ក្រុង​វ៉ាស៊ីនតោនៈ ស្នងការ​ពាណិជ្ជកម្មអឺរ៉ុបលោកស្រី Cecilia Malmstrom បាន​ទៅ​ដល់​ទីក្រុង​​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​នេះ ដើម្បី​ពិភាក្សា​បន្ថែម​ទៀត​ជាមួយ​សហរដ្ឋ​អាមេរិក​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីមួយ ប៉ុន្តែ​លោក​ស្រី​បាន​សង្កត់​ធ្ងន់​ថា កិច្ចព្រមព្រៀង​​នឹង​មាន​កម្រិត។​

លោកស្រី​បានថ្លែង​ថា «ចំណង់» ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​គឺ​ចង់​បាន​កិច្ច​ព្រម​ព្រៀង​ដែលមាន​កម្រិតមួយ​ចំពោះការ​បើកចំហរ​ពាណិជ្ជកម្ម​ក្នុង​ទំនិញ​ឧស្សាហកម្ម ប៉ុន្តែ​មិន​រាប់​បញ្ចូល​កសិកម្ម។

លោក​ប្រធានាធិបតី​អាមេរិក ដូណាល ត្រាំ​ និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក Jean-Claude Juncker បានប្រកាស​ផែនការ​នានា​​សម្រាប់​កិច្ចព្រមព្រៀង​នេះ​កាល​ពី​ចុង​ខែ​កក្កដា ក្នុង​កិច្ច​ប្រឹង​ប្រែង​មួយ​ដើម្បីទប់​ស្កាត់​ការ​គំរាមកំហែ​ងការ​​ដក​ហូត​ពន្ធ​របស់អាមេរិក​លើ​ការ​នាំចេញ​រថយន្ត​ទៅ​អាមេរិក។

រហូត​មក​ដល់ពេល​នេះ ក្រុម​មន្ត្រី​បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការងារ​បឋម។ លោក​ស្រី Malmstrom បានថ្លែង​ថា៖ «យើ​ងមិនទាន់​បានចាប់​ផ្តើម​ចរចា​នៅឡើយទេ។ ខ្ញុំ​នៅ​ទីនេះ [អាមេរិក] ដើម្បីបន្ត​ និងបង្កើត​ការ​ចរចា»។

លោក​ស្រី Malmstrom ថ្លែង​នៅ​អង្គភាព German Marshall Fund ដែលជា​ស្ថាប័ន​អ្នក​​បង្កើត​គោលនយោបាយ​អាមេរិកថា ការ​ចរចា​អំពី «កិច្ចព្រម​ព្រៀង​តូច​ជាង​នេះ​ដែល​ផ្តោត​លើ​ទំនិញ​ឧស្សាហកម្ម» អាច​ចាប់​ផ្តើម​នៅពេល​វិសាលភាព​ត្រូវបានកំណត់ «ប៉ុន្តែ​ការណ៍ នោះ​នឹង​មានកម្រិត​ខ្លាំង»៕ AFP/KC