ក្រុង​ស៊ាងហៃៈ លោកមហាសេដ្ឋី Jack Ma ដែលជា​ម្ចាស់​ក្រុមហ៊ុន Alibaba បានថ្លែង​ថា សង្គ្រាម​ពាណិជ្ជកម្មរវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ ចិន គឺជា​ «រឿង​ឆ្កួត​បំផុត​នៅ​ក្នុងពិភពលោក»។

ការ​ថ្លែង​របស់លោកធ្វើងឡើង​នៅ​ពិព័រណ៍​ពាណិជ្ជកម្ម​ទំនិញនាំចូល​ CIIE ​ក្នុង​ទីក្រុង​ស៊ាងហៃ ដែល​ប្រទេស​ចិន​បើក​ដំណើរការ​កាលពីថ្ងៃ​ចន្ទ ជា​ផ្នែក​មួយ​ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​រិះគន់​របស់​បរទេស​ចំពោះ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ។

លោក Ma ដែលថ្មីៗ​នេះ ​បាន​លុប​ចោលការ​សន្យា​នា​ពេលកន្លង​មក​របស់​លោក​ដើម្បី​បង្កើត​​ការងារ ១ លានកន្លែង​នៅ​សហរដ្ឋ​អាមេរិក ដោយ​ស្តីបន្ទោស​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ចាប់​ផ្តើម​ដោយ​លោក ដូណាល់ ត្រាំ នោះ បានអត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​នៅក្នុង​ការ​ពិភាក្សា​មួយ​នៅ​ក្នុង​ពិព័រណ៍​នេះ។

ដោយ​មិន​លើកឡើងឈ្មោះរបស់លោក ត្រាំ លោក Ma បាន​មាន​ប្រសាសន៍ថា៖ «សង្គ្រាម​ពាណិជ្ជកម្ម​ជា​រឿង​អាក្រក់​បំផុត​ក្នុង​ពិភពលោក​នេះ»។

លោក​បន្ថែម​ថា៖ «ពាណិជ្ជកម្មគឺ​ត្រូវ​បង្កើត​សន្តិភាព។ ពាណិជ្ជកម្ម​គឺត្រូវ​ប្រាស្រ័យទាក់​ទងគ្នា គ្មាន​​អ្នកណា​ម្នាក់អាច​បញ្ឈប់​ពាណិជ្ជកម្មសេរី​បាន​ឡើយ»៕ AFP/KC