ភ្នំពេញៈ ទេស​ចរណ៍​ជា​វិ​ស័​យ​អា​ទិ​ភាព​មួយ​ ដែល​បាន​ចូល​រួម​​​ចំ​ណែក​​ទ្រ​ទ្រង់​ដល់​កំ​ណើន​សេដ្ឋ​កិច្ច​កម្ពុជា​នូវ​ចំ​ណូល​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​​​។ ខណៈ​ចំ​នួន​ភ្ញៀវ​ទេស​ចរ​បរ​ទេស​នៅ​តែ​ប​ន្ត​កើន​ឡើង​ពី ១ ​ឆ្នាំ​ទៅ​ ១ ឆ្នាំ ដែល​ភាគ​ច្រើន​ត្រូវ​បាន​ជំ​រុញ​ដោយ​ភ្ញៀវ​ទេស​ចរ​ចិន​ អ្នក​នៅ​ក្នុង​វិ​ស័យ​នេះ​ចាត់​ទុក​ថា វា​ផ្តល់​ទាំង​ផល​វិជ្ជ​មាន​ និង​អ​វិជ្ជ​មាន​។

អ្នក​យក​ព័ត៌​មាន​ភ្នំ​ពេញ​ ប៉ុស្តិ៍ បាន​សាក​សួរ ​លោក​ស្រី ឆាយ ​ស៊ីវ​​លីន​ ប្រ​ធាន​ក្រុម​ហ៊ុន​ទេស​ចរ​ណ៍ ស៊ី​អេស​អិល និង​ជា​ ប្រ​ធា​​ន​សមា​គម​ទី​ភ្នាក់​ងារ​ទេស​ច​រ​​ណ៍​កម្ពុជា​ ដើម្បី​ពិ​ភា​ក្សា​ពី​ដំ​ណើរ​វិវ​ឌ្ឍន៍​​នៃ​វិ​ស័យ​ទេ​សច​រ​ណ៍​​នៅ​កម្ពុជា​ ពិ​សេស​​ក្នុង​​រយៈ​ពេល​ ២-៣ ​​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​កំ​ពុង​បង្ហាញ​នៃ​ភ្ញៀវ​ចិន។

លោក​ស្រី​ចាប់​ផ្តើម​អាជីព​​ក្នុង​​​វិ​ស័យ​ទេស​ចរណ៍​ពី​ពេល​ណា​​មក​? លោក​ស្រី​យល់​ឃើ​ញ​​បែប​ណា​ចំពោះ​​វិ​ស័យ​​ទេស​ច​រ​ណ៍​​នៅ​កម្ពុជា​​ពេល​នេះ​​​​?

ខ្ញុំ​បាន​ចាប់​ផ្តើម​ការ​ងារ​ក្នុង​វិ​ស័យ​ទេស​ចរណ៍​​​រយៈ​ពេល​ជិត​ ២០ ​ឆ្នាំ​មក​ហើយ។ ជា​មួយ​នឹង​បទ​ពិ​សោធ​ជិត​ ២ ​ទស​វ​ត្សរ៍​​នេះ​ខ្ញុំ​អាច​និ​យាយ​បាន​​ថា​វិ​ស័យ​​ទេស​ចរណ៍​នៅ​កម្ពុជា​​មាន​ការ​រីក​ចម្រើន​លឿន​គួរ​ឲ្យ​កត់​សម្គាល់​។

ការ​រីក​ចម្រើន​​​នេះ​ គឺ​ដោយ​សារ​​​រដ្ឋា​ភិ​បាល​កម្ពុជា​មាន​គោល​ន​យោយ​ល្អ​ស្រប​ពេល​ដែល​វិ​ស័យ​រដ្ឋ និង​ឯក​ជន​មាន​កិច្ច​ស​ហ​ប្រតិ​បត្តិ​ការ​គ្នា​​ល្អ​ផង​ដែរ​។​ ជា​មួយ​គ្នា​នេះ​កម្ពុជា​ក៏​មាន​​​រម​ណីយ​ដ្ឋាន​​ជា​ច្រើន​ដូច​ជា ​ប្រាង្គ​ប្រា​សាទ​ ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត បឹង​ទឹក​សាប​ធំ​ជាង​​គេ​នៅ​អា​ស៊ី​អា​គ្នេយ៍ តំ​បន់​អេ​កូ​ទេស​ចរណ៍ និង​ទំ​នៀម​ទម្លាប់​ប្រ​ពៃ​ណី​ដ៏​ល្អ​ដែល​ត្រូវ​បាន​ថែ​រក្សា​ដ៏​ល្អ​ទៀត​ផង​។​

តើ​អ្វី​ដែល​លោក​ស្រី​បា​ន​កត់​សម្គាល់​ពី​វិ​ស័យ​ទេស​ចរ​ណ៍​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ​?

ក្នុង​​រយៈ​ពេល ​២-៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ភាគ​ច្រើន​នៃ​ភ្ញៀវ​ទេស​ចរ​បរ​ទេស ​ដែល​ធ្វើ​ដំ​ណើរ​មក​កម្ពុជា​គឺ​ជា​ជន​ជាតិ​ចិន ​និង​តាម​ពី​ក្រោយ​ដោយ​ ភ្ញៀវ​​វៀត​ណាម ​បន្ទាប់​មក ឡាវ កូ​រ៉េ និង​ថៃ ដោយ​ជា​មធ្យម​ពួក​គេ​ស្នាក់​នៅ​​រយៈ​ពេល​​ ៥ ​​ថ្ងៃ និង ​ចំ​ណា​យ​ប្រ​ហែល ​៥៥០​-​៦០០ ​ដុ​ល្លារ​។

ភ្ញៀវ​ទេស​ចរ​ចិន​និ​យម​ចូល​ចិត្ត​ធ្វើ​ដំ​ណើរ​មក​កម្ពុជា​ដោយ​សារ​​កម្ពុជា និង​ចិន​មាន​ទំ​នាក់​ទំ​នង​ល្អ​ប្រ​ជា​ជន​ខ្មែ​រ​មាន​ភាព​រួស​​រាយ​រាក់​ទាក់ ​មាន​​សន្តិ​សុខ​​ល្អ​​​ប្រ​សើរ​​មាន​​ការ​​ភ្ជាប់​ជើង​ហោះ​​ហើរ​ត្រង់ និង​ទេស​ចរណ៍​​នៅ​កម្ពុជា​មាន​ភាព​ចម្រុះ និង​សម្បូរ​បែប​។​ បច្ចុប្បន្ន​ខេត្ត​ព្រះ​សី​ហ​នុ​ជា​កន្លែង​ដែល​ភ្ញៀវ​ ជន​ជាតិ​ចិន​និ​យម​ចូល​ចិត្ត​ទៅ​ច្រើន​ជាង​គេ​ក្រៅ​ពី​នោះ​មាន​ដូច​ជា​ខេត្ត​ កំ​ពត​ សៀម​រាប និង​បាត់​ដំ​បង​ជា​​ដើម។

តើ​ការ​មក​ដល់​ដ៏​​ច្រើន​នៃ​ អ្នក​ទេស​ចរ​​ចិន​បាន​ផ្តល់​អ្វី​ខ្លះ​សម្រាប់​​​កម្ពុជា?

ការ​មក​ដល់​យ៉ាង​ច្រើន​នៃ​ចំ​នួន​ភ្ញៀវ​ទេស​ចរ​ចិន​បាន​ផ្តល់​ឱ​កាស​ធំ​ៗ​ចំ​នួន​ ២ ​សម្រាប់​កម្ពុជា​​គឺ​ការ​បង្កើត​ការ​ងារ​ថ្មី​ៗ និង​​​ប្រាក់​ចំ​ណូល​ដល់​សេដ្ឋ​កិច្ច​កម្ពុជា​។ ជន​ជាតិ​ចិន​មាន​ទម្លាប់​ខុស​​ពី​ពួក​អឺ​រ៉ុប​ដោយ​ពួក​គេ​ទៅ​កន្លែង​​ណា​គឺ​ចូល​ចិត្ត​ប្រ​មូល​ផ្តុំ​គ្នា និង​បើក​​សេ​វា​កម្ម​ចម្រុះ​​របស់​ខ្លួន​ (មិន​ប្រើ​ប្រាស់​សេ​វា​កម្ម​ក្នុង​ស្រុក) ​​ដូច​ជា​ភោជ​នី​យ​ដ្ឋាន​និង​សណ្ឋា​គារ​​ជា​ដើម​។

ការ​បើក​ដំ​ណើរ​ការ និង​​ប្រើ​ប្រាស់​​​សេ​វា​កម្ម​​ដោយ​ផ្ទាល់​​រប​ស់​ជន​ជាតិ​ចិន​បាន​ធ្វើ​ឲ្យ​មាន​​ផល​វិជ្ជ​មាន និង​អវិជ្ជ​មាន​សម្រាប់​កម្ពុជា។

ផល​វិជ្ជ​មាន​ ​មាន​​​ដូច​ជា​ឱ​កាស​ការ​ងារ​ សេ​វា​កម្ម​មាន​ជម្រើស​ដល់​ភ្ញៀវ​ទេស​ច​រ​​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារ​ម្ម​ណ៍​ដូច​នៅ​ផ្ទះ ឬ​ស្រុក​កំ​ណើត​របស់​ខ្លួន​ផ្ទាល់​។​

ចំ​ណែក​ផល​អវិជ្ជ​មាន​មាន​​ដូច​ជា ធ្វើ​ឲ្យ​តម្លៃ​អ​ច​ល​ន​ទ្រព្យ​ឡើ​ង​ថ្លៃ​ខ្ពស់​ ដែល​ធ្វើ​ឲ្យ​ប្រ​ជា​ជន​ខ្មែរ​គ្មាន​លទ្ធ​ភាព​ទិញ ឬ​ ជួល និង​ចំ​ណូល​ពី​ភ្ញៀវ​ទេស​ចរ​ចិន​ត្រូវ​បាន​ត្រ​ឡប់​ទៅ​ជន​​ជាតិ​ចិន ដែល​ចូល​មក​វិ​និ​យោគ​ទៅ​លើ​សេ​វា​កម្ម​ទាំង​អស់​​នោះ​។​

តើ​កម្ពុជា​គួរ​ធ្វើ​អ្វី​ខ្លះ​​​​ទៀត​ដើ​ម្បី​បង្កើន​ភាព​ទាក់​ទាញ?

ដើ​ម្បី​​​ឲ្យ​កាន់​តែ​មាន​ភាព​ ទាក់​ទាញ​សម្រាប់​ភ្ញៀវ​ទេស​ចរ​កម្ពុជា​​​គួរ​ធ្វើ​ការ​វិ​និ​យោគ​បន្ថែម​ទៅ​​លើ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជំ​រុញ​ការ​​ផលិត​ក្នុង​ស្រុក​ឲ្យ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទាំង​បរិ​មាណ និង​គុណ​ភាព​ ចូល​រួម​ថែ​​រក្សា និង​អ​ភិ​រក្ស​សំ​ណង់​ចា​ស់​​​ៗ និង​ត្រូវ​មាន​វិ​ធាន​ការ​គ្រប់​គ្រង​កាក​សំ​ណល់​ឲ្យ​បាន​ល្អ​​។​

តើ​​បច្ចុ​ប្បន្ន​កន្លែង​ស្នាក់​នៅ​ ​និង​ភោជ​នីយ​ដ្ឋាន​អាច​ឆ្លើយ​តប​នឹង​កំ​ណើន​ភ្ញៀវ​ទេស​ចរ​​ដែរឬ​ទេ?

រាជ​ធា​នី​ភ្នំ​ពេញ ​និង​តាម​បណ្តា​​ខេត្ត​ធំ​ៗ​នា​ពេល​នេះ​យើង​​សង្កេត​ឃើញ​ថា ​តម្រូវ​ការ​កន្លែង​ស្នាក់​នៅ និង​អា​ហារ​​ដ្ឋាន​អាច​​ឆ្លើយ​តប​បាន​ទៅ​នឹង​កំ​ណើន​ភ្ញៀវ​ទេស​ចរ ប៉ុ​ន្តែ​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​ទៀត​នៅ​មិន​ទាន់​អាច​ឆ្លើយ​តប​បាន​​នោះ​ទេ​។​

តើ​ការ​ព្យា​ករ​ពី​ចំ​នួន​ភ្ញៀវ​ទេស​ច​រ​បរ​ទេស​មក​កម្ពុជា​​នា​ពេល​​ខាង​មុខ​អាច​សម្រេច​បាន​ដែរ ឬ​ទេ?

ខ្ញុំ​គិត​ថា ​ប្រ​សិន​បើ​យើង​រៀប​ចំ​បាន​ល្អ​ក​ម្ពុជា​នឹង​អាច​សម្រេ​ច​បាន​ដូច​អ្វី​ដែល​បាន​ព្យា​ករ ​ខណៈ​បច្ចុ​ប្បន្ន​​ក្រ​សួង​ទេស​ចរណ៍ និង​សមា​គម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា​កំ​ពុង​ខិត​ខំ​យ៉ាង​សកម្ម​​នៅ​ក្នុង​ការ​ចូល​រួម​ និង​រៀប​ចំ​ព្រឹត្តិ​ការណ៍​ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​គោល​ដៅ​ទេស​ ចរណ៍​នា​នា​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា និង​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សម្រាប់​ក្រុម​ហ៊ុន​នៅ​ក្រៅ​ប្រ​ទេស​ដើ​ម្បី​ឲ្យ​ពួក​គាត់​បាន​ស្គាល់​ប្រ​ទេស​ កម្ពុជា ​បាន​កាន់​តែ​ច្បាស់​៕​LA