ក្រុងវ៉ាស៊ីនតោន: ចង់​ឲ្យ​ខ្លួនឯង​កាន់តែ​ឡូយ​សម្រាប់​អ្នក​និយម​កាហ្វេ​បែប​រសជាតិ​ល្វីង​ខ្លាំង​មែន​ទេ​? ឬ​ក៏​ស្រាបៀរ​ក្រអូប​ប្រសើរ​? ការពិត​គឺថា​ចំណូល​ចិត្ដ​របស់​មនុស្ស​ម្នាក់ៗ​អាច​គិត​ដល់​កាហ្វេ ឬ​គ្រឿង​ស្រវឹង ឬ​ភេសជ្ជៈ​សូដា​ជាតិ​ស្ករ​ខ្ពស់​ដោយ​មិន​ផ្ដោត​សំខាន់​លើ​រសជាតិ តែ​ជា​អ្វី​ដែល​បំពេញ​ចិត្ដ​ខាង​ផ្លូវ​អារម្មណ៍​ទៅវិញ​។ នេះ​បើ​យោង​តាម​ការសិក្សា​ថ្មី​មួយ​ពី​ក្រុម​អ្នកវិទ្យាសាស្ដ្រ​ផ្នែក​ហ្ស៊ែន​នៅ​សាកលវិទ្យាល័យ Northwestern ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្ដិបត្រ Human Molecular Genetics​។

ក្នុង​ការស្រាវជ្រាវ​ចុងក្រោយ អ្នកស្រី ម៉ារីលីន ខូណេលីស ដែល​បាន​ចុះផ្សាយ​ស្ដីពី​ហ្សែន​ទាក់ទង​នឹង​ការ​ញ៉ាំ​ហ្វេ​បាន​ចាប់ផ្ដើម​កំណត់ថា តើ​ហ្សែន​រសជាតិ​ណា​មាន​តួនាទី​គ្រប់គ្រង​លើ​អ្វី​ដែល​យើង​ផឹក​។

ប៉ុន្ដែ​ចំពោះ​ការភ្ញាក់ផ្អើល​របស់​អ្នកស្រី និង​ក្រុម​ការងារ​ចំណូល​ចិត្ដ​របស់​មនុស្ស​មិន​ផ្ដោត​សំខាន់​លើ​រសជាតិ​ប្លែកៗ​នោះ​ទេ តែ​ជា​ហ្ស៊ែន​ដែល​ទាក់ទង​នឹង​ឥទ្ធិពល​ធ្វើឲ្យ​ផ្លាស់ប្ដូរ​ចិត្ដ​របស់​ភេសជ្ជៈ​។

អ្នកវិទ្យាសាស្ត្រ​រកឃើញ​ពី​ចំណូលចិត្ត​កាហ្វេ អាស្រ័យ​លើ​អារម្មណ៍​។ហុង មិនា

អ្នកស្រី ខូណេលីស បាន​និយាយ​ថា​៖ «​ហ្ស៊ែន​ដែល​មាន​អានុភាព​បង្វែរ​ចំណូល​ចិត្ដ​របស់​យើង​គឺ​វា​ទាក់ទង​នឹង​អារម្មណ៍​ចូលចិត្ដ​ភេសជ្ជៈ​ទាំងនោះ​។ មនុស្ស​ចូលចិត្ដ​ផ្លូវ​អារម្មណ៍​ដែល​ទទួល​បាន​ពី​ការ​ទទួលទាន​កាហ្វេ ឬ​គ្រឿង​ស្រវឹង​។ នោះ​ជា​មូលហេតុ​ដែល​ពួកគេ​ផឹក​ភេសជ្ជៈ​»​។

ការសិក្សា​ដែល​ផ្ដល់​មូលនិធិ​ដោយ​សមាគមន៍​បេះដូង​អាមេរិក និង​វិទ្យាស្ថាន​ជាតិ​សុខភាព​បាន​ប្រមូល​តារាង​សំណួរ​ស្ដីពី​របប​អាហារ​រយៈពេល ២៤ ម៉ោង​ពី​មនុស្ស​ប្រមាណ ៣៣៦ ០០០ ​នាក់​ដែល​មាន​សាច់សា​លោហិត​ពី​អឺរ៉ុប​។

អ្នកស្រី ខូណេលីស បាន​ថ្លែង​ថា​៖ «​រសជាតិ​ភេសជ្ជៈ​ជា​កត្ដា​មួយ​ដែរ តែ​វា​ត្រូវការ​ពេលវេលា​យូរ​បន្ដិច​ចំពោះ​ចំណូល​រសជាតិ​នេះ​»៕ HR