ក្រុងហែលស៊ិនគី: ប្រជាជន​ហ្វាំងឡង់ រមែង​ត្រូវបាន​ស្គាល់​ជាម​នុស្ស​និយាយ​តិច និង​ខ្មាស​អៀន ក្នុង​ប្រទេស​ដែល​មាន​អាកាសធាតុ​ត្រជាក់​ស្រៀវ​ដល់​ឆ្អឹង​ខ្នង និង​អត្រា​អត្ដ​ឃាត​ខ្ពស់។ បច្ចុប្បន្ន ពួកគេ​ក៏​ត្រូវ​បាន​ចាត់​ទុក​ពល​រដ្ឋ​រីករាយ​បំផុត​ក្នុង​លោក​ផង​ដែរ។

ក្នុង​របាយការណ៍​សប្បាយ​រីករាយ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​ឆ្នាំ ២០១៨ ទើប​ចេញ​ផ្សាយ ហ្វាំងឡង់ ស្ថិត​ក្នុង​លំដាប់​កំពូល និង​តាម​ពី​ក្រោយ​ដោយ​ប្រទេស​ក្បែរ​របង នៃ​ប្រទេស​ស្កង់ឌីណាវី ស្វ៊ីស ហូឡង់ កាណាដា នូវែលសេឡង់ និង​អូស្ដ្រាលី។ នៅ​ក្នុង​តារាង​ដដែល​នេះ កម្ពុជា​ឈរ​លើ​លេខ​រៀង​ទី ១២០។

របាយការណ៍ UN បាន​រកឃើញថា ហ្វាំងឡង់ និង​បណ្ដា​ប្រទេស​ដទៃ ស្ថិត​នៅ​កំពូល​តារាង​គ្រប់​វិស័យ​ទាំង​អស់​ដែល​ស្ទួយ​ភាព​រីករាយ​នោះ គឺ ប្រាក់​ចំណូល អាយុ​យឺនយូរ ការ​ឧបត្ថម្ភ​ផ្នែក​សង្គម សេរីភាព ជំនឿ​ចិត្ដ និង​ទឹក​ចិត្ដ​ជ្រះថ្លា។

ប្រាក់ខែ​មធ្យម​ប្រចាំឆ្នាំ​គឺ ៣១៥៧៥ ដុល្លារ ជាមួយ​គម្លាត​ជីវភាព​តិចតួច។ ពលរដ្ឋ​ហ្វាំងឡង់ ៥,៥ លាន​នាក់ ទៅ​កន្លែង​សោណា យ៉ាងតិច​ម្ដង​ក្នុង​មួយ​សប្ដាហ៍។

ប៉ុន្ដែ​អត្រា​អត្ដឃាត​នៅ​ទឹកដី ហ្វាំ​ង​ឡង់ ១៤,១ ក្នុង​ចំណោម ១០ ម៉ឺន​នាក់​ក្នុង​ឆ្នាំ ២០១៤។

ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​ឱសថ​ប្រឆាំង​ជំងឺ​ធ្លាក់ទឹក​ចិត្ដ​ឯ​ហ្វាំងឡង់ នៅ​តែ​មាន​ចំនួន​ខ្ពស់៕