​ភ្នំពេញៈ​ កម្ពុជា​ប្រ​មូល​ប្រាក់​​​ចំ​ណូល​​​​ពី​សេ​វា​នា​នា​ក្នុង​វិស័​យ​ជល​​​ផល​​បាន​​ជាង​​​ ៣២ ​ម៉ឺន​ដុ​ល្លា​រ​​​ក្នុង​​រយៈ​ពេល​ ៩ ខែ​នៃ​​ឆ្នាំ​នេះ​​ ខណៈ​​ចំ​ណូល​​​សួយ​សារ​​​ពី​​វិ​ស័យ​​​ព្រៃ​ឈើ​​បាន​​ជិត​ ៤ ​លាន​ដុ​ល្លារ​​។ ​នេះ​បើ​​​តាម​ទិន្ន​ន័យ​បាន​ពី​ក្រ​សួង​​កសិ​កម្ម​។

របាយ​ការណ៍​បាន​​បង្ហាញ​ថា ​​​នៅ​ក្នុង​វិ​ស័យ​ជល​ផល កម្ពុជា ​បាន​នាំ​ចេញ​ផលិត​ផល​នេ​សា​ទ​​ស្រស់​​​ជាង ១​០ ០​០​​០​ តោ​ន​ កើ​ន​ឡើង​ ២០០​ តោន​ធៀប​នឹង​​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​

ទិន្ន​ន័យ​បង្ហាញ​ថា ​ការ​នាំ​ចេញ​​​ផល​​នេ​សាទ​បាន​ចំ​នួន ​១១ ​​០៣០ ​តោន ​ក្នុង​ចំ​ណោម​នោះ​​​ផលិត​ផល​កែ​ច្នៃ​មាន​ចំ​នួន​ ៣ ​៩៧០​ តោន​។ រដ្ឋា​ភិ​បាល​កំ​ណត់​ទិស​ដៅ​នាំ​ចេញ​​ផល​ទឹក​សាប​​ ២​០ ០០០តោន​ក្នុង​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោង​តាម​របាយ​ការ​ណ៍​។​

ខណៈ​របាយ​ការណ៍​​មិន​បាន​បង្ហាញ​​តម្លៃ​នាំ​ចេញ​ដូច​នឹង​វិ​ស័យ​​ព្រៃ​ឈើ​ដែរ​នោះ ​រដ្ឋា​ភិ​បាល​បាន​ប្រ​មូល​ចំ​ណូល​បាន​ពី​​តម្លៃ​សេ​វា​ពី​​វិ​ស័យ​ជល​ផល​បាន​ ៣២១ ​៣០៤​ ដុ​ល្លារ​ក្នុង​អំ​ឡុង​ពេល​នេះ។

ផែន​ការ​ប្រ​ចាំ​ឆ្នាំ​របស់​រដ្ឋា​ភិ​បាល​ នឹង​ត្រូវ​ប្រ​មូល​ចំ​ណូល​ ៧៥២ ​២៤៩ ​ដុ​ល្លារ​ពី​សេ​វា​នា​នា​ក្នុង​វិ​ស័យ​ជល​ផល​​ នៅ​ឆ្នាំ​នេះ​ ធ្លាក់​ចុះ​ពី​ ៣១៥ ដុល្លារ​ធៀប​នឹង​​ឆ្នាំ​មុន​។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​។​

លោក ​ស្រី ​វុឌ្ឍី អ្នក​នាំ​ពាក្យ​ក្រ​សួង​​កសិ​កម្ម​បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំ​ណូល​ពី​វិ​ស័យ​ជល​ផល និង​ព្រៃ​ឈើ ​គឺ​ជា​​​ផ្នែក​មួយ​នៃ​​ចំ​ណូល​សម្រាប់​ថវិកា​ជាតិ ​​ដែល​បាន​​​ពី​ការ​ផាក​ពិ​ន័យ​ ឬ​តម្លៃ​សេ​វា​​ពី​ការ​ធ្វើ​ជំ​នួញ​​នៅ​ក្នុង​វិ​ស័យ​នេះ​។​

លោក​ថ្លែង​ថា​៖ «​ប្រាក់​ចំ​ណូល​ធ្លាក់​ចុះ​បន្តិច​ ដោយ​សារ​បទ​ឧក្រិដ្ឋ​នេ​សាទ​​ខុស​ច្បាប់​បាន​ធ្លាក់​ចុះ​ ដូច្នេះ​តម្លៃ​ផាក​​ពិ​ន័យ​ក៏​ធ្លាក់​ចុះ​ផង​ដែរ​»​។ ​លោក​បន្ត​ថា​ ការ​នាំ​ចេញ​ផលិត​ផល​នេ​សាទ​នឹង​កើន​ឡើង​​ត្រឹម​ខែ​ធ្នូ បន្ទាប់​ពី​រដូវ​​នេ​សាទ​។​

របាយ​ការណ៍​​ដដែល​ក៏​បាន​បង្ហាញ​​ដែរ​ថា ​រដ្ឋា​ភិ​បាល​ប្រ​មូល​ប្រាក់​​ចំ​ណូល ​សួយ​សារ​​​ជាង ៣,៨​លាន​ដុល្លារ​ ពី​វិ​ស័យ​ព្រៃ​ឈើ​ក្នុង​អំ​ឡុង​​ពេល​នេះ ​ទោះ​បី​​​​មិន​បាន​​​ផ្ដល់​ទិន្ន​ន័យ​ឆ្នាំ ២០១៧ ​សម្រា​​ប់​​ការ​ប្រៀប​ធៀប​ក៏​ដោ​យ​​។​

ប៉ុន្តែ​តួ​លេខ​កាល​ពី​ឆ្នាំ​ ២០១​៦​ ​​​បង្ហាញ​​ថា ​រដ្ឋា​ភិ​បាល​ប្រ​មូល​ចំ​ណូល​​សួយ​សារ​ដូច​គ្នា​នេះ​បាន​​​ជាង​ ៣ ​លាន​ដុល្លារ​​ដែរ​​។ របាយ​ការណ៍​នេះ​មិន​បាន​កត់​ត្រា​ ​ចំ​ណូល​បាន​ពី​​ការ​នាំ​ចេញ​ផលិត​ផល​ព្រៃ​ឈើ​​នោះ​ទេ​។

ទាក់​ទង​នឹង​​វិ​ស័យ​ព្រៃ​ឈើ ​លោក​ វុឌ្ឍី ​បាន​​ឲ្យ​ដឹង​ថា​ ទិន្ន​ន័យ​​នេះ​​ស្ថិត​ក្រោម​​នា​យក​ដ្ឋាន​​រុក្ខា​ប្រមាញ់​ ដោយ​លោក​​​​មិន​មាន​​​ឯក​សារ​ពេញ​លេញ​នោះ​ទេ។

​លោក​បាន​បន្ត​ថា​៖ «​យើង​​ត្រូ​វ​ការ​ស្នើ​សុំ​នៅ​ក្នុង​នា​យ​ក​ដ្ឋាន​រុក្ខា​ប្រ​មាញ់ ដើ​ម្បី​ទទួ​ល​បាន​ព័ត៌​មាន​ច្បាស់​លាស់​សម្រាប់​​ការ​ប្រៀប​ធៀប​»​។​

ភ្នំ​ពេញ​ប៉ុស្ដិ៍​​បាន​រាយ​ការណ៍​​កាល​ពី​ដើ​ម​ឆ្នាំ ២០១៨ ​ថា ​ទោះ​​បីជា​ការ​ហាម​ឃាត់​​លើ​ការ​នាំ​ចេញ​ឈើ​ និង​ការ​​ប្រ​កា​ស​​ម្ដង​ហើយ​ម្ដង​ទៀត​របស់​រដ្ឋា​ភិ​បាល​ថា ការ​កាប់​ឈើ «ទ្រង់​ទ្រាយ​ធំ​» ត្រូវ​បាន​បញ្ឈប់​ក៏​ដោយ ក៏​ទិន្ន​ន័យ​គយ​​វៀត​ណាម​​ដែល​​​ប្រ​មូល​ដោយ​អង្គ​ការ​ឃ្លាំ​មើល​ Forest Trends បាន​បង្ហាញ​ការ​កើន​ឡើង​ខ្លាំង​ក្នុង​ការ​នាំ​ចេញ​​ឈើ​ហុប​ពី​កម្ពុជា​ និង​ឈើ​អារ​​ទៅ​វៀត​ណាម ​កាល​ពី​ឆ្នាំ ២០១៧​។​

ទិន្ន​ន័យ​នេះ​បង្ហាញ​ថា ​ឈើ​ហុប​កម្ពុជា​​ប្រ​ហែល ​១៦៣​ ០៧១​ ម៉ែត្រ​គុប ​ត្រូវ​បាន​នាំ​ចេញ​ទៅ​វៀត​ណាម​ កាល​ពី​ឆ្នាំ​ ២០១៧ ​កើន​ឡើង ១៧ ​ភាគ​រយ​ធៀប​នឹង​ឆ្នាំ​មុន​ហ្នឹង។ ​តម្លៃ​ការ​នាំ​ចេញ​​​កើន​ឡើង​ ២១ ​​ភាគ​រយ​ដល់​ ៤០ ​លាន​​ដុ​ល្លារ​៕​LA