ក្រុង​វ៉ាស៊ីនតោនៈ ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ​ម៉ៃក៍​ ប៉ុមប៉េអូ​ កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​ថ្លែង​ថា​ ប្រទេស​របស់​លោក​កំពុង ​«​ចាត់​វិធានការ​​» ដែល​ចាំបាច់ ​ដើម្បី​ត្រៀម​ទប់ទល់​​ការ​គំរាម​កំហែង​ណា​មួយ​ពី​កូរ៉េ​ខាង​ជើង​។​

លោក ​ប៉ុមប៉េអូ​ បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាស​ជាមួយ​សារព័ត៌មាន​ Fox News​ ថា៖ «​ប្រជាជន​អាមេរិក ​គួរ​ជឿជាក់​ថា​ អាមេរិក​កំពុង​ចាត់​វិធានការ​នានា​ដែល​ខ្លួន​ចាំបាច់​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ថា​ យើង​យល់​​បញ្ហា​​​គ្រោះ​ថ្នាក់​ និង​ការ​គំរាម​កំហែង ​ដែល​បង្ក​ឡើង​ដោយ​ប្រទេស ​កូរ៉េ​ខាង​ជើង ​នោះ​»​។​

ពាក្យ​សម្តី​របស់​លោក ​ប៉ុមប៉េអូ​ បាន​ធ្វើ​ឡើង​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​មួយ​អំពី​ការ​អត្ថាធិប្បាយ​កាល​ពី​ពេល​ថ្មីៗ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ ​អំពី​ពាក្យ​ចចាម​អារ៉ាម​ថា​ បង​ប្រុស​បង្កើត​ម្តាយ​ទីទៃ​របស់​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ គឺ​លោក ​គីម ជុងណាម​ ជា​អ្នក​ស៊ើប​ការណ៍​សម្ងាត់​របស់ ​CIA រហូត​ដល់​លោក​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ក្នុង​ប្រទេស ម៉ាឡេស៊ី ​កាល​ពី​ដើម​ឆ្នាំ ​២០១៧ ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ជា​ឃាតកម្ម​នយោបាយ​។​

ប្រវត្តិ​នៃ​ការ​សិក្សា​ និង​​បទពិសោធ​ការងារ​​របស់​មេ​ដឹកនាំ​ថ្មី​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន។ រូ​ប​​ថត​ AFP

នៅ​ពេល​ក្រុម​អ្នក​កាសែត​បាន​សួរ​លោក ​ដូណាល់​ ត្រាំ ​អំពី​បញ្ហា​នោះ​កាល​ពី​សប្តាហ៍​មុន​ លោក​ ប៉ុមប៉េអូ ​បាន​ថ្លែង​ថា៖ ​«​ខ្ញុំ​នឹង​មិន​ចង់​ឲ្យ​មាន​បញ្ហា​នោះ​កើត​ឡើង​ស្ថិត​នៅ​ក្រោម​ការ​គាំទ្រ​​របស់​ខ្ញុំ​នោះ​ទេ​»​។​

អ្នក​ធ្វើ​អត្ថាធិប្បាយ​ឲ្យ​សារព័ត៌មាន​ Fox News ​បាន​សួរ​សំណួរ​លោក ​ដូណាល់​ ត្រាំ ​ថា​ ប្រសិន​បើ​បាន​ធ្វើ​អ្វី​មួយ​ខុស​ឆ្គង​ជាមួយ​អាមេរិក​ ដោយ​ទទួល​យក​ការ​ស៊ើប​យក​ការណ៍​តាមរយៈ​សមាជិក​គ្រួសារ​មួយ​ដូច​ជា​លោក ​គីម​ ជុងណាម ​នោះ​។ ​លោក ​ប៉ុមប៉េអូ​ ជា​អតីត​ប្រធាន​ CIA ​ចាប់​ពី​ឆ្នាំ ​២០១៧ ដល់ ២០១៨​ ដែល​បាន​បដិសេធ​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​ស្តី​អំពី​បញ្ហា​ស៊ើបការណ៍ ​ដោយ​​បាន​បញ្ជាក់​ថា​ អាមេរិក​កំពុង​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ដែល​ចាំបាច់​។​

លោក​ ប៉ុមប៉េអូ ​បាន​ថ្លែង​ថា​៖ «​យើង​កំពុង​ចាត់​វិធានការ​អ្វីៗ ​ដែល​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​បាន​ដឹង​អ្វី​ដែល​កំពុង​បន្ត​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភព​លោក​ នៅ​ក្នុង​នោះ​មាន ​ប្រទេស​ផ្សេងៗ​ទៀត​ដែរ​»​។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​​ ម៉ៃក៍ ប៉ុមប៉េអូ ​បាន​ថ្លែង​ថា ​តួនាទី​របស់​លោក​បច្ចុប្បន្ន​នេះ ​គឺ​ជា​អ្នក​ការ​ទូត​ជាន់​ខ្ពស់​អាមេរិក​៕