចំណង​ស្នេហ៍​រវាង​​អ្នកនាង និង​លោក អេង ឬទ្ធី ជា​មិត្ត​រួមអាជីព​។

​​រូបថត​បណ្ដើរគ្នា​ត្រសង មានទាំង​សកម្មភាព​ទទួលទានអាហារ​ នៅ​ផ្ទះ និង​តាម​កន្លែង​កម្សាន្ត​នានា​​យ៉ាង​កក់ក្ដៅ​ រវាង​​​​​​​​អ្នកនាង ស៊ឹម សូលីកា និង​កូនស្រី​​ ដោយ​បន្ថែម​វត្តមាន​លោក អេង ឬទ្ធី ​រំលេច​ស្នាម​ញញឹម​ពព្រាយ​ ​ទៀត​នោះ បាន​ធ្វើឲ្យ​មជ្ឈដ្ឋាន​មហាជន​ដាក់​ចម្ងល់​ថា តើ​មិត្ត​ភាព​រវាង​ដៃគូ​ពិធីករ និង​ពិធីការិនី​ សម្បូរវោហារសព្ទ​រូបនេះ​​បាន​​វិវឌ្ឍ​មួយ​កម្រិត​​ទៀត​ហើយ​ឬ។

អ្នកនាង ស៊ឹម សូលីកា និង​លោក អេង ឬទ្ធី ធ្វើពិធីករ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍។ភ្នំពេញ ប៉ុសិ៍្ត

តប​នឹង​ព័ត៌មាន​នេះ មានការ​បញ្ចេញ​មតិ​ពី​ប្រិយមិត្ត​ថា៖ «គាត់​ធ្វើការ​ជាមួយគ្នា​រាប់អាន​គ្នា ហូបបាយ​ជុំគ្នា​លក្ខ​ណៈ​គ្រួសារ​ជា​រឿង​ធម្មតា»។

រីឯ​ខ្លះ​ទៀត​ចោទ​ជា​សំណួរ​ឡើង​ថា៖ «មិនដែល​លី​ថា​លោក​ អេង​ ឬ​ទ្ធី លែងលះ​ប្រព​ន្ធ​ទើប​ឆ្ងល់»។

ជុំវិញ​ព័ត៌មាន​ទំនាក់ទំនង​ស្នេហា​រវាង អ្នកនាង ស៊ឹម សូលីកា និង​លោក អេង ឬទ្ធី ​មិនមាន​ការ​បកស្រាយ​យ៉ាងណា​ពីសាមី​ខ្លួន​ឡើយ ដោយ​ពិធីការិនី​ល្បីឈ្មោះ​រូបនេះ​បាន​ត្រឹម​តែ​​បរិយាយ អរគុណ​​មជ្ឈដ្ឋាន​ចាប់អារម្មណ៍​នឹង​​ជីវិត​អ្ន​ក​នាង យ៉ា​ង​ដូច្នេះថា៖ «ខ្ញុំ​សូម​អរ​គុណ​ដល់​អ្នក​ទាំងអស់​គ្នា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​របស់​លោក​អ្នក មក​តាមដាន ចង់ដឹង​រឿង​ជីវិត​ឯកជន​របស់​នាង​ខ្ញុំ ហើយ​អរគុណ​ដល់​បងប្អូន​ ដែល​ចូលរួម​មតិ ទាំង​ពី​រោះ​ និង​មិន​ពី​​រោះ​ក្ដី…»។

អ្នកនាង ស៊ឹម សូលីកា និង​លោក អេង ឬទ្ធី ជួបជុំគ្នា​នៅ​ផ្ទះ​ទទួលទាន​អាហារ។ រូបថត ហ្វេសប៊ុក

ទន្ទឹម​នឹង​នោះ អ្នកនាង​ ស៊ឹម សូលីកា បាន​ត្រឹម​តែ​​ទទូច​​​​មហាជន​ថា៖ «សូម​បងប្អូន​​ទាំងអស់ បញ្ចេញមតិ​ប្រកបដោយ​ខួរក្បាល​មានចំណេះដឹង វិជ្ជា​ជី​វៈ​​ផង​ចុះ ព្រោះ​ខ្ញុំ​មិនដែល​បាន​ចូលទៅ​ប៉ះពាល់​រំខាន​អ្នក​ទាំងអស់គ្នា​ម្ដង​ណា​​ទេ លោកអ្នក​មាន​សិទ្ធិ​បញ្ចេញមតិ តែ​គ្មាន​សិទ្ធិបំពាន​សិទ្ធិ​អ្នកដទៃ​ទេ។ សូម​អគុណ»៕

អ្នកនាង ស៊ឹម សូលីកា និង​លោក អេង ឬទ្ធី ក្នុង​សម្លៀក​បំពាក់​ស៊ី​ពណ៌​គ្នា​។ រូបថត ហ្វេសប៊ុក

អ្នកនាង ស៊ឹម សូលីកា និង​លោក អេង ឬទ្ធី ជួបជុំគ្នា​​​ទទួលទាន​អាហារ។ រូបថត ហ្វេសប៊ុក

អ្នកនាង ស៊ឹម សូលីកា និង​លោក អេង ឬទ្ធី ក្នុង​ដំណើរ​ទៅ​រមណីយដ្ឋាន​ក្បែរ​ក្រុង​។ រូបថត ហ្វេសប៊ុក

អ្នកនាង ស៊ឹម សូលីកា និង​លោក អេង ឬទ្ធី។ រូបថត ហ្វេសប៊ុក

អ្នកនាង ស៊ឹម សូលីកា និង​លោក អេង ឬទ្ធី ក្នុងកម្មវិធីអាណាចក្រតារា។ ផា លីណា