ប៉េកាំងៈ មន្រ្តី​ចិន​មួយ​រូ​បបា​ន​ថ្លែង​ថា​​ ប្រទេស​កម្ពុ​ជា​គឺជា​មិត្ត​ដ៏ជិ​ត​ស្និទ្ធ​ជា​មួយ​ប្រទេស​ចិន​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ស្រប​ពេល​ដែល​បច្ចុប្បន្ន​​ទំនាក់​ទំនងនេះបាន​និង​កំពុង​ឈាន​ដល់​កម្រិត​ខ្ពស់​មួយ​ ជា​អ្វី​ដែលអ្នក​វិភាគ​​យល់​ស្រប​នឹង​ការ​លើក​ឡើង​នេះ​ ខណៈ​ប្រទេសចិន​ក៏​កំពុង​ពង្រីក​ឥទ្ធិ​ពល​នៅក្នុង​តំបន់​និង​ពិភពលោក។

លោក​ Wang​Tian​xia​ng​ អនុ​ប្រធាន​ផ្នែក​កិច្ច​ការ​អាស៊ី​អា​គ្នេយ៍​នៃនាយក​ដ្ឋាន​កិច្ច​ការ​អាស៊ាន​របស់ក្រសួង​កិច្ច​ការ​បរទេស​ចិន បាន​ថ្លែង​ប្រាប់​ប្រតិភូ​ព័ត៌មាន​​ក្នុង​កិច្ច​ប្រជុំ​ជាមួ​យកាលពីពេលថ្មីៗនេះថា​ «តាម​ដែល​យើង​ដឹងយើង​បាន​ចុះហ​ត្ថ​លេខា​លើ​អនុ​ស្សរ​ណៈ​យោគ​យល់​ស្តី​ពី​ការ​បង្កើត​ស​ហគមន៍​នៃអ​នាគត​រួម​គ្នានា​ថ្ងៃទី ១០​ ខែ​ មិថុនា»។

លោកបានបញ្ជាក់ថា៖ «ប្រទេស​ កម្ពុជា ជា​ប្រទេ​សដំ​បូង​គេ​ក្នុង​ពិភព​លោក​ដែល​បាន​ចុះ​ហត្ថ​លេខា​លើឯ​កសា​រ​នេះ​ជាមួយ​នឹង​ប្រទេស​ ចិន»។​ ​

​លោក​ ​W​ang​ បាន​ប​ន្ថែម​ថា ទាំង​នេះជា​ការ​ប​ង្ហាញ​នូ​វ​ទំ​នាក់ទំន​ងជិត​ខាង​ដ៏ល្អ​រវាង​ប្រ​ទេស ​ចិន​ និង​កម្ពុជា​។ ប្រទេស​ ចិន​ ក៏​កំពុង​គាំទ្រ​ប្រទេស​ កម្ពុជា ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ដោយផ្ត​ល់​ជំ​​នួយជា​ច្រើ​​នម​កឲ្យ​កម្ពុជានិង​មាន​កិច្ច​សហ​ការ​ជា​ច្រើន​ទៀត​ផងដែរ។

លោក ​Wang​ ថ្លែង​ថា ​ប្រទេស ​ចិន បា​នជួ​យក​ម្ពុជាក្នុ​ងកា​រកសាង​ផ្លូវ​ថ្នល់​និង​បង្គោល​ស្ថានីយ​អគ្គិ​សនី ​ទំនប់​ទឹក និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ទៀត​។

លោក​ Wang​ បាន​បញ្ជាក់​ថា៖ «ដូច្នេះ ខ្ញុំ​ជឿថា នាពេ​លអ​នាគត​ យើង​នឹង​បន្ត​គាំទ្រ​ប្រជា​ជន​កម្ពុជា ​ហើយ​នឹង​បន្ត​គាំទ្រ​តួនាទី​របស់​កម្ពុជា​ក្នុង​អា​ស៊ាន​ព្រម​ទាំង​កិច្ច​ការ​ក្នុង​តំបន់​ផង​ដែរ។ ខ្ញុំជឿ​ថា ​ទំនាក់​ទំនង​​ទ្វេភាគី​ នឹង​ឈាន​ដល់​កម្រិត​ខ្ពស់»។

ពាក់ព័ន្ធនឹង​ការប្រ​ឈ​មមុខ​នឹងប្រ​ព័ន្ធអ​នុគ្រោះ​ព​ន្ធលើទំ​និ​ញគ្រប់មុ​ខ លើក​លែង​តែស​ព្វាវុ​ធ (EBA) របស់កម្ពុជាជា​មួយលោក​ខាង​លិច​នោះ លោក ​Wang​ បានថ្លែង​ថា ​ប្រ​ទេស​ ចិន ​គួរ​តែ​គោរព​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ។​ ប្រទេស​ ចិន នឹង​គោរព​ការ​ជ្រើស​រើស​របស់​ប្រជា​ជន​នា​ពេល​អនា​គត​ហើយ​នឹង​គាំទ្រ​ដល់រដ្ឋា​ភិបាល​កម្ពុជា​ព្រម​ទាំងប្រជាជ​នដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​របស់​ខ្លួន​ផ្ទាល់​ផងដែរ។

លោក ​Wang​ បានបន្ថែម​ថា នៅក្នុង​លក្ខ​ខណ្ឌ​ដ៏​លំបាក​នាពេលបច្ចុប្បន្ន​ដែល​លោក​ខាង​លិច​បា​ន​កំណត់​មក​លើ​កម្ពុជា​នោះ ប្រ​ទេស​ចិន​នឹង​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិ​បាល​កម្ពុជា​ក្នុ​ង​ការ​ទប់​ទល់​នឹង​កា​រ បំភិតបំភ័យ ឬ​កម្លាំង​ពី​លោក​ខាងលិច។

​ឆ្លើយ​តប​ទៅ​នឹ​ងសំ​ណួរ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​លោក​ Wang​ បាន​ថ្លែង​ថា​ ក្នុង​លក្ខ​ខណ្ឌ​ជំនួយ​របស់​ចិន​មក​កម្ពុជាមិន​ថា​ កិច្ចសហ​ការ​ឬ​ជំនួយ​នឹង​នៅ​តែ​គ្មាន​លក្ខ​ខណ្ឌ​ដដែល​។ ប្រទេស​លោក​ខាង​លិចជា​ច្រើន​នឹង​ស្នើ​សុំឲ្យ​ក​ម្ពុជា​ធ្វើ​អ្វី​មួយ​នៅ​ពេល​ដែល​ពួក​គេ​ផ្តល់​ជំនួយម្ដងៗ។​ ពួក​គេនឹង​ស្នើសុំ​ឲ្យ​កម្ពុជា​មាន​ប្រ​ជា ធិបតេយ្យ​ច្រើន បើក​ចំហ​ច្រើន​ គោរ​ពសិទ្ធិ​មនុស្ស និង​ដោះ​លែង​អ្នក​ប្រឆាំង​ជាដើម។

ក៏​ប៉ុន្តែលោក​ Wang បានបញ្ជាក់ថា ​សម្រាប់ប្រទេស ​ចិន វិញ មាន​ទស្សន​វិជ្ជា​មួយ​ដែល​ជឿថា​ ប្រទេស​ ចិន ​គួរ​តែ​ទុក​ឲ្យ​ប្រជា​ជន​កម្ពុជា​ជាអ្នកសម្រេច​ចិត្ត​លើ​រឿង​រ៉ាវ​របស់​ខ្លួន​ផ្ទាល់​។ លោក Wang បានបង្ហាញការជឿ​ថា ប្រ​ជាជន​ក្នុង​ប្រទេស​កម្ពុជា​មាន​អំណាច​​ដើម្បី​​សម្រេចចិ​ត្តចំពោះ​អ្វីដែ​លគួរ​តែពឹ​ងផ្អែក​លើ​ខ្លួន​ឯង​ផ្ទាល់​​ក្នុង​លក្ខខណ្ឌ​នៃ​កិច្ចការ​ផ្សេងៗ។ ​

លោក​ Wang​ បានថ្លែង​ថា៖​ «ដូច្នេះនៅ​ពេល​ដែលយើ​ងកំ​ពុ​ងតែ​ពិ​ភាក្សា​អំ​ពីកិច្ច​ការ​គឺ​យើង​តែង​តែ​ពិភា​ក្សា​អំពី​កិច្ច​ការនោះ ដោយ​យើង​មិន​ផ្តល់​ឲ្យ​អ្នក ​[ប្រ​ទេស ​កម្ពុជា] មាន​ការ​កំហិត​ផ្សេងៗ​ទេ»។

លោក​ គិន ​ភា​ ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណិ្ឌត្យ​សភា​កម្ពុជា​និង​ជាអ្ន​កវិ​ភាគ​បញ្ហា​នយោបាយបាន​ថ្លែង​ថា ​ទំនាក់ទំនងរ​វាង​កម្ពុជា​ចិន​ គឺឈាន​ដល់​ទំនាក់ទំនង​កម្រិ​ត​កំពូ​លមួ​យដែល​គេទ​ទួល​ស្គាល់​ទាំង​អស់​គ្នាខណៈ​ចិន​ក៏​កំពុង​មាន​ឥទ្ធិ​ពល​ខ្លាំង​នៅ​ក្នុង​តំបន់​ក៏ដូ​ចជា​ពិភ​ពលោក។​ ប៉ុន្ដែទ​ន្ទឹម​នឹង​នេះចិន​ក៏កំ​ពុង​រង​ការ​កា​ររិះ​គន់​ខ្លាំង​ចំពោះ​អន្ទាក់​បំណុល​របស់​ខ្លួន​ផងដែរ។​

លោក​បាន​បន្ដ​ថា ដូច្នេះ​ចង់​ឬ​មិន​ចង់​ ដើម្បី​បង្ហាញ​ភាព​ស្អាត​ស្អំ​របស់​ខ្លួន​ ចិន​ត្រូវ​តែ​ធ្វើ​ឱ្យ​គេ​ឯង​គ្រប់​គ្នា​មើល​ឃើញ​ថា​អ្នក​ដែល​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ចិន​ អាច​ទទួល​បាន​នូវវិ​បុល​ភាព ​និង​ការ​អភិវឌ្ឍ​ ជា​ជាង​ជាប់​អន្ទាក់​បំណុល។

លោក​បាន​បញ្ជាក់​ថា៖​ «ប្រ​សិន​បើ​ចិន​ មិន​ខំ​ប្រឹង​ធ្វើ​ឱ្យក​ម្ពុជា​មាន​ការ​រីកច​ម្រើន​ដោយ​ភាព​គ្មាន​មន្ទិល​ទេ គឺ​ចិន​មិន អាច​មាន​ភាព​ជា​គំរូ​សម្រាប់​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​ជា​មួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ទេ​ព្រោះ​កន្លង​មក ចិន​ត្រូវ​បាន​គេ​រិះ​គន់​ដូច​ជា​ រឿង​ពាក់​ព័ន្ធ​នៅ​ប្រទេស​ ស្រី​លង្កា នៅ​អាហ្រ្វិក និង​បណ្ដា​ប្រទេស​មួយ​ចំនួ​នទៀត​ពាក់​ព័ន្ធ​ជាមួយ​នឹង​បំណុល​របស់​ចិន»៕​ ​