រតន​គិរីៈ​ ក្រុម​អ្នក​ភូមិ​ជាជន​ជាតិ​ទំពួន​ប្រ​មាណ​ ១៦០​ នាក់​ដែល​សង្ស័យ​ថា​ ពុល​ចំណី​អាហារ​ក្នុង​ពិធី​បុណ្យ​សពនោះ គិត​មកទល់​ថ្ងៃ​ទី ១១ ​ខែវិច្ឆិកា​នេះ​ ត្រូវ​បាន​គ្រូ​ពេទ្យ​ជួយ​បាន​ធូរ​ស្បើយ​វិញ​ហើយ ​បន្ទាប់​ពី​ជួប​ហេតុ​ការ​ណ៍​ពុល​អា​ហា​រ​កាល​ពីថ្ងៃ​ទី ៨ ខែ​ វិច្ឆិ​កា នៅ​ភូមិ ​ល្អើន​ក្រែន​ ឃុំ-ស្រុក ​អូរ​ជុំ ខេត្ត​រតន​គិរី​។

លោក ​ខាត់​ សុផល​ នាយ​នគរ​បាល​ប៉ុស្តិ៍​ឃុំ​អូរ​ជុំ​ ​បាន​ប្រាប់​នៅ​ថ្ងៃទី ​១១​ ខែ​វិច្ឆិកា​នេះ​ថា​ ករណី​អ្នក​ភូមិ​ពុល​អា​ហារ​នោះ​រហូត​មក​ទល់​ពេល​នេះ​ ពួក​គាត់​បាន​ធូរ​ស្បើយ​និង​ត្រឡប់​មក​ផ្ទះ​វិញ​អស់​ហើយ ​បន្ទាប់​ពី​ក្រុម​គ្រូ​ពេទ្យ​បង្អែក​ស្រុក ជួយ​សង្គ្រោះ​ និង​ព្យា​បាល​មក​។

លោក​ប្រាប់​ថា​ ការ​ពុល​ចំណី​អា​ហារ​នេះ​ មិនដឹ​ងម​កពី​អ្វីឱ្យពិត​ប្រា​កដ​ទេ​ ប៉ុន្តែ​ប្រហែល​ជា​ពួក​គាត់​ខ្វះអ​នាម័​យ ព្រោះ​ពួក​គាត់​នាំ​គ្នាហូ​បសា​ច់ឆៅ ​និង​ផឹក​ទឹក​អូរ​ ដែល​នៅ​ខាង​លើ​មាន​គេ​បាញ់​ថ្នាំក្នុងច​ម្ការ​ស្វាយ​ចន្ទី​ និង​ដំណាំ​ស្វាយ​ ។​

លោក​បាន​បញ្ជាក់​ថា​៖​ «​ពួក​គាត់​មាន​អា​ការ​ក្អូត​ចង្អោរ ​និង​ចុក​ពោះ ហើយ​បើ​តាម​មើល​គឺ​មក​ពី​ពួក​គាត់ហូ​បសាច់​ក្របី​ឆៅ​និង​ហូប​ទឹក​អូរ​ មិន​បាន​ដាំ។ ពួក​គាត់​ជា​ជន​ជាតិ​ទំពួន​ធ្វើ​អ្វី​តាម​ទម្លាប់​ដោយ​មិន​គិត​ពី​អនា​ម័យ​អី​ទេ»៕