ក្រុង​តូក្យូ : កាលពី​ឆ្នាំ ២០០៦ យុវតី​វ័យ ១៨ ឆ្នាំ ម៉េឡូ អុីម៉ៃ គឺជា​តារា​ម្នាក់​ក្នុង​ចំណោម​កីឡា​ករ​ស្គី​ទឹកកក​ជប៉ុន​សម្រាប់​ព្រឹត្ដិ​ការណ៍​ទូរីន អូឡាំពីក​។ នាង​ត្រូវបាន​ចាត់​ទុក​ជា​កីឡាការិនី​ឈាន​មុខ​ក្នុង​ព្រឹត្ដិការណ៍​ប្រកួត​ស្គីទឹកកក​ស្ដ្រី​ និង​ថែមទាំងបាន​ឈ្នះ​ពាន​ពិភពលោក World Cup ផង​ដែរ​។

ប៉ុន្ដែ​រឿងរ៉ាវ​កើត​ឡើង​មិន​សុទ្ធ​តែ​ចំពោះ​អត្ដពលិក​ឡើយ​។ អំឡុង​ពេល​ប្រកួត នាង​បាន​ជួប​ឧប្បត្ដិហេតុ​គ្រោះថ្នាក់ និង​ត្រូវ​ដក​ខ្លួន​ចេញ​។ ដោយសារ​តែ​របួស នាង​លែង​មាន​ឱកាស​វិល​ចូល​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​អូឡាំពិក​ទៀត។

ក្រោយ​មក នាង​ត្រូវបាន​ទទួល​ងារជា «​ជន​បរាជ័យ​» និង «​ភាព​អាម៉ាស​» ចំពោះ​ការ​ប្រកួត​វគ្គ​ជម្រុះ​។ ក្រោយ​ពី​រៀបការ​មិន​យូរ​ប៉ុន្មាន ម៉េឡូ អុីម៉ៃ មាន​កូន​ពីរ​នាក់ដែល​ត្រូវ​មើល​ថែ​។ នាង​ចាប់​ផ្ដើម​ធ្វើ​ការ​ជា​អ្នក​ទទួល​ភ្ញៀវ​ក្នុង​បារ​មួយ​កន្លែង​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ រហូត​ដល់​ធ្លាក់​ខ្លួន​បម្រើ​ការងារ​ជា ហ្វូហ្សូគុ (ជាពេស្យា​ចារ​​​​ស្រប​ច្បាប់​នៅ​ជប៉ុន​ ដែល​ផ្ដល់​សេវាកម្ម​មិន​មែន​រួម​ភេទ​)​។

បន្ទប់​មក ក្នុង​ឆ្នាំ​២០១៣ នាង​ចាប់​ផ្ដើម​បង្ហាញ​វត្ដមាន​ក្នុង​ភាពយន្ដ​សិច​ជប៉ុន​។ ប៉ុន្ដែ​ថ្មី​ៗ​នេះ ចំណាប់​អារម្មណ៍​ចំពោះ​កីឡា​ស្គី​ទឹកកក​បាន​ត្រឡប់​វិញ​។

អុីម៉ៃ អាយុ ៣០ ឆ្នាំ បាន​វិល​មក​កាន់​វិថី​កីឡា​ក្នុង​ព្រឹត្ដិការណ៍​ 35th All Japan Snowboarding Championships នៅក្រុង​ហ្គីហ្វូ កាល​ពី​ឆ្នាំ​មុន​។ ថ្វីដ្បិតតែ​នាង​បាន​សារភាព​ថា ខ្លួន​មាន​ពេល​ហ្វឹក​ហាត់​តែ ៤ ថ្ងៃ​យ៉ាង​ណា​ក៏​ដោយ ក៏​នាង​បាន​យក​ឈ្នះ​ការប្រកួត​ដោយ​មាន​ពិន្ទុ ៩០,៧៥ យ៉ាង​ងាយ​។

ការ​វិល​មក​វិញនេះ គឺ​ដោយសារ​កូន​ៗ ខណៈ​នាង​ចាប់​ផ្ដើម​បង្រៀន​ពួកគេ​អំពី​កីឡា ព្រមទាំង​មាន​បំណង​ចង់​សាក​ល្បង​ឡើង​វិញ​ដែរ​។ ពេល​នេះ នាង​បាន​ដក​ខ្លួន​ចេញ​ពី​វិស័យ​ភាព​យន្ដ​ក្ដៅ​សិច​ជប៉ុន​ដ៏​ល្បី​ល្បាញ​ជុំវិញ​ពិភពលោក​ដោយ​សារ​នាង​ចង់​មក​កាន់​ពិភព​កីឡា​ស្គីទឹកកក​វិញ​។

នាង​មាន​គម្រោង​ចូលរួម​ក្នុង​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​សម្រាប់​ព្រឹត្ដិការណ៍​អូឡាំពិក​រដូវ​រងា​ ឆ្នាំ​២០២២ ថែម​ទៀតផង​។

នាង​បាន​និយាយ​ប្រាប់ Weekender ថា​៖ «​មាន​អត្ថ​បទ​ជា​ច្រើន​សរសេរ​អំពី​ខ្ញុំ​ក្នុង​ទស្សនាវដ្ដី និង​កាសែត តែ​ខ្ញុំ​ជឿ​ថា មនុស្ស​មិន​គួរ​វាយ​តម្លៃ​ខ្ញុំ​អាស្រ័យ​លើ​ការ​អាន​របស់​ពួកគេ​ឡើយ​។ និយាយ​ជាមួយខ្ញុំ ហើយ​លោក​អ្នក​នឹង​បាន​ដឹង​ថា ជីវិត​ខ្ញុំ​មិន​សុទ្ធតែ​អវិជ្ជមាន​ឡើយ​។ ខ្ញុំ​ពេញ​ចិត្ដ​ចំពោះ​ការងារ​ខ្ញុំ ហើយ​សំខាន់​ខ្ញុំ​អាច​ត្រឡប់​មក​ទីលាន​វិញ​បាន​។ ខ្ញុំ​បាន​​បង្រៀន​កីឡា​ជា​ច្រើន​ដល់​សិស្ស​ រួមទាំង កូន​ប្រុសស្រី​របស់​ខ្ញុំ​ផង​ដែរ​។ ខ្ញុំ​ចង់​បង្កើត​ភាព​រិករាយ​ដោយ​មិន​រង​សម្ពាធ​អ្វី​ទាំង​អស់​»៕ HR ប្រភព www.koreaboo.com