កំពង់​ស្ពឺៈពលរដ្ឋ​ប្រមាណ​ជា ២០ នាក់ ដែល​ភាគ​ច្រើន​ជាស្រ្តី​ បាន​នាំ​គ្នាដុត​ឈើចោ​ល​ ប្រឆាំង​ទៅ​នឹង​កម្លាំ​ង​រដ្ឋ​បា​ល​ព្រៃ​ឈើ ដែល​បាន​ចុះ​បង្រ្កាប​ឈើ​ខុស​ច្បាប់ ខណៈ​ដែល​កម្លាំង​សមត្ថ​កិច្ច​​បាន​យក​ឡាន​ទៅ​ដឹក​យក​ឈើ​​ដែល​លាក់​នៅ​តាម​វាល​ស្រែ នៅ​ក្នុង​ឃុំតាំង​ស្យា ស្រុក​ភ្នំ​ស្រួច។

លោក ​ជា សារ៉ន នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​បសេដ្ឋ បាន​ឲ្យដឹង​ថ្ងៃនេះ​​ថា លោក​បាន​ដឹក​នាំក​ម្លាំង​​​រដ្ឋបាល​ព្រៃ​ឈើ និង​នគរ​បាល​ស្រុក​ភ្នំស្រួច​ ជាង​ ១០ នាក់​ ​ទៅបង្រ្កាប​ការ​ស្តុក​ឈើខុស​ច្បាប់​ កា​ល​ពីព្រឹ​ក​ថ្ងៃ​ពុធ បន្ទាប់​ពីទទួល​បាន​សេចក្តី​រាយ​ការណ៍ ពីការ​លាក់​ឈើខុស​ច្បាប់​ នៅ​តាម​វាល​ស្រែ។

ប៉ុ​ន្តែ​ខណៈ​ពេល​ដែ​ល​កម្លាំង​កំពុង​ចុះ​បង្រ្កាប​នោះ ស្រាប់​តែមាន​ប្រជា​ពលរ​ដ្ឋ​ប្រមាណ​ជា ​២០ ​នាក់ ដែល​ភាគ​​ច្រើ​ន​ជាស្រ្តី បាន​ទៅ​រារាំង​ការ​អនុវត្ត​ច្បាប់​នោះ ហើយ​បាន​យក​ជើង​ញ្ជ្រាំង​ស្រូវ និង​ស្លឹក​ត្នោត​ដុត​ឈើ​ចោ​​​ល​​​អស់​មួយ​កំណាត់​ធំ​ទៀត​ផង។ លើស​ពីនោះ​ ពលរដ្ឋ​ក៏ប៉ុន​ប៉ង​រក​ដុត​ទាំង​ឡាន​សមត្ថ​កិច្ច​ ដែល​យក​ទៅ​ស្ទូ​ច​ឈើ​នោះ​ចោល​ទៀត​ផង។

លោក​សារ៉ន​បញ្ជាក់​ថា៖«យើង​មិន​បាន​ដឹង​ថា​ ឈើជា​របស់​អ្នក​ណា​ឲ្យពិត​ប្រាដក​ទេ ​តែ​ពល​រដ្ឋ​អះ​អាង​ថា​​ ឈើ​នោះ​ ជា​របស់​គាត់។ រក​ដុត​ទាំង​ឡាន​ទៀត​។ [យើង​]ភ័យ​ដែរ​ហ្នឹង! ដុត​ឆេះរ​កឡា​ន​ថយ​ទៅមិ​នច​ង់រួ​ច​ផង»។