ក្រុង​សានហ្រ្វានស៊ីស្កូៈ ក្រុមហ៊ុន Facebook បានរាយការណ៍​នៅថ្ងៃនេះ​ថា ចំនួន​អ្នក​ប្រើ​ប្រាស់​បណ្តាញសង្គមរបស់ខ្លួន​បាន​កើនឡើង ប៉ុន្តែ​មាន​ចំនួន​តិច​ជាង​ការ​រំពឹង​ទុករបស់​អ្នក​វិភាគ។

ចំនួន​អ្នក​ប្រើ​ប្រាស់​បណ្តាញសង្គម Facebook យ៉ាងហោច​ណាស់​ម្តង​ក្នុងមួយខែ បាន​កើន ឡើង ១០ ភាគរយ​ដល់​ ២,២៧ ពាន់​លាន​នាក់ ខណៈជាមធ្យម​មនុស្សចំនួន ១,៤៩ ពាន់លាន​អ្នក​បានប្រើប្រាស់​បណ្តាញ​សង្គម​មួយនេះ​ជា​ប្រចាំ​ថ្ងៃ ដែល​កើនឡើង ៩ ភាគរយធៀប​នឹង​រយៈ​ពេលដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោងតាម​ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ​រដ្ឋកាលីហ្វ័រញ៉ា​មួយ​នេះ។

ក្រុម​អ្នក​វិភាគ​បាន​រំពឹងថា ក្រុមហ៊ុន​ Facebook នឹងមាន​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំខែ​ចំនួន ២,២៩ ពាន់​លាន​នាក់ និងជា​មធ្យម​មាន​មនុស្ស​ចំនួន ១,៥១ ពាន់​លាន​នាក់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ៕ AFP/KC