ភ្នំពេញៈបញ្ជី​ឈ្មោះ​សមាស​ភាព​សម្រាប់​គណៈរដ្ឋ​មន្ត្រី​អាណតិ្ត​ទី​៦​ត្រូវ​បាន​បញ្ចេញ​ហើយ​កាល​ពី​ព្រឹក​មិញ​នេះបន្ទាប់​ពី​សមា​ជិ​សភាចូល​ប្រ​កាស​សុពល​ភាព​និង​ស្បថ​កាល​ពី​ម្សិល​មិញ​។

​នៅ​ក្នុង​បញ្ជី​សមាស​ភាព​របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិ​កាល​ទី​៦ នៃ​រដ្ឋ​សភា​ចុះ​ហត្ថ​លេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ភ្នំពេញ​ ប៉ុស្ដិ៍​ ទើប​ទទួល​បាន​រួម​មាន​ លោក​ ហ៊ុន សែន​ ជា​នាយក​រដ្ឋ​ម​ន្ត្រី​។ ឧប​នាយក​រដ្ឋមន្ត្រី​មាន​ ១០ ​រូប ​គឺ​លោក​ស ខេង​ ,លោក​ទៀ បាញ់​, លោក ​ហោ​ណាំហុង​ ,លោក​ស្រី​ ម៉ែន​ សំអន​, លោក​​ប៊ិន ឈិន,លោក​ យឹម​ ឆៃលី ,លោក​ កែ​ គឹម​យ៉ាន​, លោក​ប្រាក់ សុខុន​, លោក​អូន​ ព័ន្ធមុនី​រ័ត្ន​ និង​លោក​ជា សុផារ៉ា។​

ទេស​រដ្ឋ​មន្ត្រី​មាន​ ១៧ រូប រួម​មាន​ លោក​ ឆាយ​ ថន ,លោក ប៉ុល ​សារឿន​ ,លោក​ គន់​ គីម​ ,លោក មាស សុភា​, លោកចម ប្រ​សិទ្ធ,​ លោក​ ញឹម វណ្ណដា​, លោក​ ស៊ុន​ ចាន់​ថុល ,លោកឱម យ៉ិនទៀង​, លោកអៀង​ ម៉ូលី, លោកវ៉ា គឹមហុង លោក​ យឹម​ ណុលឡា, ​លោក​ ហ៊ឹម​ ឆែម ,លោក​ជិន​ ប៊ុនស៊ាន​ ,លោក​ហូ​ សិទ្ធី ,លោកឃុន ហាំង ,លោក​លី ធុជ និង​លោក​ អូស្មាន​ ហាស្សាន់។

ចំណែក​ឯ រដ្ឋ​មន្ត្រីរួម​មាន​ លោក​ ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​, លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​, លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ, លោក​ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការប​រទេស និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ, លោក​អូន ព័ន្ធ​មុនី​រ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ, លោក វេង សាខុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រ​មាញ់ និង​នេ​សាទ, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

លោក​ប៉ាន សូរស័ក្ដិ រដ្ឋ​មន្ត្រី​ក្រ​សួង​ពាណិជ្ជ​កម្ម​, លោក​ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សា​ហកម្ម​ និង​សិប្បកម្ម​, លោក​ស៊ុយ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​, លោកឆាយ ថន​ រដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​, លោក​ហង់ ជួន​ណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា, លោកវ​ង សូត រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្បទា, លោក​ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនី​យកម្ម​ និង​សំណង់, លោក សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​។

លោកលឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធន​ធានទឹក​ និង​ឧតុនិ​យម​,​លោក​ខៀវ ​កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​,លោក​អង្គ វង្ស​វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌, លោកស្រី​ម៉ែន សំអន រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំ​នង​ជា​មួ​យរដ្ឋស​ភា​ ព្រឹទ្ធ​សភា និង​អធិ​ការ​កិច្ច, លោក​ត្រាំ អ៊ីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃស​ណីយ៍និង​ទូរ​គមនាគ​មន៍, លោក​ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិ​បាល​, លោក​ស៊ុន ចាន់ថុល​ រដ្ឋ​មន្ត្រី​ក្រសួង​សាធា​រណការ និ​ង​ដឹក​ជញ្ជូន​។

លោក​ស្រី​ភឿង សកុ​ណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​​និង​វិចិត្រ​សិល្បៈ, លោ​កថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​, លោក​ហ៊ឹម ឆែម រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា, លោកស្រី​អ៊ឹង​ កន្ថា​ផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារី, ​លោក​អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ,លោក ពេជ្រ ប៊ុនធិន​ រដ្ឋ​មន្ត្រី​ក្រសួង​មុខងារ​សា​ធារណៈ និង​លោក​ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អា​កាស​ចរ​ស៊ីវិល។

បើ​ទោះ​ណា​ជា​សមាស​ភាព​នេះ​ហាក់​មិន​មាន​អ្វី​ខុស​ប្លែក​ពី​អាណត្តិ​មុនៗ​ក្ដី ប៉ុន្តែ​អ្នក​នាំពា​ក្យគណៈ​រដ្ឋ​មន្ត្រី​លោក ផៃ ស៊ី​ផាន យល់​ថា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជ​មាន​។

លោកបាន​ថ្លែង​ថា៖« អ្វីៗយើង​យល់​ឃើញ​ថាត្រូវ​តែផ្លា​ស់ប្ដូរ ហើយ​ភាសា​ផ្លាស់​ប្ដូរ​តំណែង​ទាំង​អស់​ហ្នឹងគឺជាសារ​មួយ​វិជ្ជមាន​ទេមិន​អីទេ​។ ក៏ប៉ុន្ដែ​បើ​ យើង​ប្រៀបធៀប​លទ្ធផលនៃការ​បោះឆ្នោតដែល​មាន​ប្រជាពលរដ្ឋ​ ជាង ៧០ ភាគ​រយ​ក្នុង​ចំ​ណោម​អ្នក​បោះ​ឆ្នោត​រួម​បាន​គាំទ្រ​បាន​ទទួល​ស្គាល់​សម្ដេច​តេជោ​ បាន​ទទួល​ស្គាល់​រាជ​រដ្ឋាភិ​បាល​ និង​​ បាន​ទទួល​ស្គាល់​ផល​វិជ្ជ​មាន​នៃ​ដំណើរ​ការ​បស់​រាជ​រដ្ឋាភិ​បាល​នេះ។ ដូច្នេះ ​លោក​ត្រូវ​គោរព​នូវ​សំឡេង​បោះ​ឆ្នោត​ភា​គ​ច្រើន​ហ្នឹង​ឯង។​ ក៏ប៉ុន្ដែ​លោក​នៅ​តែ​មាន​គំនិត​មួយ ​ដោយ​លោក​តែង​តែ​ប្រលយ​ពាក្យ​ថា ​បើ​អ្នក​អត់​ទាន់មា​ន​ឈ្មោះ​កុំ​បារម្ភ​បាន​សេចក្ដី​ថា​ ជា​ការ​ទស្សន៍​ទា​យ ​និង ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​ពាក់​កណ្ដាល​អាណត្ដិ​ឬ​យ៉ាង​ម៉េច​នោះ​ ជា​សិទ្ធ​របស់​នាយក​រដ្ឋ​មន្រ្ដី​សុទ្ធ​សាធ​»៕