ក្រុង​ស៊ាងហៃៈ ការ​ប្តេជ្ញាចិត្ត​របស់​ប្រទេស​ ចិន ​ក្នុង​ការ​បើក​ចំហរ​សេដ្ឋកិច្ចកាន់តែ​ខ្លាំង កំពុង​បង្កើត​ឱកាស​បន្ថែម​ទៀត​សម្រាប់​ក្រុមហ៊ុ​ន​បរទេស​​​ចូល​ក្នុង​ទីផ្សារ​ដ៏​ធំ​របស់​ចិន និង​ស្វែង​រក​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ចិន។

ក្នុង​អំឡុងពិព័រណ៍​ទំនិញ​នាំចូល​អន្តជាតិ​ចិន​ (CIIE) លើក​ដំបូង ដែល​រៀបចំ​ធ្វើឡើង​ក្នុង​ទីក្រុង​ស៊ាងហៃ​ចាប់ពីថ្ងៃ​ចន្ទ​ដល់ថ្ងៃ​សៅរ៍​សប្តាហ៍មុន ក្រុមហ៊ុនក្នុង​វិស័យកម្សាន្ត​​របស់​​អង់គ្លេស​បានចុះ​ហត្ថលេខា​ចំនួន ៨ ជាមួយ​ក្រុមហ៊ុនចិន ដែលមានតម្លៃ​ទឹកប្រាក់​ចំនួន ៤០ លាន​ផោន (៥២,៧ លាន​ដុល្លារ)។ កិច្ចព្រមព្រៀង​នេះ​ផ្តោតលើ​វិស័យ​នានា​ រួមទាំង​ទូរទស្សន៍ ភាពយន្ត ផ្សព្វផ្សា​យពាណិជ្ជកម្ម និង​ហ្គេម។

លោក​ស្រី Rona Fairhead រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ទទួល​បន្ទុក​ពាណិជ្ជកម្ម និងកា​រ​ផ្សព្វផ្សាយការ​នាំចេញ បានថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀងទាំង ៨ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុនថា៖ «នេះ​គឺជា​ព័ត៌មាន​ដ៏​អស្ចារ្យ​ដែលនឹង​នាំ​មក​នូវ​កំណើន​ចំពោះ​វិស័យ​កម្សាន្ត​នៅចក្រភពអង់គ្លេស និង​ប្រទេស​ ចិន»។

ឧស្សាហកម្មភាព​យន្ត​​គឺជា​ផ្នែក​ដ៏សំខាន់ និង​អភិវឌ្ឍន៍​យ៉ាងល្អ​នៃ​វិស័យ​កម្សាន្ត​នៅ​ចក្រភព​​អង់គ្លេស​ដែលមាន​ប្រជាជន ៦៦ លាន​នាក់។ នៅប្រទេស​ ចិន ដែល​មាន​ប្រជាជន​​ច្រើន​ជាងគេ​លើ​ពិភពលោក និងជា​ទីផ្សារ​ភាព​យន្តធំ​ទីពីរ​ក្នុងពិភពលោក ដែលមាន​ប្រាក់​ចំណូល ៥៥,៩ ពាន់​លាន​យន់ (៨,០៥ ពាន់​លាន​ដុល្លារ) ក្នុងឆ្នាំ ២០១៧ មិន​ទាន់​បាន​ផលិត​ភាព​យន្ត​ដែល​ដល់កម្រិត​ពិភពលោកច្រើននៅឡើយទេ៕ People’s Daily/KC