ក្រុង​វ៉ាស៊ីនតោនៈ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ បាន​ធ្វើ​ការ​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​បើក​ការ​ស៊ើប​អង្កេត​ថា ​តើ​ធនាគារ​ Deutsche ​ជា​ធនាគារ​ផ្តល់​ប្រាក់​កម្ចី​​ធំ​បំផុត​របស់​ប្រទេស ​អាល្លឺម៉ង់​ ​បាន​បំពាន​ច្បាប់​ហិរញ្ញវត្ថុ​បរទេស​ក្នុង​ការ​ធ្វើ​ការងារ​ឲ្យ​ក្រុមហ៊ុន ​1MDB ​ដែរ ឬ​យ៉ាង​ណា​?​

កាសែត Wall Street Journal ​បាន​រាយការណ៍​​ឲ្យ​ដឹង​ថា​ ក្រសួង​​យុត្តិធម៌​កំពុង​​​ត្រួត​ពិនិត្យ​​មើល​​​ថា តើ​​​ធនាគារ Deutsche Bank ​​នោះ​​បាន​​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​នៅ​​បរទេស ​ឬ​ល្មើស​ច្បាប់​ប្រឆាំង​​​ការ​លាង​​លុយ​​កខ្វក់​ តាមរយៈ​ធ្វើ​ការងារ​របស់​​​ខ្លួន​​ឲ្យ​​ក្រុមហ៊ុន​ ​1MDB ដែល​នៅ​ក្នុង​នោះ​មាន​ទាំង​ការ​ជួយ​​ឲ្យ​​​មូលនិធិ​ម៉ាឡេស៊ី ​​កើន​ទឹក​ប្រាក់​​​ចំនួន​ ​១,២ ​ពាន់​លាន​​ដុល្លារ​ ​នៅ​ឆ្នាំ​ ​២០១៤​ ខណៈ​​​​មាន​​ការ​ព្រួយ​បារម្ភ​អំពី​​​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​​របស់​ខ្លួន បាន​ចាប់​​ផ្តើម​​​​ត្រូវ​គេ​​លាត​ត្រដាង​​នោះ​។

ចំនួន​​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ​ត្រូវ​បាន​លួច​ពី​ការ​វិនិយោគ​លើ​​រថយន្ត​នៅ​រវាង​ឆ្នាំ ​២០០៩​ និង ​២០១៤​ ហើយ​ប្រាក់​ចំណូល​បាន​ពី​ការ​វិនិយោគ​នាវា​កម្សាន្ត​ដ៏​ទំនើប​ជា​ច្រើន ​បាន​ចំណាយ​ទៅ​លើ​អ្វីៗ​ទាំង​អស់ ​ដូច​ជា​ទិញ​រូប​ចម្លាក់​ដែល​មាន​តម្លៃ​ថ្លៃ​ផង​ដែរ​ នៅ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​ប្រាក់​ដែល​រង​ការ​ចោទ​ប្រកាន់​គួរ​ឲ្យ​អាម៉ាស់​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ ណាជីប រ៉ាហ្សាក់​ និង​បក្ខ​ពួក​របស់​លោក​ផង​នោះ​។​

ការ​ស៊ើប​អង្កត​ទៅ​លើ​ធនាគារ​ Deutsche ​Bank ​ត្រូវ​បាន​ជួយ​ជ្រោមជ្រែង​ពី​អតីត​បុគ្គលិក​ម្នាក់៕ AFP/SK ​