ភ្នំពេញៈ ក្រុម​វិ​និ​យោ​គិន​យុទ្ធ​សាស្ដ្រ​ ២ បាន​ចំ​ណាយ​ជិត ១០ ​លាន​ដុល្លារ​ ដើ​ម្បី​ទិ​ញ​ភាគ​ហ៊ុន​ ១៤ ​លាន​ហ៊ុន​​​របស់​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​នៅ​កម្ពុជា​ Phnom Penh SEZ Plc (PPSEZ) ដែល​​ជា​ការ​ដាក់​លក់​មូល​បត្រ​ជា​ឯក​ជន​លើក​ដំ​បូង​ ដោយ​​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​។​

ការ​ប្រ​កាស​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និ​សីទ​ព័ត៌​មាន​មួយ​កាល​ពី​ថ្ងៃ​សុក្រ ​ដោ​យ​​ក្រុម​វិ​និ​យោ​គិន​ទាំង​ ២ ​នេះ​គឺ​​ JWD Infologistics​ Plc ​ជា​ក្រុម​ហ៊ុន​ចុះ​បញ្ជី​នៅ​​ក្នុង​ប្រ​ទេស​ ថៃ​ ដែល​ជា​​ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់​សេ​វា​ដឹក​ជញ្ជូន​ និង​ស្ដុ​ក​ទំ​និញ​​ឈាន​មុខ​គេ​ក្នុង​តំ​បន់​​ និង​ Bok Seng Group ជា​​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ក្នុង​តំបន់​ឈា​ន​មុខ​គេ​របស់​ប្រ​ទេស​ សិង្ហ​បុរី ​នៃ​ក្រុម​ហ៊ុន Integrated Project & Marine Logistics Management។​​

ក្នុង​ចំ​ណោម​ភាគ​ហ៊ុន ១៤ លាន​នេះ ភាគ​ហ៊ុន​ជាង ៧,៥ ​លាន​ត្រូវ​បាន​ទិញ​ដោយ​​ក្រុម​ហ៊ុន JWD ខណៈ​ភាគ​ហ៊ុន​នៅ​សល់​ត្រូវ​បាន​លក់​ឲ្យ​​ក្រុម​ហ៊ុន Bok Sheng Group​ ក្នុង​តម្លៃ​ ៧០,​៣៧ សេន​ដុ​ល្លារ​​ក្នុង​ ១ ​ភាគ​ហ៊ុន​ ដែល​ធ្វើ​ឲ្យ​ភាគ​ហ៊ុន​ចុះ​បញ្ជី​សរុប​របស់​ក្រុម​ហ៊ុន​ PPSEZ កើន​ឡើង​ជិត ៧២ ​លាន​ភាគ​ហ៊ុន​។ ការ​ដាក់​លក់​មូល​បត្រ​ជា​ឯក​ជន​នេះ នឹង​ធ្វើ​ឲ្យ​​ក្រុម​ហ៊ុន​ PPSEZ អាច​​ រ​ក​ប្រាក់​បាន​​ ៩,​៨៥ ​លាន​ដុ​ល្លារ​។​

លោក Henry Ng Lian Soon ជា​ស្ថាប​និក និង​​ប្រ​ធាន​​ក្រុម​ហ៊ុន Bok Seng Group ដែល​មាន​មជ្ឈ​មណ្ឌល​​ពា​ណិជ្ជ​កម្ម​ និង​ប្រ​តិ​បត្តិ​ការ​នៅ​​​ ​ម៉ា​ឡេ​ស៊ី​ ឥណ្ឌូ​នេ​ស៊ី​ ប៊្រុយ​ណេ ​ថៃ ​មី​យ៉ាន់​ម៉ា វៀត​ណាម និងឡាវ បាន​ឲ្យ​ដឹង​ថា លោ​ក​​ចង់​ទទួល​យក​អត្ថ​ប្រ​យោជន៍​​ពីផ្លូ​វ​មួយ និង​​ខ្សែ​ក្រ​វាត់​មួយ​របស់​​​ចិន ដែល​ភ្ជាប់​ការ​វិ​និ​យោគ​​របស់​លោក​​នៅ​កម្ពុជា ជា​មួយ​បណ្ដា​ប្រ​ទេស​ផ្សេង​ទៀត​ ដែល​ក្រុម​ហ៊ុនរបស់​លោក​កំ​ពុង​ប្រតិ​បត្តិ​ការ​។​

លោក Henry Ng ​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា នៅ​ពេល​អ​នា​គត ​​សម្រាប់​គម្រោង​ផ្លូវ​មួយ និង​ខ្សែ​ក្រ​វាត់​មួយ យើង​អាច​​ជួញ​ដូរ​ឆ្លង​កាត់​ព្រំ​ដែន​។ ដោយ​សារ​តែ​យើង​កំ​ពុង​ស្ថិត​ក្នុង​វិ​ស័យ​​​ដឹក​ជញ្ជូន​ យើង​ត្រូវ​ការ​បណ្ដាញ​។ យើង​​ត្រូវ​ការ​​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ ដើ​ម្បី​ជួយ​ដល់​ក្រុម​ហ៊ុន​​នៅ​តាម​បណ្ដា​ប្រ​ទេស​ផ្សេង​ទៀត​»​។​​

ក្រុម​ហ៊ុន​ JWD ​បាន​ទិញ​ភាគ​ហ៊ុន ៥,២ ​ភាគ​រយ​រួច​ហើយ​នៅ​ក្នុង​​ក្រុម​ហ៊ុន PPSEZ កាល​ពី​ឆ្នាំ ​២០១៦ ហើយ​ជា​ក្រុម​ហ៊ុន​មួយ​ដែល​​មាន​​មហិ​ច្ឆ​តា​ក្នុង​ការ ​​​ក្លាយ​ជា​​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេ​វា​ដឹក​ជញ្ជូន​​ ​ក្នុង​តំ​បន់​មួយ​ដែល​បណ្ដា​ញ​នៃ​​​ប្រតិ​បត្តិ ការ​គ្រប​ដណ្ដប់​​ទាំង​នៅ​លើ​​ទី​ផ្សារ​​កើន​ឡើង​ខ្លាំង ​និង​ទី​ផ្សារ​កំ​ពុង​អភិ​វឌ្ឍន៍​។

លោក Nattapume Pavaratn អ្នក​តំណាង​ក្រុម​ហ៊ុន JWD ​បាន​​ឲ្យ​ដឹង​ថា​ ​ក្រុម​​ហ៊ុន PPSEZ គឺ​ជា​ក្រុម​ហ៊ុន​មា​ន​សក្ដា​នុ​ពល ​និង​ជោគ​ជ័យ​ខ្លាំង​​ក្នុង​ការ​​វិ​និ​យោគ​ ហើយ​​ការ​វិ​និ​យោគ​បន្ថែម​នេះ នឹង​​នាំ​យក​ទាំង​ជំ​នួយ​​ផ្នែក​យុទ្ធ​សាស្ដ្រ និង​​​បទ​ពិ​សោធ​ដល់​​ក្រុម​ហ៊ុន PPSEZ។​

​លោក​ថ្លែង​ថា​៖ «​យើង​អាច​នាំ​យក​​យ៉ាង​ហោច​ណាស់​ជំ​នាញ​​ដល់​​ក្រុម​​ហ៊ុន PPSEZ ​នៅ​ពេល​អ​នា​គត​»​​។​

PPSEZ គឺ​ជា​​ក្រុម​ហ៊ុន​ទី​ ៤ ដែល​បាន​​ចុះ​បញ្ជី​នៅ​​ CSX កាល​ពី​ខែ​ឧស​ភា​ឆ្នាំ ២០១៦ ហើយ​ក្រុម​ហ៊ុន​នេះ​នឹង​​ប្រើ​ប្រាស់​ទឹក​ប្រាក់​នេះ​ ដើ​ម្បី​គាំ​ទ្រ​ដល់​ការ​​ពង្រីក​អា​ជីវ​កម្ម​ ​ឱ​កាស​អភិ​វឌ្ឍ​​អា​ជីវ​កម្ម​ថ្មី ​និង​សម្រាប់​គោល​បំ​ណង​សា​ជីវ​កម្ម​ជា​ទូ​ទៅ​៕​LA