ភ្នំពេញៈ ចំនួន​វិនិ​យោគិន​​នៅ​ផ្សារ​ហ៊ុន​​កម្ពុជា​តែ​មួយ​គត់​នៅ​ឆមាស​ទី ២ ​ឆ្នាំ​នេះ​ បាន​មើល​ឃើញ​ការ​កើន​ឡើង​ ២ ​ដង​ ធៀប​នឹង​ឆមាស​ទី ១​។ នេះ​បើ​តាម​​របាយ​ការណ៍​ផ្សារ​មូលបត្រ​​កម្ពុជា​ (CSX)។

យោង​តាម​ CSX ​ទិន្ន​ន័យ​នេះ​បាន​បង្ហាញ​ថា ​ចំនួន​វិនិ​យោគិន​បាន​កើន​ឡើង​ដល់ ​២០ ​៥២៥នាក់ ​ដែល​​កើន​ឡើ​ង​​ ២ ដង​ ធៀប​នឹង​ត្រី​មាស​មុន​​ ។

សេច​ក្ដី​ប្រកាស​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា ​ការ​កើន​ឡើង​នេះ​ដោយ​សារ​តែ​ក្រុម​វិនិ​យោ​គិន​ មាន​សុទិដ្ឋិនិយម​កាន់​តែ​ខ្លាំង​​លើ​ផ្សារ​ហ៊ុន ​ជា​ពិសេស​នៅ​ឆ្នាំ ២០១៨​នេះ​។​ សេចក្ដី​ប្រកាស​ព័ត៌​មាន​​បន្ត​ថា​៖ «​នេះ​គឺ​ដោយ​សារ​​តែ​វិនិយោ​គិន​ បាន​ចាប់​ផ្ដើម​មាន​អារម្មណ៍​សុទិដ្ឋិ​និយម ​ចំពោះ​ទីផ្សារ​នេះ​ ដោយ​ការ​មើល​​ឃើញ​ទី​ផ្សារ​កំពុង​អភិវឌ្ឍន៍​»​​​។​

ទី​ផ្សារ​នេះ​នឹង​មាន​ការ​ទាក់​ទាញ​កាន់​តែ​ខ្លាំង​ឡើង ​ជា​មួយ​នឹង​ផលិត​ផល​ច្រើន​ផ្សេង​ទៀត​នៅ​ពេល​ខាង​មុខ​​ និង​នៅ​ពេល​ដែល​ហេដ្ឋារចនាស​ម្ព័ន្ធ​ត្រូវ​បញ្ចប់​​។​

CSX ​បាន​ឲ្យ​ដឹង​ថា​៖ «​​ក្នុង​រយៈ​ពេល​ជាង​ ៦ ​ឆ្នាំ​ នៃ​ការ​អភិវឌ្ឍ​ផ្សារ​ហ៊ុន​នេះ​ ទី​ផ្សារ​នេះ​បាន​ទៅ​ដល់​សក​រាជ​ថ្មី​មួយ​ ជា​មួយ​លទ្ធ​ផល​គួរ​ឲ្យ​កត់​សម្គាល់​។ ជា​មួយ​នឹង​ផលិត​ផល​ដែល​អាច​រក​បាន​នៅ​លើ​ទីផ្សារ​នេះ​ ​ក្រុម​វិនិ​យោ​គិន​​អាច​យល់​ឃើញ​ថា ​ផ្សារ​ហ៊ុន​នេះ​ជា​ឱកាស​វិនិយោគ​កាន់​តែ​ប្រសើរ​ ដោយ​សារ​តែ​វា​ជា​ជម្រើស​ដ៏​ល្អ​មួយ ក្នុង​ការ​ធ្វើ​ពិ​ពិធ​កម្ម​​ផល​បត្រ​វិនិ​យោគ​របស់​ពួក​គេ​»​។​

ភាព​វិជ្ជមាន​ផ្សេង​ទៀត​ ដែល​កំពុង​ជំរុញ​កំណើន​គឺ​ ម៉ាក្រូ​សេដ្ឋ​កិច្ច​របស់​កម្ពុជា ដោយ​មាន​កំណើន ៧ ​ភាគរយ​​ប្រចាំ​​ឆ្នាំ​​។​

សេចក្ដី​ប្រកាស​​​បន្តថា​៖ «ការ​វិនិ​យោគ​លើ​សេដ្ឋ​កិច្ច​តាម​រយៈ​​ផ្សារ​ហ៊ុន​ គឺជា​ជម្រើស​ ដ៏​ល្អ​​មួយ​ សម្រាប់​​ក្រុម​វិនិ​យោគិន​ ​ក្នុង​ការ​ធ្វើ​ពិ​ពិធ​កម្ម​​ការ​​វិនិ​យោគ​​»​៕ AFP/LA