ក្រុងនុសាឌួៈ ធនាគារពិភពលោក (WB) កាលពីថ្ងៃអាទិត្យបានប្រកាសផ្តល់មូលនិធិរហូតដល់ ១ ពាន់លានដុល្លារដល់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីប្រទេសនេះបានរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិនាពេលថ្មីៗនេះ រួមទាំងរញ្ជួយដីដែលបង្កឲ្យមានរលកយក្សស៊ូណាមិដែលសម្លាប់មនុស្សរាប់ពាន់នាក់ផងដែរ។
លោកស្រី Kristalina Georgieva អគ្គនាយកធនាគារពិភពលោកបានបង្ហាញគម្រោងនេះនៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី ជាទីដែលធនាគារពិភពលោក និងមូលនិធិ IMF បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន។
លោកស្រី Georgieva បានថ្លែងថា មូលនិធិដែលនឹងផ្តល់ដោយធនាគាររបស់លោកស្រីនឹងធ្វើឡើងក្នុងរូបភាពជាកម្ចីនោះ អាចត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ឡើងវិញ ប៉ុន្តែក៏មានបំណងជួយដល់ឥណ្ឌូនេស៊ីឲ្យកសាង «ភាពរស់រវើក (resilience)» របស់ខ្លួន ដើម្បីឲ្យប្រទេសនេះនឹងមានការរៀបចំខ្លួនកាន់តែប្រសើរក្នុងគ្រាដែលមានគ្រោះមហន្តរាយនាពេលអនាគត។
លោកស្រី Georgieva ដែលកាលពីដើមសប្តាហ៍មុនបានធ្វើដំឡើងទៅកាន់ទីក្រុង Palu ដែលរងគ្រោះដោយសារគ្រោះធម្មជាតិនេះ បានថ្លែងថា៖ «គ្រោះមហន្តរាយនឹងបន្តវាយប្រហារទៀត ហើយជាមួយនឹងការប្រែប្រួលបរិយាកាស នឹងមានគ្រោះធម្មជាតិថែមទៀត»៕ AFP/KC