ក្រុង​ប្រ៊ុចសែលៈ សហភាព​អឺរ៉ុប និង​ប្រទេស​សិង្ហបុរី កាល​ពី​ចុង​សប្តាហ៍មុន​បានចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មដ៏​ធម​មួយ​នៅ​ក្រៅ​ជំនួប​កិច្ចប្រជុំ​កំពូល​អឺរ៉ុប-អាស៊ី​ ដែល​​ទីក្រុង​ប៊្រុចសែល​សង្ឃឹមថា អាច​សញ្ញា​មួយ​បង្ហាញ​ពីការ​ប្រឆាំង​នឹង​កិច្ចគាំពារ​និយម​ក្នុង​ទីក្រុង​ប៉េកាំង។

លោក Lee Hsien Loong នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​បានចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ក្នុងទីក្រុង​ប្រ៊ុចសែលជាមួយ​លោក Donald Tusk ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប លោក Jean-Claude Juncker ប្រធាន​គណៈកម្មាការ​អឺរ៉ុប និង​លោក Sebastian Kurz អធិបកា​រ​បតី​ប្រទេស​អូទ្រីស ដែល​ប្រទេស​របស់​លោក​បច្ចុប្បន្ន​នេះ​ជា​ប្រធាន​សហភាព​អឺរ៉ុប។

ដោយ​ស្វាគមន៍​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​សិង្ហបុរីនេះ លោកស្រីអធិការ​បតី​អាល្លឺម៉ង Angela Merkel បាន​ថ្លែង​ថា៖ «យើង​អាច​ធ្វើ​វា​ឲ្យ​កាន់តែ​ច្បាស់​ថា ពិភពលោក​នឹង​បង្កើត​ដំណោះ​ស្រាយ​ឈ្នះ-ឈ្នះ»៕ AFP/KC