ក្រុង​ប៉េកាំង: ស្ដ្រី​ម្នាក់​ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​ ដុងហ្គ័ន ភាគ​ខាង​ត្បូង​ប្រទេស​ ចិន បាន​​​បង្ក​ការ​ភ្ញាក់​ផ្អើល​ពាស​ពេញ​ពិភព​លោក​​ ក្រោយ​ពី​បាន​ឡើង​ម៉ាស៊ីន ​X-ray នៅ​ស្ថានីយ​រថភ្លើង​តាម​អីវ៉ាន់​របស់​ខ្លួន​ ដើម្បី​ប្រាកដ​ថា គ្មាន​នរណា​អាច​លួច​អីវ៉ាន់​នោះ​។

ជា​អ្នក​ដំណើរ​ម្នាក់​ក្នុង​ចំណោម​រាប់រយ​​លាន​នាក់​ទៅ​ស្រុក​កំណើត​ចូលចិត្ដ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ស្ដ្រី​ឥត​ស្គាល់​អត្ដសញ្ញាណ​ មាន​ប្រាក់​ច្រើន​សន្ធឹក​ក្នុង​កាបូប ដូច្នេះ ពេល​បុគ្គលិក​នៅ​ស្ថានីយ​រថភ្លើង​ភាគ​ខាង​កើត​ដុងហ្គ័ន បាន​ប្រាប់​អ្នកស្រី​ថា អ្នកស្រី​ត្រូវ​ចូល​ក្នុង​ម៉ាស៊ីន​ស្គេន​ X-ray តាម​អីវ៉ាន់។

អ្នកស្រី​ដាក់​សម្ភារ​ទាំង ៤ កញ្ចប់ និង​ឡើង​ជិះ​លើ​ម៉ាស៊ីន​ស្គេន​ ដើម្បី​ឲ្យ​ប្រាកដ​ថា វា​មិន​ត្រូវ​បាន​គេ​លួច​។

វីដេអូ​ Pear ខ្លី​បាន​ល្បី​ពេញ​ពិភព​លោក​បណ្ដាញ​សង្គម​ ដោយ​បង្ហាញ​ពី​ស្ដ្រី​និយាយ​ជាមួយ​បុគ្គលិក​សន្ដិសុខ​ រួច​ដើរ​សំដៅចូល​​ទៅកាន់​ម៉ាស៊ីន​ស្គេន​។ បន្ទាប់​មក ស្ដ្រី​រូប​នោះ​បាន​ចេញ​ពី​កម្រាល​យន្ដ​ រួច​ប្រមែ​ប្រមូល​អីវ៉ាន់ និង​រត់​សំដៅ​ទីកាន់​ស្ថានីយ​រថភ្លើង​។

ប៉ុន្ដែ​រូប​ភាព x-ray ដែល​បណ្ដាញ​ផ្សព្វ​ផ្សាយ​ចិន​ទទួល​បាន បង្ហាញ​ពី​មនុស្ស​ម្នាក់​ពាក់​ស្បែក​ជើងកែង​ចោត​លុត​ជង្គង់​ពី​ក្រោយ​អីវ៉ាន់​របស់​អ្នកស្រី។

ដោយ​បាន​ដឹង​ពី​ឧប្បត្ដិហេតុ​មិន​ប្រក្រតី​នេះ បុគ្គលិក​ស្ថានីយ​រថភ្លើង​ដុងហ្គ័ន បាន​ណែនាំ​ដល់​អ្នក​ដំណើរ​កុំ​យក​តម្រាប់​តាម​ស្ដ្រី​រូប​នេះ​ ដោយ​សារ​ការ​ស្គេន​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​។

អត្ថ​បទ​មួយ​របស់​កាសែត People’s Daily បាន​ឲ្យ​ដឹង​ថា​៖ «​អ្នក​ដំណើរ​ត្រូវបាន​ព្រមាន​ថា នេះ​មិន​ត្រឹម​តែ​ជា​ទង្វើ​ហាម​ឃាត់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ជាតិ​វិទ្យុ​សកម្ម​ពី​ម៉ាស៊ីន​អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ថែម​ទៀត​»៕ HR

ប្រភព Odditycentral

រូបភាពថត​​​កាំរស្មី​ X-ray​សុវត្ថិភាព​ បង្ហាញ​សកម្មភាព​ស្ត្រី​តោង​វ៉ាលី​នៅ​ក្នុង​ម៉ាស៊ីន​​ស្គេន។

រូបភាពថត​​​កាំរស្មី​ X-ray​សុវត្ថិភាព​ បង្ហាញ​សកម្មភាព​ស្ត្រី​តោង​វ៉ាលី​នៅ​ក្នុង​ម៉ាស៊ីន​​ស្គេន។