ភ្នំពេញៈ ប្រទេស​កម្ពុជា និង​ប្រ​ទេស ​ម៉ូណាកូ បាន​បង្កើត​ទំនាក់​ទំនង​រវា​ងគ្នាដើម្បី​ជំរុញ​ការយោ​គ​យល់​គ្នា​ទៅ​វិញ​ទៅម​ក និង​ពង្រឹង​មិត្ត​ភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រជា​ជន​នៃ​ប្រ​ទេស​​ទាំង​ ២។​នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​ក្នុង​សេចក្ដី​​ថ្លែង​ការ​ណ៍​រួម​ចុះ​ថ្ងៃទី​ ១១ ​ខែកក្កដា​ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​កាល​ពី​ម្សិលមិញ។

សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេ​ស​​ទាំង ២ ដែ​ល​ចុះ​ហត្ថ​លេ​ខា​ដោយ​ឯ​ក​អ​គ្គរា​ជ​ទូ​ត​វិសា​មញ្ញ​ និង​ពេញ​ស​មត្ថ​ភាព​របស់កម្ពុជា​ប្រចាំ​ប្រ​ទេ​ស បារាំ​ង និង​ឯក​អគ្គ​រា​ជ​ទូត​វិសាមញ្ញ និងពេញ​សម​ត្ថ​ភាពម៉ូណាកូ​ប្រចាំ​ប្រទេស ​បារាំង​ បាន​ឱ្យ​ដឹង​ថា​ ទំនាក់​ទំនង​ការ​ទូត​នេះគឺឈរ​លើ​គោល​បំណង និងគោ​លកា​រ​ណ៍នៃ​​ធម្ម​នុញ្ញ​អ​ង្គ​ការ​សហ​ប្រជាជាតិ​ និង​ច្បាប់​អន្តរជាតិ។

សេចក្តី​ថ្លែង​ការណ៍​​​ដដែលបន្តថា ទំនាក់​ទំន​ង​ការ​ទូ​តនេះ​ក៏ត្រូវបាន​ធ្វើឡើ​ង​ក្នុង​បំណង​​គោរ​ព ​និងលើក​​កម្ពស់​សន្តិភាព និង​សន្តិ​សុខ​អន្តរ​ជាតិ សម​ភាព​រវាង​រដ្ឋ និង​រដ្ឋអធិប​តេយ្យ​ ​ឯក​រាជ​ភាព កិច្ច​ព្រម​ព្រៀង​អន្តរ​ជាតិ​ បូរណ​ភាព​ទឹក​ដី និង​ការ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​គ្នា។​

សេ​ច​ក្តី​ថ្លែ​ងកា​រណ៍​ប​ញ្ជាក់ថា​៖ «ជាសក្ខី​ភា​ព ​ឯកអគ្គ​រាជ​ទូត​វិសាមញ្ញ និ​ងពេ​ញ​សមត្ថ​ភាព​នៃ​ប្រទេស​ទាំង​ ២ ​ដោយ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋា​ភិបា​លរៀ​ងៗខ្លួ​នបាន​ចុះ​ហត្ថ​លេខា​លើសេ​ចក្តីថ្លែង​ការណ៍​រួម​ជា ២​ ច្បា​ប់​ ជា​ភាសា​ខ្មែ​រ ​និងភា​សាបា​រាំង ដែល​អត្ថ​បទ​ទាំង​ ២​ មាន​តម្លៃ​ស្មើ​គ្នា»​។

លោក ​ផៃ​ ស៊ី​ផាន​ រដ្ឋ​មន្ត្រី​ប្រតិភូ​អ​ម​នា​យក​រ​ដ្ឋ​មន្ត្រី ទទួល​បន្ទុក​លើកិច្ច​ការ​នាំពាក្យ​រាជរដ្ឋាភិ​បា​ល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ទំនាក់ទំនង​ការ​ទូត​នេះ​ ឈរ​លើ​រដ្ឋ​ធម្មនុ​ញ្ញកម្ពុជា​ និង​គោល​នយោ​បាយ​បរទេស​​របស់​រាជ​រដ្ឋាភិ​បាល​​កម្ពុជា​ដឹ​ក​នាំ​​ដោយលោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន។

លោក​បានបញ្ជាក់​ថា៖ ​«នៅ​ក្នុង​កិច្ច​ស​ហប្រ​តិប​ត្តិ​កា​រ​ហ្នឹង​មាន​រឿង​ច្រើន​ណាស់​ដែល​យើង​អាច​និយាយ​រក​គ្នា អាច​ជាផល​រំពឹងទុ​ក​រវាងក​ម្ពុជា​ ទៅ​ខាង​ម៉ូ​ណាកូ ​ឬក៏ម៉ូ​ណាកូ​ មកក​ម្ពុជា​គឺ​សហប្រ​តិប​ត្តិ​ការ​ទាំង​វិស័យសេដ្ឋ​កិច្ច​ ទាំង​វិស័​យ​ពាណិ​ជ្ជក​ម្ម​ និង​វិស័យ​កា​រងា​រ​ទូត។ ​ចំណុច៣​ហ្នឹង​ដែល​នឹង​រួមគ្នា​ដើ​ម្បីការ​ពា​រគឺកិច្ច​សហ​ប្រតិបត្តិការ​រួម​ជាមួយ​គ្នា​ហ្នឹងឯង»។

លោក គិ​ន ​ភា​ ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រា​ជប​ណិ្ឌត្យ​សភា​កម្ពុជា​ និង​ជា​អ្នក​វិភាគ​នយោ​បាយ​ បាន​ថ្លែង​ថា វា​គឺជាការ​ពង្រីក​កិច្ចសហប្រតិ​បត្តិការ និង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ។ ម៉ូណាកូ​​ គឺ​ជា​ប្រទេស​តូច​មួយ​ ដែល​មិន​មាន​សក្តានុពល​ទេ។

ប៉ុន្តែ​ក្នុង​ក្រប​ខ័ណ្ឌទំ​នាក់​ទំ​នង​អន្តរជាតិ កាល​ណាក​ម្ពុជាមា​ន​ចំណង​ការទូ​ត​ផ្លូវ​ការ​​ជាមួយ​បណ្តា​ប្រទេស​ច្រើន​ គឺ​បង្ហាញ​ពី​អ្វីដែ​ល​ហៅថា «សារៈ​សំខាន់​នៃ​តួនា​ទី​រប​ស់​កម្ពុជា​នៅ​ក្នុង​តួនាទី​ឆាក​អន្តរជាតិ»។

លោក ​គិន ភា ​បញ្ជាក់​ថា៖ «កា​រភ្ជា​ប់​ទំ​នា​ក់​ទំន​ង​ការ​ទូត​ហ្នឹង​ ផ្តល់​ផល​ចំណេញ​ផ្នែក​វិស័យ​សេដ្ឋ​កិច្ច​អី​ដុំកំ​ភួ​នហ្នឹ​ង​ ខ្ញុំ​​យល់​ថា​ វា​មិនមាន​អី​ដុំកំ​ភួន​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទេ»។​

​បើ​តាម​លោក ​គិន ភា ម៉ូណាកូ​ គឺជារ​ដ្ឋតូ​ចមួ​យ​ដែលមានភូមិសាស្រ្តស្ថិត​នៅ​ក្នុង​ប្រទេស​ បារាំង ដែល​ជា​តំបន់​ស្វយ័ត​ឯករាជ្យ​ ដែល​​គេ​ទទួល​ស្គាល់​ដូច​ជា​ រដ្ឋ​បុរី​តូច​មួយ៕