ភ្នំពេញ៖ លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន សម្រេច​ផ្អាក​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ សម្រាប់​ស្ថា​ប័ន​រដ្ឋ និង​ឯក​ជន ហើយ​រដ្ឋ​នឹង​សង​វិញ​នូវ​ថ្ងៃ​ឈប់​សម្រាក​រយៈ​ពេល ៥ ថ្ងៃ​ តាម​ពេល​វេលា​សម​ស្រប ជា​វិធាន​ការ​ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ​ ១៩។

លោក​ស្នើ​សុំឲ្យ​ពល​រដ្ឋ និង​មន្ត្រី​រាជ​ការ​ទាំង​អស់​យោគ​យល់​អំពី​ការ​សម្រេច​នេះ។ លោក​នឹង​ឲ្យ​ក្រ​សួង​ការ​ងារ​ចេញ​សេច​ក្ដី​ប្រកាស​នេះ។

លោក​ថ្លែង​ថា៖ «សម្រាក ៣ ​ថ្ងៃ​ សម្រាកធ្វើ​អី បើ​ទៅ​ស្រុក អ្នក​នៅ​ស្រុក​ខ្លាច​នាំ​ពី​ទីក្រុង​ទៅ​ជន​បទ ហើយ​អ្នក​ទីក្រុង​ខ្លាច​ពី​ជន​បទ»។

លោក​​ស្នើ​ឲ្យ​ពល​រដ្ឋ​កាត់​បន្ថយ​ការ​ធ្វើ​ដំ​ណើរ​ទៅ​ភូមិ​កំណើត និង​ដំណើ​រ​កម្សាន្ត​តាម​ទី​កន្លែង​នានា៕