ក្រុង​មីឡានៈ ក្រុម​ហ៊ុន Moody''s ​បាន​ទម្លាក់​ចំ​ណាត់​ថ្នាក់​​​​ឥណ​ទាន​របស់​ប្រ​ទេស​ អុី​តា​លី​ ១ ចំ​ណាត់​ថ្នាក់ ​ដោយ​សារ​ក្តី​​បា​រម្ភ​ពី​ផែន​ការ​ដែល​នឹង​ជំ​រុញ​ឲ្យ​​​ឱន​ភាព​កាន់​តែ​រីក​ធំ​ឡើង និង​​បន្ទុក​បំណុ​ល​សា​ធារ​ណៈ​ខ្ពស់។

នៅ​ស​ប្តាហ៍​មុន គណៈ​កម្ម​ការ​អឺ​រ៉ុប​បាន​ព្រ​មាន​ប្រ​ទេស​​ អុីតាលី ​ជា​ផ្លូវ​ការ​​ថា ផែន​ការ​ថ​វិ​កា​របស់​ប្រ​ទេស​នេះ​សម្រាប់​ឆ្នាំ​ ២០១៩ គឺ​ជា​ការ​បា​រម្ភ​ដ៏​ ធ្ងន់​ធ្ងរ​មួយ ដែល​ការ​ចាប់​ផ្ដើម​នី​តិ​វិ​ធី​​មាន​ហា​និ​ភ័យ​ខ្ពស់​ ដែល​​អាច​​មើល​ឃើញ​ទី​ក្រុង​រ៉ូម​​ទទួល​រង​ការ​ដាក់​ទណ្ឌ​កម្ម​​សេដ្ឋ​កិច្ច​ដែល​មិន​ធ្លាប់​មាន​ដោយ​សារ​ការ​​​មិន​គោរ​ព​តាម​ការ​ប្ដេ​ជ្ញា​ចិត្ត​ចំ​ពោះ​ទី​ក្រុង​ ប្រ៊ុ​ច​សែល​។​

ចំ​ណុច​សំ​ខាន់​នៃ​ក្តី​បា​រម្ភ​នេះ​គឺ​បំ​ណុល​សា​ធា​រណៈ​របស់​ប្រ​ទេស​​ អុីតាលី​ ដែល​មាន​ចំ​នួន​ ២,៣ ​ពាន់​ពាន់​លាន​អឺ​រ៉ូ​ ឬ​ ១៣១ ភាគ​រយនៃ​​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP)​ ដែល​ជា​អត្រា​ខ្ពស់​បំ​ផុត​នៅ​តំ​បន់​ចាយ​ប្រាក់​អឺ​រ៉ូ​​បន្ទាប់​ពី​​ប្រ​ទេស​ ក្រិក​។​

ទី​ក្រុង​ប្រ៊ុច​សែល​​បាន​ទាម​ទារ​ឲ្យ​ប្រ​ទេស​ អុីតាលី កាត់​បន្ថយ​ការ​ចំ​ណាយ និង​កាត់​បន្ថយ​​ឱ​ន​ភាព​សា​ធារ​ណៈ​របស់​​ខ្លួ​ន​ ដើ​​ម្បី​​កាត់​បន្ថយ​បន្ទុក​បំ​ណុល​សា​ធារ​ណៈ​។​

ប៉ុន្តែ​រដ្ឋា​ភិ​បាល​ចម្រុះ​ប្រ​ជា​និ​យម​របស់​ប្រ​ទេស​នេះ​បាន​ធ្វើ​​ផ្ទុយ​ពី​នេះ​ ដោយ​ផ្ដល់​សេច​ក្ដី​ព្រាង​ថ​វិ​កា​ ដែល​បង្កើន​​ការ​ចំ​ណាយ​រួម​ទៅ​វិញ។​

ការ​ទម្លាក់​ចំ​ណាត់​ថ្នាក់​ឥណ​ទាន​ដោយ​ទី​ភ្នាក់​ងារ​វាយ​តម្លៃ​ចំ​ណាត់​ថ្នាក់​បំ​ណុល Moody''s ពី​កម្រិត​ Baa2 មក​ត្រឹម​ Baa3 ជា​មួយ​នឹង​ចក្ខុ​វិ​ស័យ​​​ស្ថិរ​​ភាព​នេះ​ គឺជា​វិ​ធាន​ការ​ចុង​ក្រោយ​បំ​ផុត​ ដោយ​អង្គ​ការ​ឃ្លាំ​មើល​ហិ​រញ្ញ​វត្ថុ​អន្តរ​ជាតិ​ ដែល​ប្រ​កាស​អា​សន្ន​​ដោយ​សារ​សុខ​ភាព​សេដ្ឋ​កិច្ច​របស់​ប្រ​ទេស​​អុី​តា​លី​»៕​ AFP/LA