ក្រុងវ៉ាស៊ីនតោនៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរំឭកកាលពីថ្ងៃពុធថា ក្រុមហ៊ុននាំចូល និងអ្នកប្រើប្រាស់អាមេរិក កំពុងទទួលរងការចំណាយដែលកើតចេញពីពន្ធគយរបស់រដ្ឋាភិបាលអាមេរិកបានដកហូតលើទំនិញរបស់ចិន និងថា ពន្ធគយទាំងនេះនឹងមិនដោះស្រាយអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឡើយ។
នៅក្នុងសារមួយដែលមានចំណងជើងថា «ការគ្រប់គ្រងការឡើងថ្លៃរូបិយប័ណ្ណ (Taming the Currency Hype)» សហអ្នកនិពន្ធលោក Gustavo Adler លោក Luis Cubeddu និងអ្នកស្រី Gita Gopinath បានលើកឡើងថា ការដកហូតពន្ធគឺជាគោលនយោបាយប្រឆាំងផលិតភាពមួយ ដើម្បីដោះស្រាយការឡើងថ្លៃខ្លាំងរូបិយប័ណ្ណ ពីព្រោះ «ពន្ធគយ និងអត្រាប្តូរប្រាក់ធ្វើការងារផ្សេងពីគ្នា»។
លោក Gustavo Adler បច្ចុប្បន្នជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវរបស់ IMF លោក Luis Cubeddu គឺជាប្រធានផ្នែកសេដ្ឋកិច្ចបើកចំហក្នុងនាយកដ្ឋាននេះ ហើយអ្នកស្រី Gita Gopinath ជាប្រធានសេដ្ឋវិទូរបស់ IMF។
អ្នកទាំង ៣ បានឲ្យដឹងថា៖ «ពន្ធគយ ១០ ភាគរយ មិនអាចជួយប៉ះប៉ូវអត្រាប្តូរប្រាក់ដែលឡើងថ្លៃខ្លាំងជាង ១០ ភាគរយនោះទេ»។
ពួកគេបន្តថា ពន្ធអាមេរិកជាមធ្យមលើទំនិញនាំចូលពីចិនបានកើនប្រហែល ១០ ភាគរយ គិតចាប់ពីដើមឆ្នាំ ២០១៨ ហើយវានឹងកើនឡើង ៥ ពិន្ទុភាគរយទៀត បើផែនការដែលត្រូវបានប្រកាសថ្មីៗនេះដើម្បីដកហូតពន្ធបន្ថែម ត្រូវបានអនុវត្តនោះ៕ People''s Daily/KC