ក្រុងកូ​វ៉ែតៈ សហ​ភាព​អឺរ៉ុប​(EU)​បាន​បើក​ស្ថាន​​បេសក​កម្ម​របស់​ខ្លួន​នៅ​កូវ៉ែត​កាល​ពី​​ថ្ងៃ​អាទិត្យ​។ ​

នៅ​ឯ​ពិធី​បើក​សម្ពោធ​នោះ​ លោក Sheikh Sabah Khaled Al-Hamad Al-Sabah​ ឧបនាយក​រដ្ឋ​មន្ត្រី​កូវ៉ែត​និង​ជា​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ បាន​និយាយ​ថា ​គណៈ​ប្រតិ​ភូ​ EU​ នៅ​ក្នុង​ប្រទេស​នេះ​បង្ហាញ​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជោគ​ជ័យ​កម្រិត​កំពូល​រវាង​ភាគី​ទាំង​ ២។

EU គឺ​ជា​ដៃ​គូ​ដ៏​សំខាន់​នៅ​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​ វិនិយោគ ​ថាមពល ​អប់រំ​ សុខា​ភិបាល​និង​វិស័យ​ដ៏​ទៀត​​ជា​មួយ​ប្រទេស ​កូវ៉ែត​។

លោក​បាន​បង្ហាញ​ពី​គោល​បំណង​របស់​កូ​វ៉ែត​ចំពោះ​ភាព​ជា​ដៃ​គូ​ ដោយ​បាន​កត់​សម្គាល់​ឃើញ​ថា ​វត្ត​មាន​របស់​ EU​ នៅ​កូវ៉ែត​នឹង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ឲ្យ​ទូលាយ​ជាង​នេះ​ទៅ​ទៀត៕ Xinhua/PSA​