ក្រុង​ប៉េកាំងៈ ទំហំ​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​ចិន បាន​កើនឡើង ៩,៩ ភាគរយ​​ក្នុង​រយៈ​ពេល​បី​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ​ ​២០១៨ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​រដ្ឋបាល​គយ​ទូទៅ​កាល​​ពី​ចុង​សប្តាហ៍មុន។

ទំហំ​នាំចេញ​របស់​ប្រទេស​នេះមាន​ចំនួន ១១,៨៦ ពាន់​ពាន់​លាន​យន់ (១,៧១ ពាន់​ពាន់​លាន​ដុល្លារ) ដែល​កើន​ឡើង ៦,៥ ភាគរយ​ក្នុង​រយៈ​ពេល ៩ ខែ​ដំបូង​នេះ ខណៈការ​នាំចូល​បាន​កើនឡើង ១៤,១ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​មុន ដល់ ១០,៤២ ពាន់​ពាន់​លានដុល្លារ។

ក្នុង​ពេលជាមួយគ្នា​នេះ​ដែរ អតិរេក​ពាណិជ្ជកម្ម​របស់​ចិន​បាន​កើនឡើង​ដល់ ១,៤៤ ពាន់​ពាន់​​លាន​យន់ ដោយ​ធ្លាក់ចុះ ២៨,៣ ភាគរយ​ធៀ​ប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​មុន។

ការ​នាំចូលទំនិញសំខាន់ៗ​ កើនឡើង​ទាំង​បរិមាណ និង​តម្លៃ​ក្នុង​រយៈពេល​បី​ត្រីមាស​ដំបូង​នេះ។

ការ​នាំចូល​ប្រេង​ឆៅ​បាន​កើន​ឡើង​ដល់ ៣៣៦ លាន​តោន ឧស្ម័ន​ធម្មជាតិ​បាន​កើន​ឡើង​៥,៩ ភាគរយ​ដល់ ៦៤,៧៨ លាន​តោន ប្រេង​ចម្រាញ់​រួច​បាន​កើនឡើង ៣៤ ភាគរយ​​ដល់ ២៤,៥៩ លាន​តោន និង​ទង់ដែង​បាន​កើន​ឡើ​ង​ ៩,៨ ភាគរយ​ដល់ ៣,៩៩ លាន​តោន។

ការ​នាំចូល​រ៉ែ​ដែក និង​សណ្តែក​សៀង​បាន​ធ្លាក់ចុះ ១,៦ ភាគរយ និង ២ ភាគរយ​រៀង​គ្នា មក​នៅត្រឹម ៨០៣ លាន​តោន និង ៧០,០១ លាន​តោន៕ People’s Daily/KC