ក្រុង​ប៉េកាំងៈ ពន្ធ​គយ​របស់​លោក​ ដូណាល់ ​ត្រាំ លើ​ទំនិញ​នាំចូល​ពីប្រទេស​ចិន​តម្លៃ ២០០ ពាន់​លានដុល្លារ បានចូល​ជាធរមាននៅថ្ងៃ​ចន្ទនេះ ដោយ​ទីក្រុងប៉េកាំង​បាន​ចោទ​ប្រកាន់អាមេរិកថា​ជា​ការ​​ «សម្លុត​ផ្នែក​សេដ្ឋកិច្ច» របស់​ទីក្រុង​វ៉ាស៊ីនតោន ខណៈ​ភាពជាប់​គាំង​របស់​ប្រទេស​មហា​អំណាចទាំង​ពីរ​នេះ បង្ក​ភាព​មិនច្បាស់​លាស់​ដល់​សេដ្ឋកិច្ច​សកល​លោក។

វិធានការ​ចុងក្រោយ​នេះ​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង បាន​បណ្តាល​ឲ្យ​បរិមាណទំនិញ​របស់​​ប្រទេស​ចិន​ទទួលរង​ការ​ដក​ហូត​ពន្ធគយក្នុង​ទឹក​ប្រាក់ជាង ២៥០ ពាន់​លាន​ដុល្លារ ឬ​ប្រហែល​​ពាក់កណ្តាល​នៃ​ការ​នាំចេញរបស់ចិន​ទៅកាន់​អាមេរិក ហើយ​អតិថិជន​របស់​អាមេរិក​នឹង​រង​គ្រោះ​កាន់តែ​ខ្លាំង​ដោយសារ​ការ​ដំឡើង​ពន្ធ​នេះ។

លោក ត្រាំ បានដក​ពន្ធ​​​លើ​ទំនិញ​នាំចូល​ ១២ភាគរយ​នៃ​ទំនិញ​នាំចូល​សរុប​ក្នុង​ឆ្នាំនេះ៕ AFP/KC