ក្រុងតូក្យូៈ ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ប្រកាស​ពី​ការ​ដំឡើង​ពន្ធ​លើការ​លក់រាយ​ដែល​ត្រូវបានគេ​រំពឹង​ទុក​យ៉ាងខ្លាំង​សម្រាប់​ឆ្នាំ​ ២០១៩ ដើម្បី​ដោះស្រាយ​បំណុល​សាធារណៈ​ដ៏​ច្រើន បើទោះជា​មានការ​ព្រមាន​ថា ការ​ដំឡើង​នេះ​អាច​ប៉ះពាល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ក៏​ដោយ។

ពន្ធលើ​ការ​លក់​នេះ​នឹង​កើនឡើង​ពី ៨ ភាគរយ ដល់ ១០ ភាគរយដែល​នឹង​ចូល​ជាធរមាន​​ចាប់​ពីខែ​តុលា​ ឆ្នាំ​ក្រោយ​ទៅ ខណៈ​ជប៉ុនដែល​ប្រឈមនឹង​ប្រជាជន​កាន់​កាន់តែ​ច្រើន និង​បំណុល​ធ្ងន់​ធ្ងរ ជម្នះ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​ចំណាយ​ផ្នែក​សង្គមកិច្ច​ដែល​កាន់តែ​កើនឡើង​ច្រើនទៅៗ​របស់ខ្លួន។

ការ​ដំឡើង​ពន្ធ​នេះ​ដើម​ឡើយ​គ្រោង​នឹង​ធ្វើឡើង​នៅខែ​តុលា ឆ្នាំ២០១៥ តែ​ត្រូវបាន​ពន្យា​ពេល​កាល​បរិច្ឆេទ​កំណត់​ពីរ​ដង ដោយសារ​ភាព​ភ័យ​ខ្លាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច៕ AFP/KC