ក្រុងញូវយ៉កៈ ក្រុម​ពាណិជ្ជកម្ម​អាមេរិក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា អឺរ៉ុប​បាន​ផលិត​រសជាតិ​មួយ​សម្រាប់​ស្រា​វីស្គី​អាមេរិក​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ ប៉ុន្តែ​ជម្លោះ​ពាណិជ្ជកម្ម​បាន​កាត់បន្ថយ ការនាំចេញ​ស្រា​របស់​អាមេរិក​ទៅកាន់​តំបន់​នេះ​។

ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប្រ៊ុចសែល​កំពុង​ស្ថិតក្នុង​កណ្ដាល​ផ្លូវ​នៃ​ជម្លោះ​ពាណិជ្ជកម្ម​ជាច្រើន​ដែល​រួមបញ្ចូល​ទាំង​ពន្ធ​នាំចូល​ពិន័យ​របស់​អាមេរិក​លើ​ដែកថែប និង​អាលុយមីញ៉ូម និង​ការសងសឹក​របស់​សហភាព​អឺរ៉ុប​កាលពី​ខែមិថុនា ឆ្នាំ​ ២០១៨ តាមរយៈ​ការ​ហូតពន្ធ​ ២៥ ​ភាគរយ​លើ​ទំនិញ​អាមេរិក​មួយចំនួន ជាពិសេស​ស្រា​។

សមាគម​ក្រុមប្រឹក្សា​ផលិត​ស្រា​របស់​អាមេរិក (DISCUS) បាន​ឲ្យ​ដឹងថា ការហូតពន្ធ​នោះ​បាន​កាត់បន្ថយ​ការនាំចេញ​ស្រា​វីស្គី​អាមេរិក​ទៅកាន់​អឺរ៉ុប​កាលពី​ឆ្នាំ​មុន ដែល​បាន​ធ្លាក់ចុះ​ ២៧ ​ភាគរយ​។

ការនាំចេញ​ស្រា​ស្ពីរៀត (spi-rit) របស់​អាមេរិក​ទូទាំង​ពិភពលោក​បាន​ធ្លាក់ចុះ ១៤ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ក្រុមប្រឹក្សា​នេះ​។

ការចាប់អារម្មណ៍​ជាថ្មី​លើ​ស្រា Kentucky Bourbons និង​ស្រា​វីស្គី Tennessee ដែល​មិន​ដូច​ស្រា​វីស្គី Scotch ដែល​ផលិត​ចេញពី​ពោត​បាន​ជំរុញ​កំណើន​ស្រា​ស្ពីរៀត (spirits) ៥៥ ​ភាគរយ​ក្នុងពេល ១០​ ឆ្នាំ​ចុងក្រោយ​នេះ​។

លោក Chris Swonger ប្រធាន DISCUS បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ផលិតផល​ស្រា​វីស្គី​អាមេរិក​ដ៏អស្ចារ្យ​ទាំងនេះ​ដែល​មាន​ការកោតសរសើរ​នៃ​កន្លែង​ស្រា​ក្រឡុក​ពិភពលោក​នោះ កំពុង​ជួបប្រទះ​ការពិបាក​ស្ថិត​ក្រោម​សម្ពាធ​នៃ​ពន្ធ​នាំចូល​សហភាព​អឺរ៉ុប​»​។

ក្នុង​គ្រា​មាន​ជម្លោះ​ពាណិជ្ជកម្ម​ផ្សេងទៀត​ជុំវិញ​ការឧបត្ថម្ភធន​របស់​អឺរ៉ុប​ដល់​ក្រុមហ៊ុន Airbus អាមេរិក​កាលពី​ខែ​តុលា​បាន​ហូតពន្ធ ២៥ ​ភាគរយ​ លើ​ស្រា​វីស្គី​ពី​ប្រទេស ស្កុតឡេន និង​ស្រា​មកពី​ប្រទេស ​បារាំង និង​អេស្ប៉ាញ​។

មន្ដ្រី​អាមេរិក​ឲ្យ​ដឹងថា ពួកគេ​កំពុង​ពិចារណា​លើ​ការបង្កើន​ពន្ធ​នាំចូល​របស់ខ្លួន​រហូត​ដល់​ ១០០ ​ភាគរយ និង​អាច​ពង្រីក​បញ្ជី​ពិន័យ ដើម្បី​បន្ថែម​ទំនិញ​ពេញនិយម​ជាច្រើន​ដូចជា​ស្រា​កូញ៉ាក់​។ DISCUS រំពឹងថា សេចក្ដី​សម្រេចចិត្ត​លើ​ការបង្កើន​ពន្ធ​នោះ​នឹងធ្វើ​ឡើង​ត្រឹម​ចុង​សប្ដាហ៍​នេះ​។

លោកស្រី Christine LoCascio ប្រធាន​គោលនយោបាយ​សាធារណៈ​សម្រាប់ DISCUS បាន​ថ្លែងថា DISCUS សង្ឃឹមថា ការបញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​កែសម្រួល​ជាមួយ​ប្រទេស​ កាណាដា និង​ប្រទេស ​ម៉ិកស៊ិក «​នឹង​បង្កើត​សម្ទុះ​ថ្មី​សម្រាប់​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប​ដែល​នឹង​បណ្ដាល​ឲ្យ​មាន​ការលុបចោល​ជាបន្ទាន់​នៃ​ពន្ធ​នាំចូល​សងសឹក​»​។

ការលក់​ស្រា​នៅតែ​មាន​ភាពល្អប្រសើរ​នៅ​អាមេរិក​នៅ​ឆ្នាំ​ ២០១៩ កើន ៥,៣ ​ភាគរយ​ ដល់ ២៩ ​ពាន់​លាន​ដុល្លារ​។

ស្រា​ប្រភេទ Bourbons និង​ស្រា​វីស្គី​មកពី​ភាគ​ខាងត្បូង​អាមេរិក​បាន​ជំរុញ​កំណើន​ស្រប​ជាមួយ​នឹង​ការកើនឡើង​ការលក់​ស្រូវរ៉ៃ (rye) ស្រា​ស្កុត ស្រា tequila ស្រា mescal និង​ស្រា​ក្រឡុក​ស្រេច​។

វិស័យនេះ​បន្ត​ទទួល​បាន​កំណើន​ចំណែក​ទីផ្សារ​ធៀប​នឹង​ស្រា និង​ស្រាបៀរ ហើយ​នៅពេល​នេះ​មាន​ចំនួន ៣៧,៨ ភាគរយ​ នៃ​ទីផ្សារ​ស្រា​សរុប​នៅ​អាមេរិក​៕ LA