ក្រុង​ណៃរ៉ូប៊ីៈ ក្រុមហ៊ុន​អាកាសចរណ៍ China Southern Airlines របស់​ប្រទេស ​ចិន​ កាល​ពី​ថ្ងៃ​ពុធ​ បាន​បើក​ដំណើរការ​ជើង​ហោះហើរ​រវាង​ទីក្រុង​ណៃរ៉ូប៊ី និង​ទីក្រុង​ឆាំងសា ដែល​ជា​ទីក្រុង​របស់​ខេត្ត​ហ៊ូណាន ប្រទេស ​ចិន។

លោកស្រី Judith Nashipai Kamai អ្នក​គ្រប់គ្រង​ប្រចាំ​ស្ថានីយ​នៅ​ព្រលាន​យន្តហោះ​ណៃរ៉ូប៊ី​នៃ​ក្រុមហ៊ុន China Southern Airlines បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​​​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ ​ប្រតិបត្តិការ​ជើង​ហោះហើរ​រួច​ហើយ​រវាង​ចិន និង​កេនយ៉ា ​ដែល​មាន ២ ជើង​ក្នុង ​១ សប្តាហ៍​ដោយ ​ត ​ភ្ជាប់​ទីក្រុង​ណៃរ៉ូប៊ី និង​​ក្វាងចូវ។

នៅ​ពេល​បើក​សម្ពោធ​ការ​មក​​ដល់​របស់​ជើង​ហោះហើរ​រវាង​ទីក្រុង​ឆាងសា និង​ទីក្រុង​ណៃរ៉ូប៊ី​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី លោក​ស្រី​ថ្លែង​ថា៖ «ឥឡូវ​ យើង​មាន​ជើង​ហោះហើរ​មិន​ឈប់​ចំនួន ៤ ជើង​ក្នុង ​១ សប្តាហ៍​ រវាង​ប្រទេស ​ចិន និង​​​កេនយ៉ា ហើយ​កត្តា​នេះ​នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​​អាជីវកម្ម ​និង​ទេសចរណ៍ ​ក្នុង​ចំណោម​ប្រទេស​ទាំង ២»។

ក្នុង​​​ពេល​ហោះហើរ​នោះ អ្នក​ដំណើរ​ជាង ២៣០ នាក់​ មក​ពី​ទីក្រុង​​ឆាងសា​​​ ​បាន​ធ្វើ​ដំណើរ​តាម​ជើងហោះ​ហើរ​ដំបូង​នេះ។

ទាក់ទង​នឹង​កាល​វិភាគ​ហោះហើរ​ថ្មី​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ China Southern Airlines ​ហោះហើរ​ពី​ទីក្រុង​ណៃរ៉ូប៊ី​ ទៅ​កាន់​ទីក្រុង​ឆាងសា នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​អាទិត្យ ខណៈ​ដែល​​ការ​ហោះហើរ​មិន​ឈប់​រវាង​ទីក្រុង​ណៃរ៉ូប៊ី និង​ទីក្រុង​ក្វាងចូវ​​​ ចេញ​ដំណើរ​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​សុក្រ។

លោកស្រី Nashipai បាន​កត់​សម្គាល់​ថា ទីក្រុង​ឆាងសា​ជា​ទីក្រុង​ឧស្សាហកម្ម​​​​​​ ដែល​​បណ្តុះ​ដោយ​​​រោងចក្រ​ជា​ច្រើន​ផលិត​ទំនិញ​ដែល​​មាន​តម្រូវការ​ខ្លាំង​នៅ​ក្នុង​ប្រទេស ​កេនយ៉ា៕ People''s Daily/KC