ក្រុង​មូស្គូ: កាន់តែ​ប្លែក! នារី​ម្នាក់​ត្រូវបាន​ថត​សកម្មភាព​ព្យាយាម​សម្ងួត​ខោ​ទ្រនាប់​ទទឹក​លើ​យន្ដ​ហោះ​។

យោងតាម China Press វីដេអូ​ឃ្លីប​ក្ដៅ​ៗ​ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​ពិភព​អនឡាញ​ បាន​បង្ហាញ​ពី​នារី​ម្នាក់​លើ​យន្ដ​ហោះ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​មូស្គូ ពី​​ប្រទេស​​ តួកកី​។

យ៉ាងណាមិញ អ្វីដែល​នាងបាន​ធ្វើ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ដំណើរ​អង្គុយ​ក្បែរ​នោះ​ស្រឡាំង​កាំង​ ខណៈ​នាង​យក​ខោ​ទ្រនាប់​មក​ហាល​សំដិល​នឹង​ខ្យល់​ម៉ាស៊ីន​ត្រជាក់​។

ការ​សម្ងួត​នេះ​ធ្វើ​ឡើង​រយៈ​ពេល ២០ នាទី ខណៈ​អ្នក​ដំណើរ​ខំ​បើក​ភ្នែក​មើល​ទាំង​ហួស​ចិត្ដ​។ នាង​មិន​ខ្វល់​ពី​អ្នក​ជិត​ខាង​ថត​សកម្មភាព​នោះ​ទេ។ នាង​ថែម​ទាំង​បាន​ត្រឡប់​ខោ​ទ្រនាប់​ចុះ​ឡើង​ៗ​ដើម្បី​ឲ្យ​ប្រាកដ​ថា វា​បាន​ស្ងួត​ទាំង​ស្រុង​។

អ្នក​ប្រើ​ប្រាស់​អុីនធឺណិត​ខ្លះ ដែល​បាន​ឃើញ​វីដេអូ​នោះ មាន​ការ​ងឿង​ឆ្ងល់​ពី​មូល​ហេតុ​នាំ​ឲ្យ​ខោ​លីអូ​នាង​សើម​ ខណៈ​អ្នក​ខ្លះ​យល់​ថា វា​អាច​មិន​មែន​ជា​ខោ​លីអូទេ តែ​ជា​ប៊ីគីនី ឬ​ខោ​ក្នុង​កូន​ក្មេង​ច្រើន​ជាង​។ វា​នៅ​តែ​មិន​ច្បាស់​។

ស្រ​បពេល​នេះ អ្នក​ខ្លះ​ទៀត​បាន​រិះ​គន់​ថា​ដោយ​បាន​និយាយ​ថា វា​ពិត​ជា​គ្មាន​អនាម័យ​សោះ​ដែល​យក​ខោ​លីអូ​មក​សម្ងួត​នៅ​មុខ​ម៉ាស៊ីន​ត្រជាក់​យន្ដ​ហោះ​បែប​នេះ​ ហើយ​វា​ពិត​ជា​គួរ​ឲ្យ​ខ្ពើម​មែន​ទែន​។

អ្នក​ខ្លះ​ទៀត​បាន​សរសេរ​ការពារ​នាង​ និង​បាន​ឲ្យ​ដឹង​ថា វា​អាច​ជា​ខោ​លីអូ​ស្អាត​ ដែល​មិន​ទាន់​បាន​ប្រើ​នៅ​ឡើយ​។ យ៉ាងណា នាង​ចង់​សម្ងួត​វា​ឲ្យ​ហើយ​មុន​ពេល​ទៅ​ដល់​គោល​ដៅ៕ HR

ប្រភព worldofbuzz.com