ក្រុងប៊្រុចសែលៈ ប្រទេសបារាំង និងអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ បានឯកភាពរួមគ្នាចំពោះផែនការពន្ធឌីជីថលដែលរួមតូចជាងមុនមួយរបស់សហភាពអឺរ៉ុប ដែលប្រទេសទាំង ២ សង្ឃឹមថានឹងរួចផុតពីការប្រឆាំងទៅនឹងសំណើរច្បាប់នេះក្នុងចំណោមប្រទេសក្នុងប្លុកនេះ។
ផែនការនេះដែលប្រភពពីសហភាពអឺរ៉ុបមួយបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នឹងត្រូវបានស្នើឡើងជាផ្លូវការដោយទីក្រុងប៉ារីស និងបែរឡាំង ទៅកាន់ក្រុមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុដែលនឹងជួបប្រជុំក្នុងទីក្រុប៊្រុចសែលដើម្បីពិភាក្សាពីបញ្ហានេះនៅល្ងាចថ្ងៃអង្គារនេះ។
ប្រទេសបារាំង ដោយមានការគាំទ្រពីប្រទេសអូទ្រីសដែលជាប្រធានរបស់សហភាពអឺរ៉ុប បានរងបរាជ័យជាមួយនឹងផែនការរបស់ខ្លួនដើម្បីដាក់ការដកហូតពន្ធថ្មីមួយ ដើម្បីធានាថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងពិភពលោកដូចជាក្រុមហ៊ុន Facebook និងក្រុមហ៊ុន Google បង់ចំណែកពន្ធដោយស្មើភាពរបស់ពួកគេនៅក្នុងតំបន់អឺរ៉ុប៕ AFP/KC