ក្រុង​តូក្យូៈ ក្រុមប្រឹក្សា​ភិបាល​របស់ក្រុមហ៊ុន​ផលិត​រថយន្ត Nissan បានជួប​ប្រជុំ​នៅថ្ងៃ​នេះ ដើម្បីពិភាក្សា​ពីការ​ជ្រើស​រើស​ប្រធាន​ថ្មី ដើម្បីជំនួស​លោក Carlos Ghosn បន្ទាប់ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​រាយការណ៍​ប្រាក់ចំណូល​មិនត្រឹមត្រូវ ខណៈ​ភាពតាន​តឹង​កើនឡើង​ក្នុង​សម្ព័ន្ធ​របស់ក្រុមហ៊ុន​នេះជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត Renault។

ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​មួយ​នេះ​បាន​ដក​លោក Ghosn ចេញ​ពីតំណែង​របស់​លោក​កាលពី​ខែ​មុន បន្ទាប់ពី​លោកត្រូវបាន​ឃុំ​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​រាយការណ៍​ប្រាក់​ខែ​របស់​លោក​មុនត្រឹម​ត្រូវ។

ប៉ុន្តែវា​មិន​ទំនងនោះទេថា នឹង​មានការ​ព្រមព្រៀង​នៅថ្ងៃ​នេះ​ក្នុងការ​ស្វែង​រក​មនុស្ស​មក​ជំនួស​តំណែង​របស់​លោក Ghosn មួយ​ផ្នែក​ដោយសារ​ការ​ខ្វែង​គំនិតគ្នា​ដោយចំហរ​នៅក្នុង​សម្ព័ន្ធ​របស់ក្រុមហ៊ុន​នេះជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្តបារាំង Renault៕ AFP/KC