ក្រុង​ឡុងដ៏ៈ ក្រុមហ៊ុន​​អាហារ​ទាន់​ចិត្តអាមេរិក KFC បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន​របស់​​ខ្លួន​បាន​បិទភោជនីយដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​រាប់​រយកន្លែង ដោយ​សារ​ក្រុមហ៊ុន​​ផ្គត់​ផ្គង់​​សាច់​មាន់​របស់​អាល្លឺម៉ង់ DHL បានជួប​ប្រទះបញ្ហា​ផ្គត់​ផ្គង់​សម្រាប់​​ភោជនីយដ្ឋាន​មួយ​នេះ។​

ក្រុមហ៊ុន​ KFC បាន​ឲ្យ​ដឹងថា ហាង​លក់​សាច់មាន​ជាង ​៧០០ ​កន្លែង​ក្នុង​ចំណោម​ហាង​លក់​សាច់​មាន​ចំនួន ៩០០​ កន្លែង​នៅ​ទូទាំង​ចក្រភព​អង់គ្លេស​របស់​ខ្លួន ​បាន​បង្ខំ​ចិត្ត​បាន​ទ្វារ ចាប់​តាំង​ពី​ថ្ងៃ​ចុង​សប្តាហ៍​​មុន​មក ទន្ទឹម​នឹង​នោះដែរ​ហាង​ផ្សេង​ទៀត​កំពុង​កាត់​បន្ថយ​មុខ​​ម្ហូប​ ឬ​​កាត់​បន្ថយ​ម៉ោង​ប្រតិបត្តិការ​លក់។

ក្រុមហ៊ុន KFC បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «​យើង​បាន​នាំ​ដៃគូ​ចែកចាយ​សាច់​មាន់​ថ្មីមក​ហើយ តែ​ពួកគេ​មាន​បញ្ហា​តិច​តួច។ ការផ្គត់​ផ្គង់​​សាច់មាន​ស្រស់​ទៅ​ឲ្យ​ភោជនីយ​ដ្ឋាន​​​​ចំនួន ៩០០ ​កន្លែង​នៅ​ទូទាំង​ប្រទេស​គឺ​ពិត​ជា​ស្មុគ​ស្មាញ​បន្តិច​ហើយ»។​

លោក​បាន​បន្ថែម​ថា៖ «​យើង​នឹង​មិន​សម្រប​សម្រួល​​បញ្ហា​គុណភាព​សាច់មាន់នោះទេ។ ដូច្នេះ​​ការ​ដែល​គ្មាន​ការ​ចែក​ចាយ​សាច់មាន់ មានន័យ​ថា ភោជនីយដ្ឋាន​មួយ​ចំនួន​របស់​យើង​ត្រូវ​បិទ​ទ្វារ​ ហើយ​ភោជនីយដ្ឋាន​ផ្សេង​ទៀត​កំពុង​ប្រតិបត្តិការ​ដោយ​លក់​ម្ហូប​តិច​តួច ឬ​ម៉ោង​បម្រើ​ការ​ត្រូវ​បាន​កាត់​បន្ថយ។​

ក្រុមហ៊ុននេះ​បាន​ឲ្យ​ដឹង​ថា៖ «​យើង​ដឹង​ថា បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លោក​អ្នក​ក្នុង​រយៈ​ពេល​ប៉ុន្មា​ន​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​ធ្វើ​ឲ្យ​លោក​អ្នក​ខក​ចិត្ត នៅ​ពេល​លោក​អ្នក​ចង់​បាន​សាច់មាន់​បំពង។ យើង​ពិត​ជា​សុំ​ទោស​ចំពោះ​បញ្ហា​នេះ»។​​

ក្រុមហ៊ុន​ DHL បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍ដាច់​ដោយ​ឡែក​មួយថា ក្រុមហ៊ុន​របស់​ខ្លួន​កំពុង​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​នេះ៕ AFP/BP