ក្រុងឌូបៃៈ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) បាន​អំពាវនាវ​ឲ្យ​កូវ៉ែត​យល់​ព្រម​ផ្តល់​ការ​ការពារ​សម្រាប់​ពលករ​ចំណាក​ស្រុក ខណៈ​គណៈ​ប្រតិភូ​ហ្វីលីពីន ១ ក្រុម​គ្រោង ចូល​អារ៉ាប់រួម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​អំពី​កំហឹង​ជុំវិញ​ការ​ចោទ ការ​រំលោភ​បំពាន​លើ​ពលរដ្ឋ​ហ្វីលីពីន។

ប៉ុន្តែ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ញូវយ៉ក ក៏បាន​រិះគន់​បម្រាម​មួយ​ដាក់​ដោយ​ពលរដ្ឋ​ហ្វីលីពីន​កាល​ពី​សប្តាហ៍​មុន ទៅ​លើ​ក្រុម ជន​ចំណាក​ស្រុក ដែល​ចាក​ចេញ​ទៅ​ធ្វើការ​នៅ​កូវ៉ែត​នោះ។

លោក​ប្រធានាធិបតី Rodrigo Duterte បាន​ដាក់​បម្រាម​នោះ ជាការ​ឆ្លើយតប​ទៅ​នឹង​កា​រសម្លាប់​ស្រី្ត​បម្រើ​តាម​ផ្ទះ​ហ្វីលីពីន​ម្នាក់​ដែល​សាកសព​ត្រូវបាន​រក​ឃើញ​នៅ​ក្នុង​ទូ​ក្លាស្សេ​នៅ​កូវ៉េត​កាល​ពី​ដើម​ខែ​នេះ។

លោក Duterte បាន​បង្កជម្លោះ​ការទូត​ជាមួយ​កូវ៉ែត ដោយ​ការ​ចោទ​ប្រកាន់​និយោជក​អារ៉ាប់​បាន​ចាប់​រំលោភ​ពលករ​ហ្វីលីពីន​របស់​ពួកគេ និង​បាន​បង្ខំ​ឲ្យ​ធ្វើ​ការងារ ២១ ម៉ោង​ក្នុង​មួយថ្ងៃ និង​ផ្តល់​អាហារ​សំណល់​ដល់​ពួកគេ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​នោះ អ្នក​ស្រាវជ្រាវ​សិទ្ធិ​ស្ត្រី​នៅ​មជ្ឈិមបូព៌ា​របស់​អង្គការ HRW លោក Rothna Begum បាន​ថ្លែង​ថា៖ «កូវ៉ែត គួរតែ​ប្រឈម​នឹង​កំហឹង​ជុំវិញ​ការ​ស្លាប់​ជាច្រើន​ការ​វាយ​ធ្វើ​បាប និង​ចាប់​រំលោភ អ្នក​ធ្វើការ​ក្នុង​ស្រុក ដោយ​ការ​ចាត់​វិធានការ​បន្ទាន់ ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​តាម​ដាន​ពលករ»។

ប្រព័ន្ធ​តាមដាន​ពលករ​ជាទូទៅ​មាន​នៅ​ក្នុង​បណ្តា​រដ្ឋ​ឈូង​សមុទ្រ ដែល​សម្បូរ​ប្រេង ភ្ជាប់​ទិដ្ឋាការ​របស់​ពលករ​ទៅ​នឹង​និយោជក​របស់​ពួកគេ ដោយ​ហាម​ពលករ​មិន​ឲ្យ​ចាក​ចេញ ឬ ប្តូរ​ការងារ​ដោយ​គ្មាន​ការ​ព្រម​ព្រៀង​ជាមុន៕