ក្រុងរ៉ូម: ឪពុកម្ដាយទារកអាយុ ១៤ ខែ បេនីតូ មូសសូលីនី ត្រូវបានតុលាការកោះហៅលើការដាក់ឈ្មោះកូនដ៏ចម្រូងចម្រាស។ នេះបើយោងតាមរបាយការណ៍កាសែត។

ទារក បេនីតូ ត្រូវបានដាក់ឈ្មោះតាមជីតាម្នាក់ ដែលរមែងជាទម្លាប់របស់ពលរដ្ឋអុីតាលី។ បញ្ហាគឺថា ឈ្មោះត្រកូល មូសសូលីនី ដែលធ្វើឲ្យទារកនេះមានឈ្មោះតាមជនផ្ដាច់ការតាំងពីសម័យសង្គ្រាមលោកលើកទីពីរ ឥតមានជាប់ឈាមជ័រអីបន្ដិច។

យោងតាមកាសែត Gazzetta di Parma ឈ្មោះដ៏ចម្លែកនេះបានក្លាយជាចំណាប់អារម្មណ៍ក្នុងតុលាការនៅភាគខាងជើងក្រុងហ្គេណាវ ស្ថិតក្នុងក្ដីបារម្ភចំពោះការរស់នៅរបស់កុមារពេលធំធាត់។

សម្រាប់ពលរដ្ឋអុីតាលី បញ្ហានេះបានបង្កការជជែកដេញដោលអំពីភាពយន្ដឆ្នាំ ២០១៥ «Il nome del figlio» ជាឈ្មោះភាសាអុីតាលី យកលំនាំតាមភាពយន្ដបារាំង ដែលបុរសម្នាក់ចង់ហៅឈ្មោះកូន បេនីតូ។

បញ្ហានេះ បានកើតឡើងក្រោយករណីតុលាការមួយនៅទីក្រុងមីលែន ដែលបានកោះហៅឪពុកម្ដាយដាក់ឈ្មោះកូន «ប្លូ» «ពណ៌ខៀវ» ដែលរដ្ឋអាជ្ញាមូលដ្ឋានបានហាមប្រាម៕ AFP/HR