ក្រុង​ម៉ិកស៊ីកូ: ស្ដ្រី​ម្នាក់​ម​ក​ពី​ក្រុង​ សាន់​ល្វីស​ផូតូស៊ី ប្រទេស​ម៉ិកស៊ិក បាន​នឹក​ឃើញ​គំនិត​មួយ​ ដើម្បី​ស្វែង​រក​មុខ​បុរស​ដែល​ធ្វើ​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ រួច​ផ្ដាច់​​ទំនាក់​ទំនង​ទាំង​ស្រុង រួម​ទាំង ហ្វេសប៊ុក។

រូបភាព​ដ៏​ចម្លែក​នៃ​ផ្ទាំង​ប៉ាណូ​ពាណិជ្ជកម្ម​ដ៏​ធំ​លើ​អគារ​មួយ​​ចន្លោះ​ដង​វិថី ម៉ារីយ៉ាណូ ចីមេណេស និង​វិថី សាល់វ៉ាឌ័រ ណាវ៉ា ក្នុង​ក្រុង​សាន់​ល្វីស​ផូតូស៊ី បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​បណ្ដាញ​សង្គម​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ​។

វា​បាន​បង្ហាញ​ពី​រូប​ភាព​បុរស​ម្នាក់​ពាក់​មួក​ខោប៊យ បន្ថែម​ដោយ​ឈ្មោះ​ពេញ និង​សារ​ផ្ទាល់​ខ្លួន​ពី​ស្ដ្រី​ម្នាក់​នោះ​ដែល​បាន​ជួល​វាថា នាង​មាន​ផ្ទៃ​ពោះ​ ហើយ​ច្បាស់​ណាស់ នេះ​ជា​វិធី​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​ភាគី​បុរស​បាន​ដឹង​ ខណៈ​រូប​គេ​បាន​បិទ​​ទាំង​ទូរស័ព្ទ និង​គណនី​ហ្វេសប៊ុក​របស់​នាង​។

ផ្ទាំង​ប៉ាណូ​ធំ​នោះ បាន​សរសេរ​ថា​៖ «​ត្រូវ​ការ​បុរស​ឈ្មោះ កាឡូស អូរ៉ូហ្សសូ តេស្ដ​ផ្ទៃ​ពោះ​បញ្ហាពី​សញ្ញា​វិជ្ជមាន ខ្ញុំ​មាន​ផ្ទៃ​ពោះ​ហើយ​»។

បន្ទាប់​មក នាង​បាន​បន្ដ​ថា «​គាត់​បាន​ប្លុក​ខ្ញុំ​លើ​ហ្វេសប៊ុក និង​មិន​ទទួល​ការ​ហៅ​ទូរស័ព្ទ​របស់​ខ្ញុំ​ រួច​ចុះ​ហត្ថលេខា​ថា​ «​ពី​មិត្ដភក្ដិ​របស់​អ្នក​»។

មេធាវី ជូន ចេស៊ូស ឡូហ្សាណូ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា «​ពលរដ្ឋ​ខ្លះ​​ចាត់​ទុក​ហ្វេសប៊ុក​ជា​ប្រភព​ព័ត៌មាន​ តែ​វា​មិន​ដូច្នោះ​ទេ ពីព្រោះ​ពិភព​ជាក់​ស្ដែង​ មាន​រឿង​រ៉ាវ​ស្មុគ​ស្មាញ​ជា​ច្រើន​ទៀត​»។

វា​មិន​ច្បាស់​ថា តើ​ប៉ាណូ​ប្រកាស​​រក​សង្សារ​នោះ​បាន​ជោគ​ជ័យ​​ ហើយ​ស្ដ្រី​មិន​បង្ហាញ​អត្ដ​សញ្ញា​នោះ​ទី​បំផុត​ តើ​អាច​ទាក់​ទង​លោក កាឡូស អូរ៉ូហ្សសូ​ បាន​ឬ​យ៉ាង​ណា​នោះ​ទេ​៕ HR/ប្រភព Odditycentral