ក្រុង​ ហ្វ្រេង​​ហ្វឺតៈ លោក Olaf Scholz ​រដ្ឋ​មន្ដ្រី​ក្រ​សួង​​ហិ​រញ្ញ​វត្ថុ​​អា​ល្លឺ​ម៉ង់​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​បទ​សម្ភាស​មួយ​ដែល​ត្រូវ​បាន​​​​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ថា ​លោក​បាន​គាំ​ទ្រ​​ឲ្យ​មាន​របប​សា​រពើ​ពន្ធ​អប្ប​បរ​មា​ពិ​ភព​លោក​​​មួយ​សម្រាប់​ក្រុម​ហ៊ុន​អន្តរ​ជាតិ​ ខណៈ​​អឺ​រ៉ុប​ព្យា​យាម​ដក​ហូត​ពន្ធ ​ជា​ពិ​សេស​ទៅ​លើ​​ក្រុម​ហ៊ុន​បច្ចេក​វិ​ទ្យា​ធំ​ៗ​របស់​អា​មេ​រិក​។​

លោក Scholz ដែល​ជា​អ្នក​ប្រ​ជា​ធិប​តេយ្យ​សង្គម​នៅ​ក្នុង​រដ្ឋា​ភិ​បាល​ចម្រុះ​អ​ភិ​រក្ស​របស់​លោក​ស្រី​អ​ធិ​ការ​ប​តី Angela Merkel បាន​ប្រាប់​កា​សែត «Welt am Sonntag» ប្រ​ចាំ​សប្ដាហ៍​ថា៖ «​យើង​ត្រូវ​ការ​អត្រា​​ពន្ធ​អប្ប​បរមា​ដែល​មាន​សុ​ពល​ភាព​នៅ​ទូ​ទាំង​​ស​ក​ល​លោក​ ដែល​មិន​មាន​ប្រ​ទេស​ណា​មួយ​អាច​​នៅ​ក្រៅ​ [របប​ពន្ធ​] នេះ​បាន»។​

អឺ​រ៉ុប​កំ​ពុង​ព្យា​យាម​​បង្កើត​យុទ្ធ​សាស្ដ្រ​​មួយ ដើ​ម្បី​ដ​ក​ហូត​ពន្ធ​លើ​ប្រាក់​ចំ​ណេញ​ពី​​ក្រុម​ហ៊ុន​​ជា​ច្រើន​ ដូច​ជា​ ក្រុម​ហ៊ុន Google ក្រុម​ហ៊ុន​ Amazon ក្រុម​ហ៊ុន Facebook ក្រុម​ហ៊ុន Apple និង​គេហ​ទំ​ព័រ​ឌី​ជី​ថល​​នា​នា ដូច​ជា​ YouTube និង​ Airbnb ដែល​បច្ចុ​ប្បន្ន​​ក្រុម​ហ៊ុន​ទាំង​នោះ​អាច​​គេច​ផុត​ពី​ការ​​​ប្រ​ឈម​ទៅ​នឹង​សារ​ពើ​ពន្ធ​អប្ប​បរមា​។​​

លោក Scholz បាន​ថ្លែង​ថា គេ​ហ​ទំ​ព័រ​ឌី​ជី​ថល «​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​ ដែល​យើង​ដឹង​ច្បាស់​រួ​ច​​ហើយ​ពី​ការ​ធ្វើ​ស​កល​​​ភា​វូប​នីយ​កម្ម​ និង​ដែល​​​យើង​កំ​ពុង​ព្យា​យាម​ទប់​ទល់ ​ពោល​គឺ​​ការ​ផ្ទេរ​ប្រាក់​​ចំ​ណេញ​​​ទៅ​កាន់​​តំ​បន់​ដែល​មាន​​​អត្ថ​ប្រ​យោជន៍​សារ​ពើ​ពន្ធ​»​។​

ទោះ​យ៉ាង​ណា នៅ​​សប្តាហ៍​មុន​​មាន​សេច​ក្តី​រាយ​ការណ៍​ថា ​លោក Scholz មិន​បាន​​គាំ​ទ្រ​ដល់​​សំ​ណើ​របស់​ EU ដ៏​ចម្រូង​ចម្រាស​មួយ​​ ដើ​ម្បី​​ដក​ហូត​​ពន្ធ​អឺ​រ៉ុប​លើ​​ក្រុម​ហ៊ុន​បច្ចេក​វិ​ទ្យា​ធំ​ៗ​របស់​អា​មេ​រិក​នោះ​ទេ ក្នុង​គ្រា​ដែល​មាន​ក្តី​បា​រម្ភ​ថា វា​អាច​ប្រែ​ក្លាយ​ជា​គ្មាន​ប្រ​សិទ្ធ​ភាព និង​ការ​គាំ​ពារ​​និ​យម​។​

រយៈ​ពេល​មួយ​ឆ្នាំ ប្រ​ទេស​បា​រាំង​​​បាន​​ប្រ​មែ​ប្រ​មូល​ផ្ដុំ​ដៃ​គូ​ EU ជា​ច្រើន ដើ​ម្បី​រៀប​ចំ​ពន្ធ​ ដែល​ទី​ក្រុង​ប៉ា​រីស​បាន​ឲ្យ​ដឹង​ថា ចាំ​បាច់​ត្រូវ​ធា​នា​ថា ក្រុម​ហ៊ុន​បច្ចេក​វិ​ទ្យា​ធំ​ៗ​បង់​ពន្ធ​​តាម​អ្វី​​ដែល​ត្រូវ​បង់​។​

លោក​ Scholz បាន​ពន្យល់​ថា លោក​​បាន​បង្កើត​គំ​និត​ផ្ដួច​ផ្ដើម​ដែល​បង្កើត​ឡើង​ដើ​ម្បី​ជួយ​​ប្រ​ទេស​ជា​ច្រើន​ឲ្យ​ប្រតិ​កម្ម​តប​​នឹង​អ្វី​ដែល​ហៅ​ថា​ ការ​បង្ខូច​សារ​ពើ​ពន្ធ​ ដើ​ម្បី​​គាំ​ទ្រ​ដល់​ផែន​ការ​​របស់​អង្គ​ការ OE​C​D ដែល​កំ​ពុង​បង្កើត​ឡើង​ ដើ​ម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​តម្លា​ភាព​​ពន្ធ​ និង​ការ​គេច​ពន្ធ​ឆ្លង​កាត់​ព្រំ​ដែន​។​

លោក Scholz ថ្លែង​​ថា​៖ «​យើង​ត្រូវ​ការ​យន្ត​ការ​សម្រប​សម្រួល​ ដែល​ទប់​ស្កាត់​​ការ​​ផ្ទេរ​​ប្រាក់​ចំ​ណេញ​ទៅ​បណ្ដា​ប្រ​ទេស​​ដែល​ដក​ហូត​​ពន្ធ​ទាប»​។​

គណៈ​កម្ម​ការ​អឺ​រ៉ុប ដែល​ជា​ស្ថា​ប័ន​​ប្រតិ​បត្តិ​របស់​សហ​ភាព​​អឺ​រ៉ុប EU បាន​​ស្នើ​បង្កើត​ពន្ធ​អឺ​រ៉ុប​ដក​ហូត​ពន្ធ​​លើ​ «​ក្រុម​ហ៊ុន​បច្ចេក​វិ​ទ្យា​ធំ​ៗ» ដែល​​មាន​​​​​ប្រាក់​ចំ​ណូល​ឌី​ជី​ថល​​​ច្រើន​​​នៅ​អឺ​រ៉ុប ដោយ​ផ្អែក​​លើ​​ប្រាក់​ចំ​ណូល​រួម​​នៅ​អឺ​រ៉ុប និង​​​មិន​មែន​គ្រាន់​តែ​ជា​ប្រាក់​ចំ​ណេញ​​ប៉ុណ្ណោះ​ទេ​​។

ប៉ុន្តែ​ប្រ​ទេស​ អៀរ​ឡង់ ដែល​ជា​​ប្រ​ទេស​ជំ​ទាស់​​ឈា​ន​មុខ​គេ​បាន​ឲ្យ​ដឹង​ថា​ ប្រ​ទេស​កាន់​តែ​ច្រើន​ឡើង​​កំ​ពុង​រអ៊ូ​រទាំ​អំ​ពី​បញ្ហា​លាក់​បាំង​​​ពន្ធ​​។

ក៏​មាន​ក្តី​បា​រម្ភ​ផង​ដែរ​ទាក់​ទង​​នឹង​អ្វី​ដែល​ជា​ផល​វិ​បាក​ដែល​អាច​​កើត​មាន​ពី​ផែន​ការ​បែប​នេះ​​នៅ​ពេល​មួយ​​ ក្នុ​ងគ្រា​ដែល​សង្គ្រាម​ពា​ណិជ្ជ​កម្ម​រវាង​អា​មេ​រិក​​ និង​អឺ​រ៉ុប​អាច​កើត​មាន​ពេញ​បន្ទុក។

ទី​ក្រុង​បែរ​ឡាំង ​បារ​ម្ភ​ថា ការ​កើន​ឡើង​ជម្លោះ​ពា​ណិជ្ជ​កម្ម​​ជា​មួយ​ស​ហ​រដ្ឋ​​​​អា​មេ​រិក​តាម​រយៈ​​ការ​ចាប់​ផ្តើម​ដក​ហូត​ពន្ធ​លើ​​​ក្រុម​ហ៊ុន​​បច្ចេក​​វិ​ទ្យា​ធំ​ៗ​របស់​អា​មេ​រិក​នោះ អាច​គំ​រាម​កំ​ហែង​ដល់​ការ​នាំ​ចេញ​របស់​អា​ល្លឺ​ម៉ង់៕ AFP/LA​