ក្រុងវ៉ាស៊ីនតោន​: ​អង្គការ​នៃ​រដ្ឋ​អាមេរិក​( OAS)​កាល​ពី​ថ្ងៃ​ពុធ​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជុំ​វិញ​ការ​ដាក់​ពង្រាយ​យន្ត​ហោះ​រុស្ស៊ី​នៅ​ប្រទេស​ វ៉េណេ​ស៊ុយ​អេឡា​ ដើម្បី​ធ្វើ​សម​យុទ្ធ​យោ​ធា​។

សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ពី​អគ្គ​លេខា​ធិការ​ដ្ឋាន​នៃ​អង្គ​ការ​នោះ​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បានទទួល​​ព័ត៌​មាន​ពី​ក្រុង​ការ៉ាកាស​អំពី​លទ្ធ​ភាព ​ដែល​យន្ត​ហោះ​នោះ​មាន​សមត្ត​ភាព​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេ​អ៊ែរ​ពី​ប្រទេ​ស រុស្ស៊ី​ នោះ ​ស្ថិតនៅ​ក្នុង​ដែន​ដី​របស់​ខ្លួនជា​មួយនឹង​ការ​ព្រួយ​បារម្ភ​យ៉ា​ង​ខ្លាំង​។

​រុស្ស៊ី​ បាន​បញ្ជូន​ពី​ឡុត​ប្រហែល​ ១០០​ នាក់ ​និង​បុគ្គលិក​ដទៃ​ទៀត ​រួម​ជាមួយ​​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ធុន​ Tupolev-160 ​២​ គ្រឿង​ និង​យន្ត​ហោះ​ចម្បាំង​ ២​ គ្រឿង​ទៀត ​ទៅ​កាន់​ក្រុង​ការ៉ាកាស ​ដោយ​បង្កើន​ភាព​តាន​តឹង​ជា​មួយ​អាមេរិក ​និង​ប្រទេស ​កូ​ឡុំ​ប៊ី ​​ជា​ប្រទេសដែលប្រធានា​ធិបតី​វ៉េណេ​ស៊ុយ​អេឡា ​លោកនី​កូឡាស ម៉ាឌូរ៉ូ​ ​ជា​រឿយ​ៗ​ បាន​ចោទ​ប្រកាន់ពី​កំពុង​រៀបចំ​ផែន​ការ​ធ្វើឃាត​លោក​។

អគ្គលេខា​ធិការដ្ឋាននោះ ​បាន​ចា​ត់ទុក​បេស​ក​កម្ម​នោះ​ថា​ជារឿង​គ្រោះ​ថ្នាក់ «ដ​ល់​អធិប​តេយ្យ​ភាព​ប្រទេស​ វ៉េណេស៊ុយ​អេឡា​»​ ដោយ​បន្ថែម​ទៀត​ថា បេសកក​ម្ម​នោះ​ បាន​រំលោភ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​របស់​អាមេរិក​ខាង​ត្បូង​ដែល​ធ្វើ​ឲ្យ​មាន​វិ​បត្តិ​យ៉ាង​ធ្ងន់​ធ្ងរ ​ដោយ​សារ​សភា​មិន​​បានផ្តល់​សិទ្ធិ​អំណាច​ឲ្យ​៕ SK