ភ្នំពេញ៖​ លោក​ ហ៊ុន សែន​ នា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ប្រ​កាស​នៅ​ថ្ងៃ​នេះថា​ ទេស​ចរ​បា​រាំង​ចំ​នួន​ពីរ​នាក់​ថ្មី​ទៀត​នៅ​ខេត្ត​ព្រះ​សី​ហនុ​បាន​រក​ឃើញ​វិជ្ជ​មាន​វីរុស​កូ​វីដ ១៩ ដែល​ធ្វើ​ឲ្យ​ស្ថិតិ​អ្នក​វិជ្ជ​មាន​កូវីដ​ ១៩​ កើន​ឡើង​ចំ​នួ​ន​ ៩៣​ នាក់​ នៅ​ក្នុង​ប្រ​ទេស​ កម្ពុជា។

ក្នុង​ពិ​ធី​សំ​ណេះ​សំ​ណាលជា​មួយ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​មុន​នឹង​ពួក​គេ​ចេញ​បំ​ពេញ​បេស​កកម្ម​ជា​មួ​យ​ក្រ​សួង​សុខា​ភិ​បាល​ដើម្បី​ប្រ​យុទ្ធ​ជា​មួយ​ជំ​ងឺ​កូវីដ​ ១៩ លោក​ ហ៊ុន​ សែន​ ថ្លែង​ថា៖ «បារាំង​ ២ នាក់​ឆ្លង​ថែម​ យើង​ឡើង​ដល់​ ៩៣​ ករ​ណី​»។

លោក​នា​យក​រដ្ឋ​មន្ត្រី​ក៏​ប្រ​កាស​ផង​ដែរ​ថា​ រាជ​រដ្ឋា​ភិ​បាល​នឹង​ចេញ​លុយ​ព្យា​បាល​ និង​ការ​ចំ​ណាយ​លើ​ការ​ស្នាក់​នៅ​របស់​ជន​បរ​ទេស​ទាំង​អស់ដែល​កើត​ជំ​ងឺ​កូវីដ ​១៩​ នៅ​កម្ពុជា។

លោក​ ហ៊ុន​ សែន​ ថ្លែង​ថា៖ «ខ្មែរ​យើង​ក្រ តែ​ចិត្ត​ធំ​នោះ គឺ​យើង​ចេញ​លុយ​ព្យា​បាល​និង​ចំ​ណាយ​លើ​ការ​ស្នាក់​នៅ​របស់​ជន​បរ​ទេស​ទាំង​អស់​ដែល​កើត​ជំ​ងឺ​កូវីដ​ ១៩ នៅ​កម្ពុ​ជា​យើង»៕

វីដេអូ៖