ក្រុងញូវយ៉ក: កាលពី​ប៉ុន្មាន​ខែ​មុន ស្រាវីស្គី ឃេនធូគី បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ពាសពេញ​ពិភពលោក​។ គ្រឿង​ស្រវឹង​ដ៏ពេញនិយម​សម័យ​ដូនតា ស្រា​អាមេរិក​ផលិត​ឡើង​ពី​ពោត​ក្នុង​ស្រុក និង​ទឹក​ជ្រលង​ភ្នំ​ថ្មកំបោរ​ប្រចាំ​តំបន់ ដោយ​ល្បី​រហូត​វា​ត្រូវ​បាន​ដាក់​លក់​នៅ​ទីក្រុង​ម៉ាឌ្រីដ តូក្យូ ស៊ីដនី ប៉ារីស វ៉ាសូវី និង​ប៊ែរឡាំង​។

ស្រា​ប្រពៃណី​ឃេនធូគី ជា​វីស្គី​អប់​រាប់​ឆ្នាំ និង​ជា​ភេសជ្ជៈ​ក្រឡុក​ពី​តំបន់​អាមេរិក​ខាង​ត្បូង និង​សម័យ Jazz Age ដូចជា ម៉ាន់ហាតាន់ អូល ហ្វេសសិន សាហ្សេរ៉ាក និង​មីន ជូលេព ជាដើម​។

ក្រុម​អ្នក​ផលិត​ស្រា​បាន​កើប​ប្រាប់​រាប់ពាន់​លាន​ដុល្លារ​ពី​ការផលិត​ស្រា ផ្សព្វផ្សាយ និង​ការជួល​។ អេរីក ហ្គ្រេហ្គូរី ប្រធាន​សមាគម​អ្នក​បិតស្រា​ឃេនធូគី បាន​ប្រាប់ AFP ថា​៖ «​បញ្ហា​ចម្បង​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​គឺថា​យើង​មិន​អាច​ផលិត​វា​ទាន់​ការ​កុម្ម៉ង់​នោះឡើយ​»​។

ប៉ុន្ដែ​មិន​យូរ​ប៉ុន្មាន​កាលពី​ពាក់កណ្ដាល​ឆ្នាំ​មុន វា​បង្កើត​ជា​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​។ ជា​ការសងសឹក​នឹង​ការកើនឡើង​នៃ​ពន្ធអាករ​របស់​អាមេរិក​ថ្មី​លើ​ការនាំ​ចូល​ដែក និង​អាលុយមីញ៉ូម ប្រទេស​ម៉ិកស៊ិក កាណាដា ចិន និង​សហភាព​អឺរ៉ុប​បាន​បង្កើន​ពន្ធ​លើ​វីស្គីអាមេរិក ដែល​បង្ក​ប៉ះពាល់​ចំពោះ​ការនាំចេញ​។

មិន​ដូចជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​និមិត្តរូប Harley-Davidson ដែល​ប្រកាស​កាលពី​ឆ្នាំ​មុន​ថា​ខ្លួន​បាន​ដាក់​ទីតាំង​លក់​ផលិតផល​មួយ​ចំនួន​ដើម្បី​សម្រប​ទៅ​តាម​ពន្ធអឺរ៉ុប ឧស្សាហកម្ម​ស្រាវីស្គី មិន​អាច​គេច​ផុត​ពី​ពន្ធអាករ ពីព្រោះ​តាម​ច្បាប់​ស្រាវីស្គី​មិន​អាច​ត្រូវ​បាន​ផលិត​នៅ​ក្រៅ​សហរដ្ឋអាមេរិក​ឡើយ​៕ HR