ក្រុងប៊្រុចសែលៈ ស្នងការសន្តិសុខសហភាពអឺរ៉ុប លោក Julian King បានអះអាងកាលពីថ្ងៃចន្ទថា រុស្ស៊ី បានចាប់ផ្តើមយុទ្ធនាការព័ត៌មានមិនពិតរយៈពេលមួយឆ្នាំអំពីផែនការរបស់ក្រុងកៀវ និងអង្គការណាតូសម្រាប់សមុទ្រអាហ្សូវ ( Azov) មុននឹងរឹបអូសនាវាអ៊ុយក្រែនបីគ្រឿង និងទាហានជើងទឹករបស់ពួកគេ។
លោក King បានថ្លែងថា ជាឧទាហរណ៍ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានផ្សព្វផ្សាយការអះអាងមិនពិតថា អ៊ុយក្រែន បានធ្វើឲ្យតំបន់សមុទ្រអាហ្សូវឆ្លងមេរោគអាសន្នរោគ និងថាសេវាចារកម្មអង់គ្លេស និងអ៊ុយក្រែនព្យាយាមដឹកគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ ទៅឧបទ្វីបគ្រីមា។
រុស្ស៊ី បានដាក់ឧបទ្វីបគ្រីមាជាឧបសម្ព័ន្ធនៅក្នុងឆ្នាំ ២០១៤ ហើយកាលពីខែមុនកងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារទៅលើនាវាបីគ្រឿងរបស់កងទ័ពជើងទឹកអ៊ុយក្រែននិ ងបានរឹបអូបយកនាវាទាំងអស់នោះ ខណៈនាវាទាំងនោះ បានព្យាយាមឆ្លងកាត់ដែនទឹក Kerch ពីសមុទ្រខ្មៅទៅសមុទ្រអាហ្សូវ។
លោក King បានថ្លែងប្រាប់សន្និសីទមួយនៅក្នុងក្រុងប្រ៊ុចសែល ដែលត្រូវបានរៀបចំដោយក្រុមពិគ្រោះយោបល់អាល្លឺម៉ង់ Marshall Fund ថា៖ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នកទាំងអស់គ្នាគិតថាឧបត្តិហេតុនោះ បានកើតឡើងដោយគ្នាការគ្រោងទុកជាមុននោះ អ្នកពិតជាខុសទាំងស្រុង»៕ PSA